កម្ររូបភាពជាច្រើនសន្លឹកបង្ហាញពីភាពហួសចិត្ត កំសត់ចង់ស្រក់ទឹកភ្នែកតែយំមិនចេញ។ ហើយរូបភាពជាច្រើនសន្លឹកនេះ គឺបង្ហាញពីការងារប្រចាំថ្ងៃដែលមនុស្សទូទៅតែងតែធ្វើជារៀងរាល់ថ្ងៃ ហើយក៏ជារឿងចង្រៃយើងគ្រប់គ្នាមិនចង់ជួបផងដែរ។
កុំឲ្យខាតពេលវេលាយូរ តោះទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
ដល់កហើយ លើកនេះតែម៉ែសំពងហើយ បើលេងបែកម្តងមួយរាវចឹងហ៎
Sorry ភ្ញៀវៗ ពេលនេះអ្នក Delivery ដូចខ្ញុំ អស់លុយទិញយកទៅជូនហើយ។ ព្រោះឥដ្ឋការ៉ូវាសុំផឹកហើយវាអត់ឲ្យលុយវិញទេ
ចប់ហើយ! ថាទិញស្រាផឹកកាត់Sad ឥលូវSad លើសដើម
ខោអាវមួយស្នួនេះប្រហែលជាធុញនឹងម្ចាស់ខ្លាំងហើយមើលទៅ បានជាផ្តួលខ្លួនទាំងអស់បែបនេះ
បើកឆ្នាំងបាយមក ឆ្អែតចិត្តជាឆ្អែតបាយទៀត! មិនគួរណារវល់ធ្វើម្ហូបភ្លេចដោតភ្លើងឆ្នាំងបានចឹងសោះ
ការ៉ូនេះចង់សជាម្ចាស់ទៀត ម្ចាស់មិនទាន់បានលាបផង ទាលាបមុនបាត់
មកលេងផ្ទះម៉ែក្មេកលើកដំបូង ហើយក៏ប្រហែលជាលើកចុងក្រោយដូចគ្នា
ទីបំផុតរកមូលហេតុដែលធ្វើឲ្យឡានរលត់កណ្តាលព្រៃឃើញហើយ
គ្មាននិស្ស័យជាមួយIphoneហ្មង ទើបសន្សំលុយគ្រប់ទិញIphoneប្រើផង លូវត្រូវចាំជិតហាសិបឆ្នាំទើបបានប្រើ
នំនេះនឹងមិនបោះចោល បើពួកម៉ាកមិនមកទាន់ ហេហេ!
សុំទោសប្រពន្ធសម្លាញ់ លុយដែលអូនសន្សំឲ្យបងយកទិញពងទាទុកញ៉ាំមួយខែ ពេលនេះយើងគ្មានវាសនាបានញ៉ាំទេ
អង្គុយពិចារណារាប់ម៉ោងទម្រាំដាច់ចិត្តបោកកូនជ្រូកយកទិញ Pizza ញ៉ាំ ឥលូវអំបិល Pizza ក៏អត់ លុយក៏អស់
មានតែមនុស្សស្រីទេដែលយល់អារម្មណ៍មួយនេះ
ស្បែកជើងទើបទិញពាក់បានមួយម៉ោង មិនគួរណាដើរភ្លេចមើលក្រោមសោះ!
អត្ថបទដោយ៖ Mr. Fun Cambodia