កុំ​លាក់​អារម្មណ៍ បើ​សុខៗ​បាក់​ចិត្ត​ស្រលាញ់​មិត្ត​ខ្លួន​ឯង តោះ​មក​ប្រើ​វិធី ៤ នេះ

ជាមួយ​ការ​ប្រើប្រាស់​អារម្មណ៍ គឺ​ពិបាក​នឹង​គ្រប់គ្រង ជា​ពិសេស​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ​ខ្លួន​ឯង ពេល​ខ្លះ​សុខៗ​ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ ជាប់​ឈ្មោះ​ជា​អ្នក​បង្កើត​ភ្លើង​ស្នេហ៍​ជាមួយ​មនុស្ស​ជិតដិត​ក៏​មាន។

ជឿ​ថា​មនុស្ស​មួយ​ចំនួន​ខ្លាច​នឹង​និយាយ​ទៅ​កាន់​ដៃ​គូ​ម្ខាង​ទៀត អ៊ីចឹង​ថ្ងៃ​នេះ Knongsrok បង្ហាញ​វិធី ៤ យ៉ាង​ដែល​អ្នក​គួរ​តែ​អនុវត្ត ប្រសិន​ស្ថិត​ក្នុង​ស្ថានការណ៍​បែប​ហ្នឹង​ពិត​មែន៖

៤) បើក​បេះដូង​ដើរ​តាម​អារម្មណ៍

1

ចំណុច​នេះ​ចង់​និយាយ​ថា សូម​កុំ​ដាក់​គំនាប​លើ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ពេក ចូរ​រៀន​បើក​អារម្មណ៍​ខ្លះ ដើម្បី​បង្ហាញ​ឲ្យ​គេ​ឃើញ​ដោយ​ប្រយោល ទោះ​មិន​ទាន់​ជា​ទំនាក់ទំនង​អី តែ​បើ​អារម្មណ៍​ប្រាប់​ថា ស្រលាញ់ ហើយ អ៊ីចឹង​ក៏​ដំណើរការ​ដោយ​របៀប​ស្រលាញ់​ខ្លះ​ទៅ។

មនុស្ស​មួយ​ចំនួន​ដោយសារ​គិត​ខ្លាំង​ពេក គិត​ខ្លាច​បាត់បង់​មិត្តភាព ខ្លាច​គេ​ខឹង រហូត​ដល់​ពេល​ខ្លះ​បាត់បង់​ក្តី​សុខ​ខ្លួន​ឯង និង​ជា​ពិសេស​បាត់បង់​ឱកាស​ទទួល​យក​មនុស្ស​ដែល​ល្អ​បំផុត និង​យល់​ពី​អ្នក​ជាង​នរណា​ទាំង​អស់។

៣) បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់

3

ក្រោយ​អនុវត្ត​ចំណុច​ខាង​លើ​ហើយ អ្នក​ប្រាកដ​ជា​ឃើញ​សញ្ញា​ខ្លះ​ហើយ ទោះ​មិន​ទាន់​បាន​និយាយ​ថា​ស្រលាញ់​គេ​ក៏​ដោយ។ ជា​ឧទាហរណ៍ តើ​គេ​មាន​ចាប់​អារម្មណ៍​មក​លើ​អ្នក​ខ្លះ​ដែរ​ទេ អ្នក​បាន​ចាប់​អារម្មណ៍​អ្នក​លើស​ពី​មិត្តភក្តិ​ធម្មតា​ដែរ​ទេ? មនុស្ស​ពីរ​នាក់​ទៅ​ណា​មក​ណា​ជាមួយ​គ្នា ជិតស្និទ្ធ​គ្នា ងាយ​នឹង​ឃើញ​ចរិត​របស់​គ្នា​ឆាប់​រហ័ស​បំផុត គេ​ប្លែក​បែប​ណា​ក៏​ជឿ​ថា​អ្នក​ឆាប់​ចាប់​បាន​ដែរ។ ប្រសិន​ចេញ​ភ្លើង​ខៀវ​ខ្លះ​ហើយ តោះ​បន្ត​ទៅ​ចំណុច​បន្ទាប់!

២) ទម្លាយ​អារម្មណ៍​ពិត

22

នៅ​ពេល​ដែល​មាន​ពេលវេលា​សមស្រប​មួយ អ្នក​គួរ​តែ​ចាប់​យក​ឱកាស​នោះ​ឲ្យ​បាន​ល្អ តែ​ត្រូវ​ចាំ​មើល​លើ​បរិយាកាស និង​អារម្មណ៍​របស់​គេ​ផង។ នៅ​ពេល​ដែល​អារម្មណ៍​របស់​គេ​ស្រឡះ ​មិន​មាន​រឿង​តប់ប្រមល់​អ្វី​ក្នុង​ចិត្ត តោះ​អ៊ីចឹង​សាកល្បង​ទៅ សាក​និយាយ​ពាក្យ​ថា​ស្រលាញ់​ល​មើល សាក​សុំ​គេ​ឡើង​តំណែង Promote ពី​ឈ្មោះ​ជា​មិត្ត​ជិត​ដិត មក​ជា​សង្សារ​បាន​អត់?

១) ទទួល​យក​ការ​ផ្លាស់ប្តូរ

4

ប្រសិន​ណា​គេ​យល់​ព្រម​ហើយ ក៏​ល្មម​ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្រាប់​អារម្មណ៍​ខ្លួន​ឯង​ថា រវាង​អ្នក​និង​គេ ផ្លាស់ប្តូរ​មក​ទំនាក់ទំនង​ថ្មី​ផង​ដែរ។ ទាំង​អារម្មណ៍​ចេះ​ប្រចណ្ឌ ចេះ​អន់​ចិត្ត ចេះ​ខឹង គឺ​មាន​ច្រើន​ជាង​ពី​មុន ហើយ​សម្រាប់​អ្នក​ដែល​អនុវត្ត​មក​ដល់​ចំណុច​ចុង​ក្រោយ​នេះ​ហើយ យើង​មាន​តែ​ជូនពរ​ឲ្យ​អ្នក​ទទួល​បាន​ក្តី​សុខ​ច្រើនៗ​ជាមួយ​គេ និង​ក្លាយ​ជា​ មិត្ត ១០០ ឆ្នាំ ក្នុង​ន័យ​ស្នេហា​តែ​ម្តង​ទៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក