ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២១សប្ដាហ៍ទីមួយប្រចាំថ្ងៃអាទិត្យនេះ ក្រុមគិរីវង់បង្ហាញទម្រង់លេងយ៉ាងភ្ញាក់ផ្អើលក្រោយយកឈ្នះក្រុមភ្ញៀវអាស៊ីអឺរ៉ុបក្នុងលទ្ធផល៦ទល់២នៅកីឡដ្ឋានខេត្តតាកែវ ខណៈដែលក្រុមការពារតំណែងជើងឯកបឹងកេតត្រូវរងបរាជ័យក្រោមថ្វីជើង ណាហ្គាវើល៍ក្នុងផ្ទះខ្លួនឯង១ទល់០។
មួយគ្រាប់របស់ណាហ្គាវើលរកបានដោយខ្សែបម្រើសុះ ស៊ូហាណានៅដើមវគ្គទីមួយខណៈការប្រកួតបន្តដល់ចប់វគ្គទី២ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បាននោះទេ។
ចំណែក៦គ្រាប់របសដ់គិរីវង់រកបានដោយកីឡាករ Dounglas Rosa Tardin ២គ្រាប់នាទី៥ និង៥១ ខ្សែប្រយុទ្ធដាវ នីមរកបានមួយគ្រាប់ដែរនៅនាទី១៤ ខណៈដែល Osma Francisco Moriera Jesuino បន្ថែមមួយគ្រាប់ទៀតនៅនាទី៨៥ ។អាស៊ីអឺរ៉ុបរកបាន២គ្រាប់នោះគឺស៊ុតបញ្ជូលទីដោយ ព្រីង ចិត្រាទាំង២គ្រាប់តែម្ដង។
នៅមួយប្រកួតទៀតដែលលេងនៅម៉ោង៦ល្ងាចនេះគឺ វិសាខានិងកងយោធិពលខេមរភូមិន្ទនៅកីឡដ្ឋាន ព្រីនស៍។
រូបភាព៖ CNCC