Albert Braut Tjaaland បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្លិប Bryne FK រួចទៅហើយ ទោះបីជាគាត់មានអាយុត្រឹម ១៦ ឆ្នាំក៏ដោយ។ នេះគឺជាក្រុមតែមួយដែលខ្សែប្រយុទ្ធកំពុងល្បី Erling Braut Haaland របស់ Borussia Dortmund បច្ចុប្បន្នបានបោះជំហានដំបូងក្នុងអាជីពបាល់ទាត់ជាមួយក្លិបផ្លូវការ។
កាពីចុងសប្តាហ៍នេះ ការចាប់ផ្តើមចង់ដឹងចង់ឃើញកីឡាករល្អ បានកើតឡើងនៅក្នុងការប្រកួតមិត្តភាពមួយនៅក្នុងប្រទេសន័រវេស។ Albert Braut Tjaaland ដែលជាកីឡាករម្នាក់មិនត្រូវបានគេស្គាល់ឈ្មោះ មានអាយុទើបតែ ១៦ ឆ្នាំទទួលបាននាទីលេងដំបូងរបស់ខ្លួនឲ្យ Bryne FK ដែលលេងក្នុងលីគទី៣ន័រវែស។
ឈ្មោះនេះប្រហែលជាមិនមានអ្នកនិយាយច្រើននោះទេ ប៉ុន្តែគាត់គឺជាប្អូនជីដូនមួយរបស់ Erling Braut Haaland ដេលដើមកំណើតមកពីតំបន់ឧបទ្វីបស្កង់ឌីណាវ ហើយពេលនេះកំពុងបោះជំហ៊ានខ្លាំងទៅកាន់បាល់ទាត់ពិភពបាល់ទាត់នៅ Dortmund។ Haaland បានបង្ហាញខ្លួនលើកដំបូងនៅអាយុ ១៥ ឆ្នាំ ហើយ Tjaaland បានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ ១៦ ឆ្នាំហើយនេះយើងអាចនិយាយអំពីសក្តានុពលរបស់គាត់ និងហ្សែនគ្រួសារល្អផ្នែកស៊ុតបាល់។
Albert Braut Tjaaland គឺជាបងប្អូនជីដូនមួយជាប់សាច់ខាងម្តាយរបស់ខ្សែប្រយុទ្ធ Borussia Dortmund ហើយគាត់ក៏មានថាមពលរាងកាយដ៏អស្ចារ្យផងដែរ។ យុវជនរូបនេះពិតជាមានល្បឿនលឿនបើគិតពីកីឡាករអយុស្របាលគាត់ហើយបើនិយាយអំពីកម្ពស់វិញក៏ហំដែរ ទោះបីជាមិនទាន់អស់ធំក៏ដោយ (១.៨៥ម៉ែត្រ)។
ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់គាត់នៅក្នុងក្រុមយុវជន បានអនុញ្ញាតឱ្យគាត់បង្ហាញខ្លួនជាលើកដំបូងក្នុងឈុតធំ។Tjaaland ត្រូវបានអ្នកកាសែតសួរយ៉ាងច្បាស់អំពីបងជីដូនមួយហើយគាត់តបថា៖ "គាត់គឺជាការលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់ខ្ញុំ។ វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលគាត់បានធ្វើរហូតដល់ពេលនេះ និងអ្វីក៏គាត់អាចធ្វើបាននៅក្នុងការប្រកួតទាំងអស់" ។
Tjalaand បានបន្ថែមទៀតថា៖“ សម្រាប់ខ្ញុំវាគឺជាក្តីសុបិន្តមួយក្នុងការលេងជាមួយក្រុមធំ។ ខ្ញុំមិនរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងដូច្នេះទេ ពីព្រោះខ្ញុំទើបឈានដល់អាយុ ១៦ ឆ្នាំ បានមួយខែប៉ុណ្ណោះ” ។
ស្ថិតិនៃការស៊ុតបញ្ចូលទីរបស់កីឡាករវ័យក្មេងម្នាក់នេះគឺស៊ុតបញ្ចូលទី៣០គ្រាប់ក្នុង២២ប្រកួតកាលពីរដូវកាលមុន ហើយសរុបនៃការលេងគឺ៦៧គ្រាប់ក្នុង៣៧ប្រកួត។
Erling Braut Haaland ចំណាយពេល៤៤២នាទីទើបស៊ុតគ្រាប់ដំបូងក្នុងឈុតធំ ហើយពេលនេះគេកំពុងមើលសមត្ថភាពកីឡាករវ័យ១៦ឆ្នាំរូបនេះថាតើយ៉ាងណាដែរ។ លេងសើចអី! ក្លិបធំៗនៅអឺរ៉ុបបានបញ្ជូនអ្នកពិនិត្យសមត្ថភាពកិឡាករមកបណ្ដើរៗហើយ៕