មក​ស្គាល់កីឡាករបរទេសក្មេងជាងគេនិង​ចាស់ជាងគេ​ក្នុង​លីគកំពូលកម្ពុជារដូវ​កាល​នេះ

ប្រិយមិត្តបាន​ដឹង​រួច​មក​ហើយថា​មានតែអគ្គិសនីកម្ពុជាមួយប៉ុណ្ណោះ ដែលប្រើប្រាស់តែកីឡាករក្នុងស្រុក មិន​ប្រើប្រាស់កីឡាករបរទេសខណៈ ក្លិប១២ផ្សេងទៀត បានចុះឈ្មោះកីឡាករបរទេសមកពី ៦ទ្វីបជុំវិញពិភពលោកហើយសរុបមានចំនួន ៥៦នាក់ ដែលពួកគេមានសញ្ជាតិ ១៩ផ្សេងគ្នា ក្នុងនោះកីឡាករសញ្ជាតិជប៉ុន មានច្រើនជាងបង្អស់ ពោលដល់ទៅ ១៩នាក់។

Screenshot_1

តាម​ប្រភព CNCC ក្នុងរដូវកាលនេះ MCL មានកីឡាករសញ្ជាតិប្រេស៊ីល ១០នាក់ឈរ​លេខ​២​ពី​ក្រោម​កីឡាករ​ចប៉ុន។ បន្ទាប់មកមានកាមេរ៉ូន ៦នាក់ នីហ្សេរីយ៉ា ៣នាក់ អាហ្វ្រិកខាងត្បូង ៣នាក់ និងអេស្ប៉ាញ ២នាក់។ ក្រៅពីនោះមានម្នាក់ក្នុងមួយសញ្ជាតិរួមមាន សេនេហ្គាល់ អូស្ត្រាលី បេឡារុស អាហ្វហ្គានីស្ថាន អ៊ូបេគីស្ថាន អង់គ្លេស កាណាដា ស៊ែប កូឌីវ័រ អ៊ុយក្រែន កូឡុំប៊ី រ៉ូម៉ានី និងទ្រីនីដាត និងតូបាហ្គោ។

សមាជិកអង្គរថាយហ្គឺរជនជាតិអូស្ត្រាលី Ata Jesse Inia មានអាយុ ២១ឆ្នាំ

ក្នុងចំណោមកីឡាករទាំង ៥៦នាក់ ពួកគេមានអាយុជាមធ្យម ២៩ឆ្នាំ ហើយកីឡាករក្មេងជាងគេក្នុងរដូវកាលនេះគឺ សមាជិកអង្គរថាយហ្គឺរជនជាតិអូស្ត្រាលី Ata Jesse Inia មានអាយុ ២១ឆ្នាំ ខណៈកីឡាករចាស់ជាងគេគឺ Seon Fabian Errol Power កីឡាករសញ្ជាតិទ្រីនីដាត និងតូបាហ្គោដំបូងគេក្នុងលីកកំពូលកម្ពុជា របស់ក្លិបបាល់ទាត់ព្រៃវែង ដែលមានអាយុ ៣៧ឆ្នាំ។

កីឡាករចាស់ជាងគេគឺ Seon Fabian Errol Power កីឡាករសញ្ជាតិទ្រីនីដាត និងតូបាហ្គោដំបូងគេក្នុងលីកកំពូលកម្ពុជា របស់ក្លិបបាល់ទាត់ព្រៃវែង ដែលមានអាយុ ៣៧ឆ្នាំ។

យោងតាមកូតាលីគកំពូលកម្ពុជា អនុញ្ញាតិឲ្យមានកីឡាករបរទេស ៥រូបនៅក្នុងក្លឹបនីមួយៗក្នុងនោះត្រូវមានកីឡាករបរទេសម្នាក់ជាកីឡាករមកពីទ្វីបអាស៊ីជាដាច់ខាត ចំពោះនៅលើទីលានវិញគឺមានកីឡាករបរទេសតែ ៤រូបប៉ុណ្ណោះដែលអាចចូលរួមប្រកួត និងម្នាក់ទៀតអង្គុយនៅកៅអីបម្រុង។

157687602_2870569593161397_3943744884451474897_o

តាមច្បាប់ចុះឈ្មោះកីឡាករបរទេស ក្លិបនីមួយៗអាចដាក់ឈ្មោះកីឡាករបាន ៥រូប តែក្នុងនោះត្រូវមានម្នាក់ជាកីឡាករមានសញ្ជាតិ នៃប្រទេសក្នុងទ្វីបអាស៊ី (កូតា ៤+១) ។ សម្រាប់ការបង្ហាញខ្លួនលើទីលានប្រកួតវិញ តម្រូវឱ្យកីឡាករបរទេសតែ ៤រូបប៉ុណ្ណោះនៅលើទីលាន តែអាចដាក់ឈ្មោះកីឡាករនៅសល់មួយរូបទៀត នៅបញ្ជីបម្រុង៕

ប្រភព៖ CNCC