ព្រះអង្គម្ចាស់ម៉ាឡេស៊ីនៃ​រដ្ឋ Johor បង្ហាញចំណាប់អារម្មណ៍ទិញក្លិបលីគ​កំពូលអេស្ប៉ាញ Valencia

ព្រះអង្គម្ចាស់នៃរដ្ឋ Johor ប្រទេសម៉ាឡេស៊ី គឺ Tunku Ismail ibni Sultan Ibrahim បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញក្លឹបអេស្ប៉ាញ Valencia ពីពាណិជ្ជករសិង្ហបុរី Peter Lim ។

Tunku_Ismail_Sultan_Ibrahim_02052015

បុរសវ័យ ៣៦ ឆ្នាំរូបនេះបានបង្ហោះរឿងរ៉ាវជាច្រើននៅលើបណ្តាញសង្គម Instagram ដែលរួមបញ្ចូលទាំងអត្ថបទថតចម្លង(screenshots) អំពី Valencia និងទំព័រមួយនិយាយពីដាក់តម្លៃក្លឹបរហូតដល់ ៤០៨ លានផោន អមដោយសេចក្តីថ្លែងការណ៍អំពីមូលហេតុដែលគាត់ចាប់អារម្មណ៍ទិញក្លឹប។

ម្ចាស់ក្លឹបម្ចាស់ជើងឯកនៃលីគកំពូលម៉ាឡេស៊ី  Johor Darul Ta'zim ព្រះអង្គម្ចាស់រូបនេះបាននិយាយថាប្រាក់មិនមែនជាការលើកទឹកចិត្តគាត់ទេ តែជា“ ភាពរុងរឿង និងបង្កើតប្រវត្តិសាស្ត្រ”

I (1)

លោកបាននិយាយថា“ ខ្ញុំមិនមែនជាជាមនុស្សថ្មីក្នុងពិភពបាល់ទាត់។ ខ្ញុំបានបង្កើតក្លឹបមួយ (JDTFC) ដែល​ចាប់​តាំង​ពី​ប្រកួតប្រជែង​រក្សា​ខ្លួន​មិន​ឲ្យ​គេ​កាត់​ចោលរហូត​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯកលីគកំពូលរាល់​ៗឆ្នាំ។ ខ្ញុំបានឈ្នះពានរង្វាន់ចំនួន ១៦ គ្រឿងក្នុងរយៈពេល ៨ ឆ្នាំ។ យើងគឺជាក្រុមធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាក្លិបលេងពានរង្វាន់ធំបំផុតមួយនៅអាស៊ី"។

"ខ្ញុំចង់ពង្រីកអាណាចក្ររបស់ខ្ញុំ ពង្រីកស្លាបរបស់ខ្ញុំ និងទៅរកការប្រកួតប្រជែងថ្មីៗ។ ខ្ញុំមិនមែនជាមនុស្សដែលនឹងផ្លាស់ប្តូរឡូហ្គូក្លឹប ឬប្រពៃណីរបស់អ្នកទេ ... ខ្ញុំនៅទីនេះដើម្បីទទួលបានភាពជោគជ័យ និងបង្កើតប្រវត្តិសាស្ត្រ ... អ្នកត្រូវការអ្នកដែលដឹងពីបាល់ទាត់ ស្រេកឃ្លានចង់ទទួលបានជោគជ័យ ងប់ងល់ និងយល់ថាតើ Valencia ជាក្លិបធំប៉ុណ្ណា ” ។

5df32f47ea033

ទោះ​បី​ជា​យ៉ាងនេះ​ក្ដី! ម្ចាស់​ក្លិប​ចាស់​លោក Peter Lim មិនបានបញ្ជាក់ថាគាត់ចាប់អារម្មណ៍លក់ក្លឹបនេះទេ។

គាត់បានទិញ Valencia ដែលជំពាក់បំណុលគេកាលពីឆ្នាំ ២០១៤ ប៉ុន្តែលោកមិនមែនជាមនុស្សដែលមានប្រជាប្រិយភាពនោះទេ ដោយក្លិបត្រូវបានបង្ខំឱ្យលក់កីឡាករកំពូល ៗ របស់ពួកគេជាទៀងទាត់ ដើម្បីកាត់បន្ថយបំណុលខ្ពស់របស់ក្លឹប។ ភាពជាម្ចាស់របស់ Valencia ត្រូវបានគេ​រិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសអេស្បាញដោយកីឡាករល្បី ៗ មួយចំនួនដូចជា Dani Parejo និង Rodrigo បានលក់កាលពីរដូវក្តៅមុនហើយក្លិបមិនបានចុះហត្ថលេខាយក​កីឡាករដើម្បីពង្រឹងក្រុមនោះ​ឡើយ។

Startelf Des Fc Valencia Gegen Atalanta Bergamo Am 19 Februar 1584425106 34005

មានការអំពាវនាវឱ្យលោក Peter Lim ដែលកម្រមាន​មុខ​នៅ​ Valencia ឱ្យផ្លាស់ប្តូរនិងលក់ក្លឹបចេញ។ ចាប់តាំងពីលោកបានកាន់កាប់ក្លិប​មាន​ឈ្មោះ​ក្រៅ​ថា Los Che ក្នុងឆ្នាំ ២០១៤ លោកបានតែងតាំងគ្រូបង្វឹកចំនួន ៧ នាក់ហើយ។ លោក Javi Gracia ដែលជាគ្រូបង្វឹករបស់ក្រុម Valencia កំពុងស្ថិតក្នុងភាពស្រងាកចិត្ត ជាមួយនឹងក្រុមដែលបានឈ្នះត្រឹមតែ ២ ប្រកួតក្នុងលីកចាប់តាំងពីដើមឆ្នាំនេះ។

2 B10 DC0 C 32 E3 4 CF8 9962 C63 C05 EFC11 B

ខ្សែការពារ Gabriel Paulista មិនអាចទប់ទឹកភ្នែកបានទេ នៅពេលដែលគាត់ត្រូវបានគេសួរអំពីស្ថានភាពក្រុមរបស់គាត់ បន្ទាប់ពីចាញ់ Getafe ៣​ទល់​០ កាល​ពី​ថ្ងៃ​សៅរ៍។ពេល​នេះ Los Che ឈរនៅលេខ ១៤ នៅក្នុង​តារាង​លីគមាន ៥ ពិន្ទុដាច់ពីតំបន់កាត់​ចោលមុនការប្រកួតថ្ងៃ​សុក្រទល់នឹង Villarreal ៕