ពណ៌សក់ដែលអ្នកចូលចិត្ត នឹងបង្ហាញពីចរិត បុគ្គលិកលក្ខណៈរបស់អ្នក

តើសក់ពណ៌អ្វី ដែលអ្នកចូលចិត្តជាងគេ នោះនឹងបង្ហាញពីចរិត បុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងច្បាស់ៗ។

១. សក់​ពណ៌ត្នោត

1

បើអ្នកចូលចិត្តពណ៌ត្នោត នោះអ្នកគឺជាបុគ្គលល្បីល្បាញដោយសារការខិតខំ និងការប្តេជ្ញាចិត្តរបស់អ្នក។ អ្នកតែងតែធ្វើឱ្យខ្លួនអ្នករវល់ ព្រោះអ្នកជាមនុស្សដែលឆាប់ធុញទ្រាន់ ប្រសិនបើអ្នកទំនេរមិនធ្វើអ្វីសោះ។ អ្នកក៏ជាមនុស្សដែលមានជំនាញក្នុងការធ្វើផែនការដ៏អស្ចារ្យ ដើម្បីជួយអ្នកដោះស្រាយបញ្ហាដល់មនុស្សក្បែរខ្លួនផងដែរ។ ភាពជាអ្នកដឹកនាំក៏ជាចំណុចខ្លាំងរបស់ក្មេងស្រីដែលចូលចិត្តជ្រលក់សក់ពណ៌ត្នោតផងដែរ។ លើសពីនេះទៀត អ្នកជាមនុស្សកក់ក្តៅ មានផាសុកភាព និងគួរឱ្យទុកចិត្តដែលឱ្យតម្លៃលើទំនាក់ទំនងយូរអង្វែង។

២. ពណ៌ខ្មៅ

2

អ្នកដែលចូលចិត្តពណ៌ខ្មៅ ច្រើនតែជាមនុស្សដែលស្ងប់ស្ងាត់ ហើយតែងតែចូលចិត្តនៅតែម្នាក់ឯង ដកខ្លួនចេញពីហ្វូងមនុស្ស។ អ្នកក៏ជាមនុស្សអាថ៌កំបាំង និងចូលចិត្តផ្នែកតែងតនិពន្ធផងដែរ។ អ្នកជាមនុស្សប្រកាន់ច្បាប់ក្រិតក្រមខ្លាំង មានរឿងសម្ងាត់ និងតែងតែគិតច្រើនតែម្នាក់ឯង។ ទន្ទឹមនឹងនេះដែរ អ្នកតែងតែជាអ្នកស្តាប់ដ៏ល្អ ធ្វើឱ្យអ្នកក្លាយជាអ្នកណែនាំ និងចិត្តវិទូដ៏ពូកែម្នាក់។

៣. ពណ៌ក្រហម

3

អ្នកដែលចូលចិត្តលាបសក់ពណ៌ក្រហម កម្រមានភាពស្មុគស្មាញណាស់។ អ្នកដឹងពីរបៀបចាប់យកឱកាស និងដេញតាមក្តីសុបិនរបស់អ្នក។ ទោះបីជាងាយនឹងឈឺចាប់ក៏ដោយ ស្ថានភាពគ្រោះថ្នាក់មិនធ្វើឱ្យអ្នកភ័យខ្លាចឡើយ។ អ្នកចូលចិត្តការផ្សងព្រេង គឺសកម្ម និងមានភាពរ៉ូមែនទិកខ្លាំង។ ទំនាក់ទំនងខ្លះក៏ធ្វើឱ្យជីវិតរបស់អ្នកមានភាពរស់រវើកផងដែរ។ អ្នកជាមនុស្សដែលតែងតែស្វាហាប់ និងស្រូបយករបស់ថ្មីៗជានិច្ច គឺជាលក្ខណៈពិសេសគួរឱ្យកត់សម្គាល់របស់អ្នកដែលចូលចិត្តសក់ពណ៌ក្រហម។

៤. ពណ៌ទង់ដែង

4

មនុស្សដែលមានសក់ពណ៌ស្រាល ជាធម្មតាជាមនុស្សបែបស្ងប់ស្ងាត់ ជាមនុស្សគួរឱ្យស្រលាញ់ និងមិនចេះបារម្ភអ្វីដែលកំពុងកើតឡើងនៅជុំវិញពួកគេ។ អ្នកឆ្លាតហើយរហ័ស។ មនុស្សស្រីដែលមានសក់ពណ៌ទង់ដែងតែងតែត្រូវបានគេយកចិត្តទុកដាក់បំផុត ដូច្នេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលបុរសចាត់ទុកពួកគេថាមានភាពងាយស្រួលក្នុងការចុះសម្រុងគ្នា។ ទោះជាយ៉ាងណាក៏ដោយ ការពិតវាពិបាកក្នុងការរក្សាស្ថិរភាពត្រឹមត្រូវនៅក្នុងទំនាក់ទំនងរបស់អ្នក។

