ស្លាប១ក្នុងចំណោម៣នេះ ដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីអារម្មណ៍នៃដួងចិត្តពិតរបស់អ្នកបានយ៉ាងច្បាស់។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា!
1. ស្លាបទី 1
ដួងចិត្តរបស់អ្នក បង្ហាញពីការភ័យខ្លាចដែលអ្នកមាន ដូច្នេះចំណុចនេះ អាចឱ្យអ្នកបានដឹង និងព្យាយាមយល់ពីខ្លួនឯងបានយ៉ាងច្រើន។
ការភ័យខ្លាចរបស់អ្នក នឹងធ្វើឱ្យអន្តរាយដល់អារម្មណ៍ និងគំនិតរបស់អ្នក ហើយជារឿយៗភាពភ័យខ្លាចនេះហើយ នឹងធ្វើឱ្យអ្នកបាត់បង់ឱកាសក្នុងការអភិវឌ្ឍន៍ខ្លួនឯង។
ជាក់ស្ដែង គឺអ្នកខ្លួនឯង ដែលតែងតែលងបន្លាចខ្លួនឯង យ៉ាងណាមិញ ប្រសិនបើអ្នកព្រមដោះលែងខ្លួនឯង ព្រមផ្ដល់សេរីភាពដល់ជីវិត និងចិត្តខ្លួនឯង នោះអ្នកនឹងអាចទទួលបាននូវអ្វីដែលល្អប្រសើរជាងនេះ អ្នកនឹងក្លាយជាមនុស្សមានភាពក្លាហាន និងចូលក្នុងចំណោមមនុស្សដទៃផងដែរ។
2. ស្លាបទី 2
តើអ្នកអនុញ្ញាតឱ្យអារម្មណ៍របស់អ្នកមានឥទ្ធិពលលើទស្សនៈ និងអារម្មណ៍របស់អ្នកដទៃទេ? ឬប្រហែលជាអ្នកមានឥទ្ធិពលលើមនុស្សផ្សេងទៀត ដោយចែករំលែកបទពិសោធន៍របស់អ្នក ជាមួយពួកគេ និងរារាំងពួកគេពីការបង្កើតគំនិតផ្ទាល់ខ្លួនរបស់ពួកគេ?
វាអាចទៅរួចដែលថារឿងនេះកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក នោះជាមូលហេតុដែលព្រលឹងអ្នកកំពុងផ្ញើសារប្រាប់អ្នក អំពីបញ្ហាមួយនេះ។
ត្រូវហើយ ពេលខ្លះយើងចង់ជួយសង្រ្គោះអ្នកណាម្នាក់ពីការឈឺចាប់។ យើងចង់ជួយពួកគេឱ្យចៀសផុតពីរឿងអាក្រក់ និងការអាក់អន់ចិត្ត ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានបទពិសោធន៍ដូចយើងទេ។
វាជាការសំខាន់ណាស់ដែលត្រូវយល់ថា មនុស្សម្នាក់ៗត្រូវតែធ្វើការសម្រេចចិត្តទាំងអស់ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន និងការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគេលើពិភពលោកនេះ។
3. ស្លាបទី 3
វាសំខាន់ណាស់សម្រាប់អ្នកក្នុងការចងចាំថា មនុស្សម្នាក់ៗមានលក្ខណៈប្លែក និងមានគុណសម្បត្តិល្អឥតខ្ចោះ អ្វីដែលសំខាន់ គឺគ្រាន់តែរៀនពីរបៀបប្រើគុណសម្បតិ្តទាំងអស់របស់ពួកគេឱ្យបានល្អ និងអស់ពីលទ្ធភាពដែលមាន។
ឧទាហរណ៍ ៖ ប្រសិនបើអ្នកដឹងថា អ្នកមានអាកប្បកិរិយាដូចជារឹងចចេស ចូរព្យាយាមអនុវត្តវានៅក្នុងផ្នែកមួយនៃជីវិតដែលកម្លាំងផ្នែកខាងក្រៅ និងកម្លាំងខាងក្នុងត្រូវការដើម្បីឈានទៅមុខ គ្រាន់តែធ្វើការលើគុណសម្បត្តិទាំងអស់របស់អ្នក ហើយព្យាយាមកែប្រែនូវចំណុចអវិជ្ជមាន ទើបអ្នកកាន់តែមានភាពល្អប្រសើរឡើងវិញ៕
ប្រភព ៖ Namatest / ប្រែសម្រួល ៖ Knongsrok