កិច្ចខិតខំប្រឹងប្រែងរបស់Real Madrid ក្នុងការចុះកុងត្រាយក Cristiano Ronaldo កាលពីឆ្នាំ២០០៩មិនមែនជារឿងងាយស្រួលនោះ ខណៈពេលខ្លះបែកញើសប៉ុនគ្រាប់ពោត ហើយរឿងដែលពិបាកជាងគេគឺនិយាយជាមួយលោក Sir Alex Ferguson។
គេដឹងជាទូទៅហើយដែលលោក Sir Alex Ferguson មិនគាំទ្រគំនិតរបស់ Cristiano Ronaldo ដែលចង់ចាកចេញពី Manchester United ។ ប៉ុន្តែតើអ្នកដឹងទេថាអតីតគ្រូបង្វឹករូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីឱ្យ CR7 ចូលរួមជាមួយ Barcelona?
ទោះយ៉ាងណាក្ដី! កាសែតអេស្ប៉ាញ Diario AS បានរាយការណ៍ត្រឡប់មកវិញនៅឆ្នាំ ២០១៧ ថា Real Madrid បានចូលជួបលោក Jorge Mendes ជាលើកដំបូងក្នុងឆ្នាំ ២០០៧ ពោលគឺ ៦ ខែបន្ទាប់ពីលោក Ramon Calderon ក្លាយជាប្រធានក្លឹប Real Madrid ។ ក្នុងឆ្នាំ ២០០៨ ម្តាយរបស់ Ronaldo អ្នកស្រី Dolores បាននិយាយជាសាធារណៈថា“ ខ្ញុំមិនចូលចិត្តក្លឹបអង់គ្លេសទេ មុនពេលដែលខ្ញុំស្លាប់ខ្ញុំចង់ឃើញកូនប្រុសរបស់ខ្ញុំលេងនៅ Real Madrid ។"
ជាក់ស្តែង! សម្ដីប៉ុន្មានឃ្លានេះ ធ្វើឲ្យលោក Sir Alex មិនសប្បាយចិត្តទេហើយពេលនោះ Real Madrid យកសំណើទិញ Ronaldo មកដល់អង់គ្លេសទាំងភ្នែកសេក ភ្នែកលកក ដោយអង្គុយនិយាយកិច្ចព្រមព្រៀងទាំងមិនស្រួលចិត្ត។ បូករួមទាំងការមិនសប្បាយចិត្តផងលោកតាបានជិះយន្តហោះទៅព័រទុយហ្កាល់ដើម្បីកាត់ផ្តាច់ការដេញថ្លៃរបស់ Real Madrid ដោយផ្ទាល់។
វាមិនគ្រាន់តែអំពីការបាត់បង់ Ronaldo នោះទេ វានិយាយអំពីលក្ខណៈមួយដែលរឿងទាំងអស់បានកើតឡើង ហើយការពិតន៉ោះគឺថា លោក Sir Alex មិនចង់ចាញ់ក្នុងសមរភូមិមួយនោះទេ។
ជាលទ្ធផល! គាត់បានទាក់ទងក្លិប FC Barcelona ដើម្បីនិយាយអំពីការព្រមព្រៀងផ្ទេរ Ronaldo ទៅទឹកដីកាតាឡាន់ ប៉ុន្តែទីបំផុត Cristiano បានចូលរួមជាមួយ ស្ដេចសទៅហើយ។ ហើយអ្វីដែលនៅសល់មកដល់ពេលនេះគឺជាប្រវត្តិសាស្ត្រ!