៥. ពណ៌ស្វាយ

5

មនុស្សស្រីដែលមានចូលចិត្តសក់ពណ៌ស្វាយ ជាមនុស្សដែលមានគំនិត និងអារម្មណ៍សុខដុមរមនា។ អ្នកជាមនុស្សច្នៃប្រតិដ្ឋមានរសជាតិឆ្ងាញ់ និងមានតុល្យភាពល្អ។ ក្នុងពេលជាមួយគ្នានេះដែរ ត្រូវមានគំនិតបើកចំហ និងមិនភ័យខ្លាចក្នុងការបង្ហាញពីខ្លួនអ្នក។ អ្នកព្យាយាមក្លាយជាបុគ្គលឯករាជ្យ។ អំណាច និងច្បាប់មិនមានឥទ្ធិពលច្រើនពេកលើអ្នកទេ។ មនុស្សជាច្រើនកត់សម្គាល់ និងពេញចិត្តចំពោះការច្នៃប្រតិដ្ឋរបស់អ្នក។

៦. ពណ៌បៃតង

6

ប្រសិនបើអ្នកមានសក់ពណ៌បៃតង អ្នកអាចជាមនុស្សដែលស្ងប់ស្ងាត់ អាចទុកចិត្តបាន និងស្រឡាញ់សន្តិភាព។ មនុស្សស្រីដែលមានពណ៌សក់នេះ ច្រើនតែជាអ្នកចេះគិតពិចារណាតែងតែពិចារណាមុននឹងធ្វើអ្វីចេញមក។ មនុស្សជុំវិញតែងតែគោរពអ្នកចំពោះដួងចិត្តមាសភាពស្មោះត្រង់ និងមិត្តភាព។

៧. ពណ៌ផ្កាឈូក

7

ប្រសិនបើពណ៌សក់ដែលអ្នកចូលចិត្ត គឺពណ៌ផ្កាឈូក នោះអ្នកពូកែបង្ហាញអារម្មណ៍។ អ្នកជាមនុស្សកក់ក្តៅ និងចេះគិតដល់មនុស្សជុំវិញខ្លួន។ អ្នកមិនខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី ហើយច្នៃប្រតិដ្ឋគឺជាចំណុចខ្លាំងរបស់អ្នក។ នោះហើយជាមូលហេតុដែលមនុស្សស្រីដែលមានសក់ពណ៌ផ្កាឈូកច្រើនតែជាអ្នកនិយមនិន្នាការ។

៨. ពណ៌​ស

8

អ្នកដែលចូលចិត្តលាបសក់ពណ៌ស ត្រូវបានគេនិយាយថា ជាមនុស្សដែឡត្រជាក់គ្មានអារម្មណ៍ ប៉ុន្តែការពិតវាគ្រាន់តែជារបាំងប៉ុណ្ណោះ។ សក់ពណ៌នេះបង្ហាញថាអ្នកមានទំនុកចិត្តខ្ពស់ និងអស្ចារ្យ។ ទោះបីជាអ្នកមានការលំបាកក្នុងការស្វែងរកមិត្តរួមព្រលឹង អ្នកនៅតែទន់ភ្លន់ និងសម្ដែអការគួរសមនៅពេលជួបនរណាម្នាក់ដែលអ្នកចូលចិត្ត។

៩. ពណ៌ប្រផេះ

9

អ្នកត្រូវបានគេណែនាំ ពេលខ្លះមានអារម្មណ៍ថាអ្នកមិនសម ឬជាកម្មសិទ្ធិនៅកន្លែងណាឡើយ។ ធម្មជាតិស្ងប់ស្ងាត់ និងជាក់ស្តែងធ្វើឱ្យអ្នកស្វែងរកជីវិតមានតុល្យភាព និងសន្តិភាព។ មនុស្សស្រីដែលមានសក់ស្កូវមានប្រាជ្ញាវាងវៃ និងពូកែគ្រប់គ្រងអារម្មណ៍។

១០. ពណ៌ទឹកក្រូច

10

អ្នកមានភាពស្វាហាប់ មានចំណង់ខ្លាំង។ អ្នកជម្រុញអ្នកដែលនៅជុំវិញអ្នកគាំទ្រសេចក្តីស្រឡាញ់ និងថាមពលវិជ្ជមាន។ ភាពមិនចេះអត់ធ្មត់របស់អ្នក ពេលខ្លះអាចជាបញ្ហាមួយផ្នែក ប៉ុន្តែភាពឆ្លាតវៃ និងភាពវិជ្ជមានតែងតែជួយអ្នកតស៊ូតាមរយៈការតស៊ូពុះពារ៕

ប្រភព : iOne / ប្រែសម្រួល ៖ Knongsrok