ក្នុងរយៈដែលកូ.វី.ដ កំពុងតែរីករាលដាលខ្លាំង ការឆ្លងក៏មានច្រើន ហើយនៅពេលនេះផងដែរ ក៏មានការឆ្លងចូលទៅក្នុងចង្កោមអ្នកសិល្បៈទៀតផង។
ហេតុដូច្នេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នា ទាំងអ្នករស់នៅក្នុងទីក្រុង និង រស់នៅតាមបណ្តាខេត្ត សូមមេត្តាផ្អាកការចួបជុំ ដើម្បីរួមគ្នាទបស់ស្កាត់នូវការរីករាលដាលនៃជំងឺនេះបន្ថែបទៀត។
សម្រាប់បងប្អូនដែលធ្លាប់មានទំនាក់ទំនងដោយប្រយោល ឬ ដោយផ្ទាល់ជាមួយអ្នកឆ្លង សូមចូលរួមធ្វើចត្តាឡីស័កទាំងអស់ កុំព្យាយាមគេចវេសដែលជាហេតុនាំឲ្យជំងឺមានរីករាលដាលទៅកាន់បងប្អូនឬមិត្តភក្តិឬអ្នកនៅក្នុងសហគមន៍របស់បងប្អូនបន្ថែមទៀត។
ងាកក្រឡេកទៅមើលបុរសម្នាក់ដែលចូលរួមធ្វើចត្តាឡីស័កម្នាក់នោះវិញ គាតបានធ្វើការអរគុណដែលបានឲ្យគាត់ធ្វើចត្តាឡីស័កទប់ស្កាត់ការរីករាលដាលនៃជំងឺ ថែមទាំងបានធ្វើឲ្យគាត់បានជួបស្នេហ៍ពិតក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះផងដែរ។
នេះបើមានប្រភពពីFacebookបង្ហោះថា៖
#ប្អូនប្រុសម្នាក់នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារ
កូវីដ១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះគាត់អាចរកម្ចាស់បេះដូងបាន (ស្វាយរៀង+ព្រៃវែង)
គាត់ក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ
#ជូនពរប្អូនទាំងពីរមានសុភមង្គល
ប្រភព៖ Vireak Bmc
អត្ថបទដោយ៖ Mr. Fun Cambodia
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក