ប្លែកណាស់! អ្នកមុជទឹកជនជាតិជប៉ុនម្នាក់នេះ តែងតែមុជទឹកទៅជួបមិត្តភក្តិត្រីរបស់គាត់ អស់រយៈពេល ២៥ ឆ្នាំហើយ

អ្នកមុជទឹកជនជាតិជប៉ុនម្នាក់បានក្លាយជាមិត្តល្អជាមួយត្រីអស់រយៈពេល ២៥ ឆ្នាំហើយនេះមិនមែនជារឿងកំប្លែង ឬភូតកុហកនោះទេ។ មិត្តភាពនេះជាមួយសត្វគឺជារឿងពិត។

លោកហីរ៉ូយូគី អារ៉ាកាវ៉ា ត្រូវបានគេប្រគល់សិទ្ធិនៅទីសក្ការៈបូជាមួយរបស់សាសនាស៊ីនតូដែលហៅថា torii ដែលមានទីតាំងស្ថិតនៅក្រោមផ្ទៃនៃឆកសមុទ្រតាតិយ៉ាម៉ា។ អស់រយៈពេលជាច្រើនឆ្នាំ គាត់បានស្គាល់សត្វសមុទ្រ និងត្រីសមុទ្រដែលរស់នៅជុំវិញទីសក្ការៈបូជាហើយសំខាន់បំផុតបានក្លាយជាមិត្តភក្ដិជាមួយត្រីមួយប្រភេទដែលខ្មែរយើងតែហៅថាត្រីឡហាន លោកបានដាក់ឈ្មោះត្រីនេះថាយូរីកូ។ ទំនាក់ទំនងល្អនេះត្រូវបានថតជាខ្សែវីដេអូដែលមានភាពល្បីល្បាញនៅលើ Youtube ពីទម្លាប់ស្វាគមន៍របស់យូរីកូដោយការថើប។

តាមការសិក្សាបែបវិទ្យាសាស្ត្រថ្មីមួយបានបង្ហាញថាត្រីអាចស្គាល់មុខមនុស្សបាន។ លោកបណ្ឌិត Cait Newport មកពីសាកលវិទ្យាល័យ Oxford University បានប្រាប់ CNN ថា“ អ្នកវិទ្យាសាស្ត្របានបង្ហាញត្រីជាមួយរូបភាពមុខមនុស្សពីរនាក់ផ្សេងគ្នា និងបានបង្ហាត់ត្រីឱ្យជ្រើសរើសរូបមួយ”“ អ្នកស្រាវជ្រាវបានធ្វើឱ្យត្រីនេះរាងពិបាកជាងនេះបន្តិច។ ពួកគេបានថតរូបភាពមានពណ៌ខ្មៅ និងសហើយគូររូបរាងក្បាល។ អ្នកគិតថាត្រីនេះនឹងមិនស្គាល់ទេមែនទេ។ ប៉ុន្តែអត់ទេត្រីអាចជ្រើសរើសមុខមាត់ដែលធ្លាប់ស្គាល់ហើយមានភាពត្រឹមត្រូវជាងនេះគឺ ៨៦%!”

ភ័ស្តុតាងថ្មីនេះធ្វើឱ្យអ្នកមុជទឹក និងមិត្តភក្តិត្រីរបស់គាត់កាន់តែបំផុសគំនិតនិងផ្តល់ភាពជឿជាក់។

នេះជាអ្នកមុជទឹកជនជាតិជប៉ុនលោកហ៊ីរ៉ូយូគី អារ៉ាកាវ៉ា និងមិត្តភក្ដិត្រីរបស់គាត់មានអាយុ ២៥ ឆ្នាំឈ្មោះយូរីកូ

Diver Fish 25 Year Friendship Hiroyuki Arakawa Japan 594cd570ba8ec__700

រាល់ពេលដែលពួកគេជួបគ្នា គាត់តែងតែថើបត្រីដែលមិត្តភក្តិរបស់គាត់

Diver Fish 25 Year Friendship Hiroyuki Arakawa Japan 594ccae02c937__700

ការជួបគ្នាលើកដំបូងរបស់ពួកគេគឺនៅពេលដែលលោកអារ៉ាកាវ៉ា ត្រូវបានគេប្រគល់ឱ្យមើលថែរក្សាទីសក្ការៈបូជា Shinto ក្រោមទឹក

Diver Fish 25 Year Friendship Hiroyuki Arakawa Japan 594cc54583ae1__700

អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិត្តភាពរបស់ពួកគេកាន់តែរឹងមាំហើយនេះគឺជាអ្វីដែលយើងទាំងអស់គ្នាគួរសិក្សាពីអ្នកទាំងពីរ។

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ ក្នុងស្រុក​ | ប្រភព៖ Bored Panda