FOOTBALL TRANSFER NEWS – PSG ត្រៀមខ្លួនចុះកុងត្រាយកDE GEA ពី​ UNITED…..

-Paris Saint-Germain កំពុងកាន់​កន្រ្តកដើរ​ចូល​ផ្សារ​ដោះដូរកីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះហើយ​ពេលនេះពួក​គេ​សម្លឹង​ឃើញ​អ្នក​ចាំ​ទី Manchester United កីឡាករ David de Gea។

BtkyWK9h

Paris Saint-Germain អាចនឹង​បង្ហាញឆន្ទៈដាក់សំណើយក​ David de Gea ពី​ Manchester United។ អ្នក​ចាំទី​វ័យ៣០​ឆ្នាំ​នៅ​សល់​កុងត្រា​ជាមួយបិសាចក្រហម​ដល់​ទៅ​២​ឆ្នាំ​ទៀត​ជាមួយ​និង​ប្រាក់​ឈ្នួល ៣៧៥០០០ផោន​ក្នុង​មួយសប្ដាហ៍។

ប្រាក់​ឈ្នួលខ្ពស់​បែបនេះ​មិន​មាន​ក្លិបបាល់​ទាត់​ច្រើន​ទេ​ដែល​អាច​ផ្ដល់​ឱ្យ​ហើយ PSG ​គឺ​ជា​ក្លិប​ក្នុង​ចំណោម​ភាគតិច​ប៉ុណ្ណោះដែល​អាច​រ៉ាប់​រង​ប្រាក់​ឈ្នួលខ្ពស់​បែបនេះ។

David De Gea1 Copy

តាម​ប្រភព The Sun លោក Mauricio Pochettino កំពុងស្វែង​រក​អ្នក​ចាំទី​ល្អណាម្នាក់​មក​ជំនួស​ Keylor Navas ។

ដោយសារតែ United ត្រូវរកដំណោះស្រាយសម្រាប់អនាគតរបស់ Dean Henderson ឱកាសលក់ De Gea ដោយយកថ្លៃផ្ទេរមួយចំនួន ក៏ដូចជាការបញ្ឈប់​ចំ​ណាយប្រាក់ឈ្នួលខ្ពស់របស់គាត់ចេញពីសៀវភៅចំណូលចំណាយរបស់ពួកគេនេះ​គឺ​ជាដំណោះស្រាយមួយ។

Ev5bDwFWYAAgYkT

នៅអាយុ ២៣ ឆ្នាំ Henderson ត្រូវការពេលមួយឬពីររដូវកាល ដើម្បីបង្ហាញពីគុណតម្លៃរបស់គាត់ជាមួយនឹងការ​ចូល​លេងទៀងទាត់នៅ Old Trafford ហើយអ្នកចាំទីម្នាក់ទៀតនឹងត្រូវការជាចាំបាច់ជាមួយនឹងការចាកចេញរបស់ Sergio Romero និង Lee Grant ។

Evz KpcXEAAb5l5

-Danny Ings បាននិយាយថាគាត់ចង់ត្រលប់ទៅ Liverpool វិញ ដើម្បីមានឱកាសបង្ហាញខ្លួនក្នុង Champions League ម្តងទៀត។ ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះបានចាកចេញពីហង្សក្រហម Liverpool ទៅកាន់ទឹកដី Southampton ក្នុងឆ្នាំ ២០១៩ និងមានកិច្ចសន្យាដែលនឹងផុតកំណត់នៅចុងរដូវកាលក្រោយ។

The Mirror បានផ្សារភ្ជាប់គាត់ជាមួយនឹងការវិលត្រឡប់មកកាន់ទឹកដី Anfield វិញហើយខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖“ បរិយាកាសនៅទីនោះគឺពិតមិនធម្មតា​នោះ​ទេ។ ខ្ញុំមិនដែលជួបប្រទះបរិយាកាសនៅ Anfield ក្នុងរាត្រីនៃការ​ប្រកួតក្របខ័ណ្ឌ Champions League នោះ​ទេ"។

សំណើបន្ត​កុងត្រារបស់ Sergio Ramos ជិតអស់ពេលហើយ

EvznM5tXIAkNiRh

កាសែតអេស្ប៉ាញ Marca បានរាយការណ៍ថាកីឡាករ Sergio Ramos មិនមានគំនិតក្នុងការចុះកុងត្រាថ្មីជាមួយក្លិប Real Madrid នោះទេ។ ខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញវ័យ ៣៤ ឆ្នាំរូបនេះត្រូវបានគេផ្តល់ជូនកុងត្រារយៈពេល ១ ឆ្នាំបន្ថែមទៀត ប៉ុន្តែមិនទាន់បានប្តេជ្ញាចិត្តចំពោះអនាគតរបស់គេចំពោះក្លិបនៅឡើយ។ ការផ្តល់ជូនមានកំណត់ពេលវេលា ហើយប្រសិនបើគាត់មិនយល់ព្រមលើកិច្ចព្រមព្រៀងនៅចុងខែមីនាទេនោះវានឹងត្រូវលុបចោលវិញ៕