ក្ដៅ! ជំនួប២គូក្នុងពាន​រង្វាន់ Metfone Cambodian League ២០២១​សប្ដាហ៍ទី​២ត្រូវ​ប្ដូរកាលបរិច្ឆេទប្រកួត

គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡាបាល់​ទាត់​កម្ពុជា ហៅ​កាត់​ថា​ CNCC បាន​ប្រកាស​អំពី​ការ​លើកនិង​ផ្លាស់ប្ដូរ​កាល​បរិច្ឆេទការ​ប្រកួតពាន​រង្វាន់​បាល់​ទាត់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១​សប្ដាហ៍​ទី​២។

157403820_2871272919757731_8024471600263351225_o

Photo_2021 03 09_13 26 22

តាមរយៈសេចក្ដី​ប្រកាស​នេះ​ជំនួប​ប្រកួត​រវាង​ម្ចាស់​ផ្ទះវិសាខា ដែល​ត្រូវ​ជួប​ក្លិបបាល់​ទាត់​នគរបាលជាតិ​នៅ​ថ្ងៃ​ទី២០​ខែ​មេសាឆ្នាំ២០២១​នៅ​កីឡដ្ឋាន​ ព្រីនស៍​ដែល​ជាការ​ប្រកួត​ទី​០៨ និង​ការ​ប្រកួត​ទី​១២​រវាង​ ក្លិបបាល់​ទាត់​ណាហ្គាវើលដ៏​ជាមួយ​ក្រុម​កងយោធិពលខេមរភូមិន្ទ​នៅ​កីឡដ្ឋាន​ Smart RSN Stadium ត្រូវ​លើក​ពេលទៅលេង​នៅ​ថ្ងៃ​ទី​២០​ខែ​មីនាឆ្នាំ២០២១​វិញ។

 

157779726_2871272866424403_737859062821017775_o

សូមចុចលើរូបភាពដើម្បីពង្រីករូបភាពមូលហេតុនៃ​ការ​ប្ដូរ​កាលបរិច្ឆេទប្រកួត​នេះ​គឺ​បណ្ដាល​មក​ពី​ការ​រីករាលដាល​នៃ​ការ​ឆ្លង​វីរុស​កូវីដ១៩តាម​ការ​ជាក់​ស្ដែង ខណៈ​ដែលជំនួប​ទាំង​២​នេះ​ជាប់​ពាក់​ព័ន្ធ​នឹងទី​កន្លែង​ឆ្លងកូវីដ១៩​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

សេចក្ដីប្រកាស

ព័ត៌មានបន្ថែម​ Knongsrok Sport នឹង​ផ្សាយ​បន្ថែម​ពេល​ក្រោយ!

រូបភាព៖ CNCC