David Beckham បង្ហាញរឿងក្ដុកក្ដួលមួយពេល​ចាកចេញពី Man Utd ទៅ​ Real Madrid

អតីតខ្សែបម្រើរូបនេះបានទទូចថាគាត់មិនដែលគិតថាចង់ចាកចេញពីកន្លែងដែល​គាត់​ប្រកបអាជីពដំបូងនោះ​ទេ ដែលនេះជាមូលហេតុដែលវាពិបាកក្នុងការទទួលយក។

River

ការផ្ទេរ David Beckham ទៅកាន់ Real Madrid គឺពិតជាស្ថិតក្នុងចំនោមការចាកចេញដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ Man United ហើយ​ការ​ចាកចេញ​របៀបនេះ​នៅ​តែបន្តកើត​ឡើង​ក្នុង​សម័យក្រោយៗមក​ទៀត​ដូចជា Ruud van Nistelrooy, Chrisriano Ronaldo ...ជាដើម។

នៅពេលត្រូវបានគេសួរអំពីការផ្ទេរនោះ Beckham បានចង្អុលបង្ហាញថាវាមិនមែនជាចេតនារបស់គាត់ក្នុងការចាកចេញពីក្លឹបដែលគាត់រីកធំធាត់ឡើងនោះទេ។ គាត់បានប្រាប់ទូរទស្សន៍ BT Sport ថា

៖“ នៅពេលដែលខ្ញុំចូលរួមជាមួយ Manchester United ខ្ញុំមិនដែលចង់ចាកចេញពីពួកគេទេ។ នៅពេលពួកគេប្រាប់ខ្ញុំថាពួកគេនឹងលក់ខ្ញុំគឺជាលើកទីមួយហើយដែលខ្ញុំបាននិយាយទៅកាន់ Real Madrid” ។

David Beckham Manchester United_pa67y4hxpr6a1bhhy7lsx0ksu

"ខ្ញុំដឹងថាក្តីសុបិន្តរបស់ខ្ញុំចប់ហើយ ខ្ញុំត្រូវតែនិយាយជាមួយក្រុមផ្សេង។ រយៈពេល២ឆ្នាំដំបូងដែលខ្ញុំចាកចេញ​គឺ​ខ្ញុំមិនហ៊ានមើល​Man Utd នោះ​ទេ ។​វា​ពិត​ជាពិបាក​ធ្វើ​ចិត្ត​មែន ហើយ​ពិបាក​ក្នុង​ការ​ចាកចេញ​ខ្លាំងណាស់"។

ទោះបីជាមានការបញ្ចប់អាជីព​នៅ​ Man Utd ដ៏ជូរចត់បែបនេះក៏ដោយក៏ David Beckham នឹងមិនដែលរិះគន់លោក Sir Alex Ferguson ជាសាធារណៈឡើយ។ គាត់បានបន្ថែមទៀតថា៖

0265793

"ខ្ញុំនឹងមិនអង្គុយនៅទីនេះ ហើយខ្ញុំនិយាយអវិជ្ជមានអំពីបុរសម្នាក់ដែលផ្តល់ឱកាសឱ្យខ្ញុំលេងឱ្យក្រុមតាំងកុមារភាពនោះ​ទេ។ ខ្ញុំតែងតែសុបិនចង់លេង។ សម្រាប់ខ្ញុំដូចខ្ញុំបាននិយាយអីចឹង! គាត់ផ្តល់ឱកាសឱ្យខ្ញុំធ្វើដូច្នេះ។ គាត់ជឿខ្ញុំ ខ្ញុំជឿលើក្មេងដទៃទៀតដែលឆ្លងកាត់ជាមួយយើង។

"ខ្ញុំនឹងមិនគិតអវិជ្ជមានចំពោះលោក Sir Alex Ferguson ទេព្រោះគាត់ជាបុរសដែលផ្តល់ឱកាសឱ្យខ្ញុំរស់នៅក្នុងក្តីសុបិន្តរបស់ខ្ញុំ" ។