Anthony Martial រកបានតែ ៤ គ្រាប់ និងបញ្ជូនបាល់បានតែ ៣ ដងប៉ុណ្ណោះក្នុង ២១ ប្រកួតនៅ Premier League រដូវកាលនេះ។ ស្ថិតិនេះវាពិតជាមិនល្អទេក្នុងនាមគាត់ជាកីឡាករលេងក្នុងតំណែងប្រយុទ្ធលេខ ៩ របស់ក្រុមដែលជាកន្លែងផ្ដល់ក្ដីសង្ឃឹមថានឹងឈ្នះពានរង្វាន់។
ប៉ុន្តែនោះមិនមែនទាំងអស់នោះទេ! នៅរដូវកាល ២០១៩/២០ Martialស៊ុតបញ្ជូលទីជិត ២០ គ្រាប់ក្នុងលីគ (១៧ គ្រាប់) ហើយនេះជាលើកដំបូងចាប់តាំងពីចូលរួមជាមួយ Manchester United ។ ប៉ុន្តែសេណារីយ៉ោទាំងបួនខាងក្រោមនេះ មានមួយករណីអាចនឹងកើតឡើងចំពោះកីឡាកររកចំណូលបានច្រើជាងគេទី៣របស់ក្លិប។
ក្លិបនឹងលក់ចេញៈ
និយាយទៅភាគរយតិចណាស់! ដែលក្លិបលក់គាត់ចេញ។ ពេលនេះគាត់គឺជាអាត់ប៊ិចក្នុងចំណោមអាត់ទាំងអស់ក្នុងតំបន់ប្រយុទ្ធរបស់ក្លិប។ គាត់នៅសល់កុងត្រាជាមួយក្លិបដល់ឆ្នាំ២០២៤ហើយជម្រើសបន្តមួយឆ្នាំទៀត។ បើចង់លក់គាត់យ៉ាងហោចណាស់ក្លិបត្រូវការតម្លៃមួយរៀងក្រែលដែរទើបទប់ជាប់ហើយបើទិញខ្សែប្រយុទ្ធថ្មីមកក៏មិនងាយដែរក្នុងស្ថានភាពនេះ។
តើក្លិបចាំបាច់ត្រូវតែលក់គាត់ចេញដែរឬទេ? មុនលក់! ក្លិបចាំបាច់ត្រូវរកអ្នកជំនួសឲ្យបានជាមុនសិន។ Edison Cavani មានវ័យ៣៤ឆ្នាំទៅហើយ ហើយគាត់មិនអាចជាជម្រើសក្នុងតំបន់ជួរមុខគ្រប់តែប្រកួតនោះទេ។
តែយ៉ាងណា! ការវាយតម្លៃប្រូបាប៖ ៤/១០។
ដាក់ឲ្យបម្រុងហើយរង់ចាំឱកាសប្ដូរចូល៖
ឧបមាថាតថាសំណាងកើតឡើងដោយយើងទទួលបាន Erling Haaland មកចូលរួមជាមួយយើងដោយអព្ភូតហេតុមួយចំនួន។គាត់អាចនឹងក្លាយជាកីឡាករបម្រុង។ វាជាទស្សនៈទូទៅមួយក្នុងចំណោមអ្នកគាំទ្រទាំងអស់ដែលថា Martial នឹងមិនរីកចម្រើននោះទេ ពេលប្រឈមមុខនឹងការប្រកួតប្រជែងពីខ្សែប្រយុទ្ធដទៃទៀត។ ទម្រង់លេងរបស់គាត់ធ្លាក់ចុះនៅពេលដែល Romelu Lukaku នៅក្លឹប ហើយវាបានកើតឡើងរួចមកហើយពេល Zlatan Ibrahimovic មកដល់។
ពេលនេះប្រសិនបើ Haaland ចូលរួមជាមួយក្លិប ឱកាសលេងរបស់ Martial ទំនងជាកាត់បន្ថយគួរឱ្យកត់សម្គាល់។ នោះប្រហែលជាមិនមែនជារឿងអាក្រក់នោះទេ - អនាគតរបស់ Cavani នៅ United មិនប្រាកដប្រជាទេ ហើយប្រសិនបើកីឡាករអ៊ុយរូហ្គាយចាកចេញ នោះវាជាលទ្ធផលឈ្នះៗសម្រាប់ទាំងអស់គ្នា។
ការវាយតម្លៃប្រូបាប៖ ៦/១០
ដាក់ឲ្យលេងខ្ចីជើង៖
ហេតុអ្វីថាមិនអាចកើតឡើង? ពេលនេះគឺភាពប្រាកដប្រជាកំពុងកើតឡើងយ៉ាងច្បាស់សំរាប់ Jesse Lingard ដែលកំពុងតែរីករាយជាមួយនឹងទម្រង់លេងដ៏ល្អជាមួយ West Ham ។ប្រហែលជាការផ្លាស់ប្តូរមួយអាចផ្តល់អត្ថប្រយោជន៍ដល់ Martial ផងដែរ។ និយាយដូច្នេះយើងមិនដឹងថាតើកីឡាករបារាំងរូបនេះនឹងសប្បាយចិត្តពេកទេ នៅពេលគិតថាត្រូវបានដាក់ឲ្យលេងខ្ចីជើង ប៉ុន្តែវាប្រហែលជាអ្វីដែលគាត់ត្រូវការដើម្បីរកការស៊ុតបញ្ចូលទីឲ្យបានច្រើនម្តងទៀត។ការលេងឱ្យក្រុមបិសាចក្រហមបានកើតឡើងជាមួយនឹងសម្ពាធបន្ថែម ប៉ុន្តែប្រសិនបើគាត់ចង់ចូលរួមជាមួយក្លិបផ្សេង គាត់អាចធ្វើឱ្យខ្លួនគាត់មានកម្លាំងឡើងវិញ ហើយបញ្ជូនកីឡាករផ្សេងមកវិញ។នោះហើយជាអ្វីដែលយើងទាំងអស់គ្នាចង់ឃើញ។ការវាយតម្លៃប្រូបាប៖ ៣/១០
ដាក់ឲ្យលេងក្នុងតំណែងប្រយុទ្ធស្លាប់ឆ្វេង៖
មានការជជែកវែកញែកជាច្រើនអំពីជំហរដែលគាត់ពេញចិត្ត។ អ្នកខ្លះនិយាយថាគាត់ល្អជាងពេលលេងតំបន់ស្លាប ខណៈអ្នកខ្លះទៀតនិយាយថាគាត់ចូលចិត្តតំណែងលេខ ៩ ។
ជាការប្រសើរណាស់, យើងមិនដែលបានឃើញច្រើននោះឡើយដែលថា Martial អាចដណ្ដើមតំណែងរបស់ Marcus Rashford ចេញពីតំបន់ស្លាបខាងឆ្វេង។ លើសពីនេះទៀត! ទម្រង់លេងរបស់គាត់ក្នុងនាមជាខ្សែប្រយុទ្ធមិនតែងតែល្អបំផុតនោះទេ។ លោក Ole អាចឲ្យ Martial សាកល្បងលេងក្នុងតំណែងនេះហើយរុញ Marcus Rashford មកតំបន់កណ្ដាលក្នុងការប្រកួតណាមួយហើយមើលថាតើអាចលេងបានល្អប៉ុណ្ណា។ បើលេងបាននោះយើងនឹងមានរឿងនិយាយគ្នាទៀតតែបើអត់! ជម្រើស៣ខាងលើគឺអាចកើតឡើង។
ការវាយតម្លៃប្រូបាប៖ ៧/១០