ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យនៅព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២១នេះ បានប្រកាសចុះកុងត្រាកីឡាករបរទេសទី៥របស់ខ្លួនពោលគឺ Douglas Rosa Tardin សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា។
ប្រិយមិត្តអាចហៅគាត់កីឡាករម្នាក់នេះថា Tardin មានតួនាទីខ្សែរបម្រើប្រយុទ្ធ ហើយរូបគេមានសញ្ជាតិប្រេស៊ីល កើតនៅក្នុងឆ្នាំ ១៩៩២ធ្លាប់លេងឲ្យក្លិប FC Wangen bei Olten ក្នុងលីគទី២ កម្រិតជាតិ (Nationalliga B) នៃប្រទេសស៊ុយអែត ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមនៅរដូវកាល ២០១៨/២០១៩ ជាមួយនឹងក្លិប Quảng Nam FC ។
ក្រោយមកក៏ត្រលប់ទៅកាន់ប្រទេសកំណើតខ្លួនវិញចូលរួមជាមួយសមាគមបាល់ទាត់ Desportiva Ferroviária មុនចូលរួមជាមួយក្លិបគិរីវង់សុខសែនជ័យក្នុងរដូវកាល២០២១នេះ។