តើអ្នកមានអារម្មណ៍ខ្លាចរអាអ្វី ទើបមិនហ៊ានប្រឡូកក្នុងសង្គម និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន?

ជ្រើសរើសអាហារមួយដែលធ្វើពីតែបៃតង ដើម្បីតេស្តផ្លូវចិត្តរបស់អ្នក ថាអ្នកកំពុងតែខ្លាចរអាក្នុងរឿងអ្វី?

A. រូបអាហារ A

Screen Shot 2021 03 11 At 11.57.36 AM

អ្នកចង់សាងទំនាក់ទំនងក្នុងសង្គមកាន់តែច្រើន ប៉ុន្តែអ្នកមិនដែលមានអារម្មណ៍សុខស្រួលទាំងស្រុងជាមួយមនុស្សផ្សេងទៀតទេ។ នៅពេលអ្នកជួបមនុស្សថ្មី អ្នកមានអារម្មណ៍ធុញថប់ ទោះបីជាអ្នកជាធម្មតាមានទំនុកចិត្តក៏ដោយ។ ពេលខ្លះវាថែមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ថែមទៀតផង។ គ្រាន់តែជាខ្លួនអ្នកកុំបង្ខំខ្លួនអ្នកឱ្យមនុស្សគ្រប់គ្នាស្រឡាញ់ទៅបានហើយ។

B. រូបអាហារ B

Screen Shot 2021 03 11 At 11.57.41 AM

អ្នកមានមហិច្ឆតា ប៉ុន្តែអ្នកក៏ខ្លាចបរាជ័យដែរ។ អ្នកមានផែនការជាច្រើននៅក្នុងជីវិត ប៉ុន្តែជារឿយៗអ្នកជាប់គាំងហើយមិនដឹងថាត្រូវចាប់ផ្តើមពីត្រង់កន្លែងណាទៅឡើយ។ គំនិតរបស់អ្នកតែងតែបង្កើតផែនការច្នៃប្រតិដ្ឋ និងផ្សងព្រេង ប៉ុន្តែនៅពេលអ្នកចាប់ផ្តើមធ្វើអ្វីមួយ អ្នកមានទំនោរនឹងស្ទាក់ស្ទើរ ក្នុងការបោះជំហានទៅមុខ។ យ៉ាងណាមិញ អ្នកគួរតែព្យាយាមជម្នះការភ័យខ្លាចនេះ ដោយផ្តោតលើគម្រោងតូចមួយជាមុនសិន ទើបអ្នកអាចឆ្លងផុតដំណាក់កាលខ្លាចរអាមួយនេះ។

C. រូបអាហារ C

Screen Shot 2021 03 11 At 11.57.48 AM

អ្នកចូលចិត្តលេងសើច ប៉ុន្តែពេលខ្លះអ្នកប្រើកំប្លែងដើម្បីលាក់អារម្មណ៍ពិតរបស់អ្នក។ អ្នកច្រើនតែប្រើរឿងកំប្លែង និងលេងសើច ដើម្បីលើកទឹកចិត្តមិត្តរបស់អ្នកនៅពេលដែលពួកគេកំពុងស្រងាកចិត្ត។ ប៉ុន្តែត្រូវដឹងថា អ្នកមិនមានកាតព្វកិច្ចមិនចេះខ្វល់ខ្វាយ និងសប្បាយចិត្តនៅពេលទំនាក់ទំនងជាមួយអ្នកដទៃឡើយ។ កុំបង្ខំខ្លួនអ្នកឱ្យធ្វើដូចនេះ ឬបែបនោះ។ អ្នកពិតជាមិនមែនជាមិត្តអាក្រក់នោះទេ ប្រសិនបើអ្នកបង្ហាញមុខអវិជ្ជមាននៅចំពោះមុខអ្នកដែលនៅជុំវិញអ្នក ប្រសិនបើអ្នកក៏មានអារម្មណ៍តានតឹង និងមានបញ្ហា ត្រូវការអ្នកកំដរ និងយល់ចិត្តអ្នកខ្លះ៕

ប្រភព ៖ iOne /​ ប្រែសម្រួល ៖ Knongsrok