យោងទៅតាមការចេញផ្សាយពីគេហទំព័ររបស់អាឡឺម៉ង់ Bild បានឱ្យដឹងថាខ្សែប្រយុទ្ធក្លិបអធិរាជលឿងខ្មៅ Borussian Dortmund កីឡាករ Erling Braut Haaland គឺជាចលនទ្រព្យដ៏មានតម្លៃនិងក្តៅគគុកខ្លាំងក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ។
នេះបើទោះបីជាមានរបាយការណ៍ថាលោក Roman Abramovich ប្រធានក្លិបតោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការទម្លាក់កញ្ចប់ទឹកប្រាក់ដ៏មហាសាលនិងត្រៀមប្រាក់ឈ្នួលកប់ពពកសម្រាប់ខ្សែប្រយុទ្ធរូបនេះ ក៏ពួកគេប្រហែលជាមិនអាចនាំខ្សែប្រយុត្ធជម្រើសជាតិន័រវេសរូបនវទៅកាន់កីឡដ្ឋាន Stamford Bridge បានដែរ។
ប្រភពដដែលបន្តថា Halaand ខ្លួនឯងមានបំណងចូលរួមជាក្លឹបកំពូលដាច់ខាត តែមិនមែន Chelsea នោះទេ ហើយមានក្រុមចំនួន ៦ ចូលរួមក្នុងបញ្ជីសម្រាំងរបស់គាត់។
Real Madrid, Barcelona និង Juventus គឺជាជម្រើសកំពូលរបស់គាត់សម្រាប់ក្លិបនៅអឺរ៉ុប ហើយ Man City, Man United និង Liverpool គឺក្លិបស្ថិតក្នុងបញ្ជីចុងក្រោយ។
Los Blancos ត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការដោះដូរយកខ្សែប្រយុទ្ធរូបនេះ។ ទោះយ៉ាងណាក្ដី! តម្លៃផ្ដាច់កុងត្រារបស់គាត់៧៥លានអឺរ៉ូនឹងផុតកំណត់នៅរដូវកាលក្រោយហើយ ហើយទីផ្សារដោះដូរកីឡាករនាពេលខាងមុខរូបគេនឹងមានតម្លៃខ្លួនកើនឡើងដល់ទៅ៩០លានអឺរ៉ូ៕