TikTok ដាក់ចេញមុខងារថ្មី២បន្ថែមទៀត ដើម្បីលើកកម្ពស់មនុស្សធម៌ក្នុងសហគមន៍

• ជាមួយនឹងមុខងារ «កំណត់ការបញ្ចេញមតិ» អ្នកប្រើប្រាស់អាចធ្វើការកំណត់ការបញ្ចេញមតិនានាដែលពួកគេអនុញ្ញាតិឲ្យមាននៅលើវីដេអូរបស់ពួកគេ។

• ធ្វើការពិចារណាឡើងវិញមុននឹងធ្វើការបញ្ចេញមតិ នឹងជួយរំលឹកដល់អ្នកប្រើប្រាស់ឲ្យគិតឡើងវិញមុនពេល ពួកគេសម្រេចចិត្តចែកចាយមាតិកាដែលមិនសមរម្យឬមិនល្អ។

TikTok បន្តគោលដៅក្នុងការបង្កើតបរិយាកាសវិជ្ជមានមួយដែលអ្នករាល់គ្នាផ្តល់ការគាំទ្រនិងលើកទឹកចិត្តគ្នាទៅវិញទៅមក។

GettyImages_1073325568.0

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១៖ TikTok នៅតែបន្តកិច្ចការរបស់ខ្លួនក្នុងការបង្កើតបរិយាកាសមួយដែលជួយឲ្យអ្នកប្រើប្រាស់របស់ខ្លួនយកចិត្តទុកដាក់ចំពោះខ្លួនឯង មានភាពច្នៃប្រឌិត រស់នៅជាមួយនឹងសហគមន៍និងមានភាពសប្បាយរីករាយ។ ហើយផ្នែកមួយនៃភាពសប្បាយរីករាយនេះនឹងកើតឡើងពីការចូលរួមបង្កើតមាតិកា ផ្លាស់ប្តូរគំនិតយោបល់ និងផ្សាភ្ជាប់ជាមួយអ្នកដទៃតាមរយៈការបញ្ចេញមតិ។ គោលដៅរបស់ TikTok គឺការបង្កើតបរិយាកាសវិជ្ជមានមួយដែលអ្នករាល់គ្នាផ្តល់ការគាំទ្រនិងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ហេតុដូច្នេះហើយ ដើម្បីជម្រុញនូវការភាពវិជ្ជមាននៅក្នុងសហគមន៍មួយនេះ TikTok នឹងធ្វើការដាក់ចេញមុខងារថ្មី២ គឺមុខងារដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់កំណត់ការបញ្ចេញមតិនៅលើវីដេអូរបស់ពួកគេ និងមុខងាររំលឹកដល់អ្នកប្រើប្រាស់ឲ្យពិចារណាឡើងវិញមុនពេលពួកគេបញ្ចេញមតិមិនសមរម្យឬមិនល្អ។

ការគ្រប់គ្រងការបញ្ចេញមតិ

អ្នកប្រើប្រាស់រាប់លាននាក់ខិតខំបង្កើតវីដេអូរបស់ខ្លួនដើម្បីចែករំលែកនិងផ្តល់ភាពសប្បាយរីករាយទៅកាន់សហគមន៍របស់ពួកគេ ហើយ TikTok បាននឹងកំពុងធ្វើការផ្តល់សិទ្ធិដល់ពួកគេក្នុងការគ្រប់គ្រងការបញ្វេញមតិនានាដែលមាននៅលើវីដេអូទាំងនោះ។ ជាមួយនឹងមុខងារថ្មី «កំណត់ការបញ្ចេញមតិ» អ្នកប្រើប្រាស់អាចកំណត់ មតិដែលមាននៅលើវីដេអូរបស់ពួកគេ។ នៅពេលដែលមុខងារថ្មីនេះត្រូវបានបើក រាល់មតិទាំងអស់នឹងមិនបង្ហាញលើវីដេអូនោះទេ ដរាបណាអ្នកប្រើប្រាស់មិនអនុញ្ញាតិឲ្យមាន។

1

មុខងារថ្មីនេះត្រូវបានបង្កើតឡើងបន្ថែមពីលើមុខងារគ្រប់គ្រងការបញ្ចេញមតិទាំងឡាយដែលមានស្រាប់ ដែលអនុញ្ញាតិឲ្យធ្វើការកំណត់មតិដែលបង្កការម៉ាកងាយ ឥតប្រយោជន៍ ឬកំណត់លើពាក្យគន្លឹះណាមួយ។ ការបញ្ចេញមតិគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សមាជិកក្នុងសហគមន៍ក្នុងការតភ្ជាប់គ្នាទៅវិញទៅមក ហើយ TikTok នឹងបន្តបង្កើតមធ្យោបាយក្នុងការលើកកម្ពស់ការបញ្ចេញមតិ ឬការពិភាក្សាដែលផ្តល់ការគោរពដល់គ្នាទៅវិញទៅមក។

2

ពិចារណាឡើងវិញមុនពេលអ្នកបញ្ចេញមតិ

បន្ថែមពីលើការបង្កើតមុខងារថ្មីៗសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន TikTok លើកទឹកចិត្តឲ្យសហគមន៍របស់ខ្លួនចេះផ្តល់ការគោរព យោគយល់និងប្រព្រឹត្តអំពើល្អរវាងគ្នាទៅវិញទៅមក។ មុខងារថ្មីដែលសួរបញ្ជាក់អ្នកប្រើប្រាស់មុនពេលបញ្ចេញមិត បានធ្វើការដាស់តឿនដល់អ្នកប្រើប្រាស់ទាំងអស់ឲ្យពិចារណាឡើងវិញ ថាតើការបញ្ចេញមតិរបស់គេជាមតិល្អ ឬសមរម្យដែរឬទេ។ វាក៏បានរំលឹកដល់អ្នកប្រើប្រាស់ទាំងអស់អំពីគោលការណ៍ណែនាំក្នុងសហគមន៍ ដែលអនុញ្ញាតិឲ្យពួកគេធ្វើការកែតម្រូវមតិទាំងនោះមុនពេលចែករំលែកវាទៅអ្នកប្រើប្រាស់ផ្សេងទៀត។

3

ការបង្កើតកម្មវិធីដែលផ្តល់សុវត្ថិភាពនិងវិជ្ជមាន និងជម្រុញការសម្តែងចេញនិងបង្ហាញពីគំនិតច្នៃប្រឌិតគឺជាចំនុចអទិភាពរបស់ TikTok។ TikTok នឹងបន្តរឹតបន្តឹងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ បង្កើតមុខងារដែលអាចឲ្យអ្នកប្រើប្រាស់កំណត់បទពិសោធន៍របស់ពួកគេ និងបន្តទទួលយកដំបូន្មានពីសហគមន៍ក៏ដូចជាអ្នកជំនាញនានា។

អំពី TikTok ៖

TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com.

2UEa0a1g

6UJen16Q

IzKbd3cw

WelspK9Q

Y1OI0zVQ

ZsQVKvaA

ព័ត៌មានបន្ថែម ៖

Rachel Roberts

MSA Marketing Solutions

[email protected]

+(855) 96 368 0826