Cavani គ្មាន​វត្តមានជាមួយមិត្តរួមក្រុមត្រៀម​ជួប​ Man City និង​រឿង​មួយចំនួន​ទៀតត្រូវគាស់កកាយ​នៅ​ពេល​នេះ

គេ​មិនបាន​ឃើញ Cavani នៅ​ជាមួយមិត្តរួម​ក្រុម​ Man Utd ទាំងអស់ត្រៀម​ជំនួបសំខាន់ Manchester Derby នោះ​ទេ។

Fa09530a 7c24 4641 Af39 Bc280800e2c8

ខ្សែប្រយុទ្ធជម្រើស​ជាតិ​អ៊ុយរូហ្គាយ​មិន​ស្ថិត​ក្នុងបញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២១​នាក់​ដេល​ទៅ​ដល់​សណ្ឋាគារ Lowry Hotel សម្រាប់​ការ​រៀប​ចមុន​ការ​ប្រកួត​ហើយដឹងថា​គាត់បាន​លេង​ឬ​អត់?

Rashford អាចពិចារណាការវះកាត់ស្មាបន្ទាប់ពីការប្រកួតពានទ្វីបអ៊ឺរ៉ុប៖

2808868 57942388 2560 1440

Marcus Rashford ត្រូវបានគេរាយការណ៍ថាទ្រាំលេងដោយរងរបួសស្មាដែលគាត់បានឈឺចាប់ពេលជួបជាមួយក្រុម Arsenal កាលពីខែវិច្ឆិកា ហើយគាត់ប្រហែលជាត្រូវធ្វើការវះកាត់ប្រសិនបើស្ថានភាពរបស់គាត់មិនប្រសើរឡើង​ទេ​នោះ។

Bailly ត្រូវតែបង្ហាញពីភាពរឹងមាំដើម្បីទទួលបានកុងត្រាថ្មីបន្ថែមនៅ Man United

1406189_1

ខ្សែការពារ​ជម្រើស​ជាតិកូតឌីវ័រ ត្រូវតែធ្វើយ៉ាងណាអាចបញ្ចុះបញ្ចូលបិសាចក្រហមអំពី​ភាពរឹងមាំរបស់គាត់ មុន​ពេល​ទទួល​បាន​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយក្លិប។

- Bruno ទទួល​បាន​ការ​រិះគន់ជាខ្លាំង​ពី​ការ​បង្ហាញទម្រង់​លេងមិន​ល្អ​ក្នុង​ការ​ប្រកួតធំៗក្នុង​ Premier League

2_GettyImages 1228890729

Bruno Fernandes និយាយថាគាត់មិនគាត់​មិនយល់អំពី ការ​ប្រកួតប្រជែងជាមួយក្រុមកំពូលទាំង ៦ នោះទេ ដោយទទូចថាគាត់បានរកគ្រាប់បាល់ទល់និងនឹងក្រុមកំពូល ៗ នៅរដូវកាលនេះ ហើយបានប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើងនូវការបង្ហាញទម្រង់លេងរបស់គាត់នៅក្នុងការ​ប្រកួតធំ ៗ។

-ឈុតក្រៅ​ដី​រដូវ​កាល​២០២១/២០២២ត្រូវបានគេរាយការណ៍ថា​បែកធ្លាយហើយ!

រូបភាពបែកធ្លាយនៃ​ឈុត​ក្រៅ​ដី​របស់ Man Utd សម្រាប់​រដូវ​កាល​ក្រោយបង្ហាញ​ថា​វា​នឹង​មាន​ពណ៌សលាយខៀវ ខណៈដែល​អ្នក​គាំទ្រ​គិត​ថា​មិន​ស្អាត​និង​ទាក់ទាញ​ទាល់​តែ​សោះ។