Edinson Cavani សម្រេចចាកចេញ​ពី​ Manchester United ហើយ

តាមសេចក្តីរាយការណ៍ពី​អាមេរិកខាងត្បូងបានឱ្យដឹងថា Edinson Cavani បានសំរេចចិត្តមិនបន្តលេងនៅ Manchester United នៅ​រដូវ​កាលក្រោយ​ទេហើយគាត់ចង់ផ្លាស់ទៅលេង​នៅ Boca Juniorsក្នុង​ប្រទេសអាហ្សង់ទីនវិញ។

Cavani

កីឡាករជម្រើស​ជាតិអ៊ុយរូហ្គាយបានបង្ហាញការចាប់អារម្មណ៍ក្នុងអំឡុងពេលដ៏ខ្លីរបស់គាត់នៅ Old Trafford។ ការ​បង្ហាញថ្វី​ជើង​បាន​ល្អ​ធ្វើ​ឲ្យ​គេ​រំពឹង​ថា​គាត់​នឹង​បន្ត​លេង​ជាមួយបិសាចក្រហម​មួយរដូវ​កាល​ទៀត។

ទោះយ៉ាងណាក្ដី! របាយការណ៍នៅក្នុងប្រទេសអាហ្សង់ទីនបានអះអាងថាគាត់នឹងបដិសេធការសំណើបន្តពេលវេលារបស់គាត់នៅក្នុងក្រប​ខ័ណ្ឌ​ Premier League ហើយវិលត្រឡប់ទៅកាន់អាមេរិកខាងត្បូងជាថ្មី។ យោងទៅតាមកាសែតមាន​ប្រភព​ពីអាហ្សង់ទីន Ole  Cavani បានសម្រេចបញ្ចប់អាជីពនៅក្នុងបាល់ទាត់អ៊ឺរ៉ុប ហើយបានសំរេចចិត្តផ្លាស់ទៅ Bocaវិញ ។

Ev BgHVWYAEetku

ខ្សែប្រយុទ្ធដែលរកបាន ៦ គ្រាប់ក្នុង ៩ ប្រកួត Premier League នឹងត្រូវកាត់ប្រាក់ខែពាក់កណ្ដាល ដើម្បីចូលរួមជាមួយក្លិបយក្សអាហ្សង់ទីនហើយគ្រោងចុះកុងត្រា ៣ ឆ្នាំទៀត។ Cavani ធ្លាប់កោតសរសើរក្រុមមានមូឡដ្ឋាន​នៅ​រដ្ឋធានី Buenos Aires ជាយូរមកហើយ និងបាននិយាយជាមួយប្រធានក្លិប Boca លោក Juan Roman Riquelme នាពេលកន្លងមកថាបើគាត់នឹងផ្លាស់ទៅអាហ្សង់ទីន​គាត់​នឹង​ទៅ​លេង​នៅ Boca Juniors។

Fa09530a 7c24 4641 Af39 Bc280800e2c8

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះលេងនៅទ្វីបអឺរ៉ុបចាប់តាំងពីចាកចេញពី​ក្លិបអ៊ុយរូហ្គាយ Danubio ផ្ទេរ​មក​លេង​នៅក្រុម Palermo របស់​អ៊ីតាលីក្នុងឆ្នាំ ២០០៧។ ក្រោយ​គាត់​បាន​មក​លេង​នៅ​ក្លិប Napoli ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង​មួយរដូវ​កាល​ស៊ុត​បាន​៣៣​គ្រាប់​ក្នុង៤៧​ប្រកួត​គ្រប់​ពាន​រង្វាន់ហើយ​កី៏​បន្ត​កុងត្រា​អចិន្រ្តៃយ៍​២​រដូវ​កាល​ទៀត ខណៈ​ក្លិប​មួយ​នេះ​ហើយ​ធ្វើឲ្យ​គាត់​ក្លាយជា​កំពូលខ្សែ​ប្រយុទ្ធម្នាក់នៅ​អឺរ៉ុប។

Edinson Cavani Manchester United 2020 21_1s25hv48lkz661b1apmm2u8fdr

ឆ្នាំ២០១៣​គាត់​ផ្ទេរ​មក​លេង​នៅ​ PSG ឡើង​កាន់​ឆ្នាំ​ដោយស៊ុត​បញ្ចូលទីបាន​២០០គ្រាប់ ក្នុង​៣០១​ប្រកួត​ហើយ​ក៏​ផ្ទេរ​មក​លេង​នៅ Man Utd ក្នុង​កុងត្រាគ្មានតម្លៃខ្លួន​មួយរដូវ​កាល។

ភាគច្រើនគេរំពឹងថា Cavani នឹងបន្តការស្នាក់នៅជាមួយបិសាចក្រហម​មួយរដូវកាលទៀត ប៉ុន្តែប្រសិនបើរបាយការណ៍ទាំងនេះត្រឹមត្រូវ Manchester United នឹង​នៅ​សល់​កន្លែង​មួយ​សម្រាប់​តំបន់ប្រយុទ្ធកណ្ដាលដោយ​រក​អ្នកជំនួស​បន្ត​ទៀត៕

ប្រភព៖ sportwitness,