ប្រធានប្រតិបត្តិក្លិប Valencia លោក Anil Murthy បានសង្កត់ធ្ងន់ថាម្ចាស់ក្លឹបលោក Peter Lim មិនមានគម្រោងលក់ក្រុមនោះទេ ទោះបីមានការចាប់អារម្មណ៍ពីឧត្តមសេនីយ៍ Tunku Ismail Ibni Sultan Ibrahim, ម្ចាស់ក្លិប JDT របស់ម៉ាឡេស៊ីក៏ដោយក៏ដោយ។
Anil បាននិយាយថាគាត់បានពិភាក្សាជាមួយលោក Peter បន្ទាប់ពី TMJ បានបញ្ចូលសេចក្តីថ្លែងការណ៍មួយនៅលើ Instagram Story របស់គាត់ ហើយមហាសេដ្ឋីមកពីសឹង្ហបុរីមិនមានគំរោងលក់ក្លឹបនេះទេ
“ មិត្តរួមការងាររបស់ខ្ញុំ បានប្រាប់ខ្ញុំអំពីសេចក្តីថ្លែងការណ៍របស់ TMJ នៅលើ Instagram ។ ខ្ញុំបានពិភាក្សាជាមួយ Peter ហើយគាត់មិនមានគម្រោងលក់ក្លឹបនេះទេ"។
Peter និង Anil ក៏ជាគោលដៅនៃការរិះគន់ពីសំណាក់អ្នកគាំទ្ររបស់ Valencia ផងដែរ ដែលពួកគេចង់ឲ្យបុគ្គលទាំងពីរនាក់នេះចាកចេញពីក្រុម ហើយលក់ទៅឱ្យអ្នកផ្សេងទៀតដែលយល់ច្បាស់អំពីបាល់ទាត់។ ចាប់តាំងពីក្លាយជាម្ចាស់ក្លឹបក្នុងឆ្នាំ ២០១៤ លោក Peter បានធ្វើការសំរេចចិត្ត ដែលត្រូវបានចាត់ទុកថាជាការបង្កគ្រោះថ្នាក់ដល់អ្នកគាំទ្ រដូចជាការផ្លាស់ប្តូរអ្នកគ្រប់គ្រងដោយគ្មានហេតុផលល្អ និងលក់កីឡាករឆ្នើមៗរបស់ក្រុម។
បច្ចុប្បន្ន Valencia ឈរនៅចំណាត់ថ្នាក់លេខ ១៤ ក្នុងតារាង La Liga ដោយប្រមូលបាន ២៧ ពិន្ទុពី ២៥ ប្រកួតមកដល់ពេលនេះ ហើយមាន ៥ ពិន្ទុដាច់ពីតំបន់កាត់ចោល៕