គ្រាន់តែជ្រើសរើសបាច់ផ្កាមង្គលមួយ នោះនឹងអាចទស្សន៍ទាយដឹងហើយថា អ្នកនឹងត្រូវរៀបការនៅថ្ងៃណា ខែណា ឆ្នាំណា?
A. ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០៤៣!
អ្នកនៅតែមានពេលច្រើនសម្រាប់ជីវិតនៅលីវ ព្រោះអ្នកនៅតែស្រឡាញ់ខ្លួនឯង នៅតែចង់ប្រើជីវិតបែបនេះច្រើនឆ្នាំទៀត ដូច្នេះពេលកំណត់ដែលអ្នករៀបការ អាចនឹងនៅឆ្នាំ២០៤៣។ អ្នកនឹងរៀនពីរបៀបស្វែងរកអាពាហ៍ពិពាហ៍ដែលទទួលបានជោគជ័យពិតប្រាកដ ដូច្នេះហើយ ទើបអ្នកត្រូវនៅម្នាក់ឯងយូរឆ្នាំទៀត។
B. ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១!
83130046
ប្រសិនបើចិញ្ចៀនភ្ជាប់ពាក្យមិនស្ថិតនៅលើម្រាមដៃរបស់អ្នកទេ វានឹងមកដល់ឆាប់ៗដូច្នេះសូមចាប់ផ្តើមធ្វើផែនការជីវិតគូ ឆ្នាំ ២០២១ ហាក់ដូចជាឆ្នាំរបស់អ្នកដែលនឹងត្រូវរៀបការ គឺជាអ្វីដែលអ្នកមិនដែលគិតថាអាចធ្វើទៅបាន ប៉ុន្តែអ្វីៗនឹងកាន់តែប្រសើរឡើងបន្ទាប់ពីអ្នករៀបការ។
C. ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០៣៤!
ប្រសិនបើអ្នកមិនទាន់មានទំនាក់ទំនងនៅឡើយទេ អ្នកអាចនឹងនៅសល់ពេលទំនេរច្រើន។ បន្ទាប់មកស្នេហាពិតនឹងរកអ្នក អ្នកនោះនឹងចូលមកក្នុងជីវិតអ្នក ហើយផ្តល់ឱ្យអ្នកជីវិតថ្មីមួយ ដែលពោរពេញដោយភាពកក់ក្ដៅ។
D. ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤!
អ្នកនឹងមានពិធីមង្គលការក្នុងអំឡុងឆ្នាំ២០២៤ ស្នេហារបស់អ្នកនឹងរីកស្គុះស្គាយនៅក្នុងដំណាក់កាលនេះ ព្រោះនេះជាពេលវេលាដ៏ល្អសម្រាប់អ្នក ដើម្បីរៀបការជាមួយមនុស្សដែលអ្នកស្រលាញ់ជាងគេ។ វាអាចនឹងមិនឆាប់រហ័សពេល តែក៏មិនយូរពេលដែរ សក្តិសមល្មមដែលអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់ការចាប់ផ្ដើមជីវិតគូ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok