ជ្រើសរើសរូបមួយតាមចំណូលចិត្តអ្នក ដើម្បីដឹងពីវិធីសាស្ត្រក្នុងការផ្លាស់ប្ដូរ ឱ្យកិច្ចការងារ និងអ្វីៗគ្រប់យ៉ាង ដំណើរការបានទៅយ៉ាងរលូន។
1. រូបទី 1
ប្រសិនបើការជ្រើសរើសរបស់អ្នក គឺជាកាតទីមួយនេះបង្ហាញថា អ្នកកំពុងឈឺក្បាលអំពីរឿងលុយកាក។ អ្នកគិតអំពីលុយច្រើន ហើយនេះអាចបំផ្លាញជីវិតអ្នកនាពេលអនាគត។
កុំបារម្ភអំពីការចំណាយច្រើន។ អ្នកបារម្ភថាអ្នកមានចំណាយច្រើនពេក ខណៈពេលដែលអ្នកគិតថាប្រាក់ចំណូលរបស់អ្នកហាក់មិនអំណោយផល។ ចូរដកដង្ហើមឱ្យបានវែងៗ ហើយសម្រាកឱ្យបានគ្រប់គ្រាន់ ចាំកិតបន្តទៀត។ អ្នកមានការងារល្អ និងមានប្រាក់ខែសមរម្យល្មមអាចចំណាយលើការចំណាយទាំងអស់ អ្នកគ្រាន់តែត្រូវចេះកែសម្រួល និងចេះគ្រប់គ្រងឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។
ឈប់គិតពីការធ្វើច្រើនពេកសម្រាប់ប្រាក់ចំណូលបន្ថែម។ អ្នកមិនគួរផ្លាស់ប្តូរការងារនៅពេលនេះទេ កុំខ្ជះខ្ជាយពេលវេលាតិចតួចក្នុងការស្វែងរក ឬឆ្ងល់ពីការងារថ្មី។ ត្រូវបានលះបង់ និងផ្តោតលើការងារបច្ចុប្បន្នរបស់អ្នក អ្នកពិតជានឹងទទួលបានរង្វាន់នៅពេលឆាប់ៗនេះ។
2. រូបទី 2
ប្រសិនបើជម្រើសរបស់អ្នកគឺជារូបទី ២ ដំបូន្មានរបស់អ្នកគឺត្រូវបញ្ឈប់ការធ្វើឱ្យអាម៉ាស់មុខ ឈប់គិតអំពីអតីតកាលដែលតក់ស្លុត។ ចូរបំភ្លេច ឬបើអាចគួរតែទុកវាទៅមួយឡែកទៅ ហើយព្យាយាមបំបាត់នូវការអាក់អន់ចិត្តណាមួយដែលបណ្តាលឱ្យអ្នកមានអារម្មណ៍ថា មិនរីករាយសប្បាយចិត្ត។ ចំណាយពេលវេលាដើម្បីយកចិត្តទុកដាក់ចំពោះមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកឱ្យបានច្រើន។ ទុកឱ្យពួកគេនៅក្បែរអ្នកហើយនាំមកនូវស្នាមញញឹមដល់អ្នក។
សើចកាន់តែច្រើន ហើយរស់នៅដោយសប្បាយរីករាយ! រយៈពេលនេះ គឺជាពេលវេលាដ៏ល្អសម្រាប់អ្នកដើម្បីសម្រាក និងលំហែឱ្យបានច្រើន។ សូមជ្រើសរើសកន្លែងកក់ក្ដៅជាបណ្តោះអាសន្ន ដើម្បីបន្ធូរអារម្មណ៍ដោយបន្សល់ទុកភាពរញ៉េរញ៉ៃនៃជីវិតទៅមួយឡែកសិន។ មិនយូរប៉ុន្មាន ទីបំផុតអ្នកនឹងមានសេរីភាពដែលអ្នកបានស្វែងរកអស់រយៈពេលជាយូរមកហើយ។ នៅពេលដែលអ្នកមិនបានរំពឹងទុកសកលលោកនឹងបំពេញនូវបំណងប្រាថ្នារយៈពេលវែងមកឱ្យអ្នក។
3. រូបទី 3
ប្រសិនបើជម្រើសរបស់អ្នកគឺជារូបលេខ3 ដែលជាកាតចុងក្រោយ នេះបង្ហាញពីកំហុសជាច្រើនដែលអ្នកបានធ្វើក្នុងរយៈពេលកន្លងមក។ ដំបូន្មានសម្រាប់អ្នក គឺថាវាដល់ពេលដែលត្រូវឈប់ធ្វើខុស ហើយឈប់រឹងរូសដើរតាមផ្លូវចាស់ហើយ។
អ្នកគួរតែរកមើលការផ្លាស់ប្តូរជីវិតថ្មី។ អ្នកបានសម្ងំ និងមានអារម្មណ៍ភ័យខ្លាចក្នុងការផ្លាស់ប្តូរអស់រយៈពេលជាយូរមកហើយ វាត្រូវការអ្នកចំណាយពេលយូរដើម្បីសម្រេចចិត្ត ថាតើត្រូវបោះជំហានទៅមុខ ឬអត់ ថាតើវានៅក្នុងជីវិតផ្ទាល់ខ្លួនវិជ្ជាជីវៈ ឬអារម្មណ៍។
សាកលលោកប្រាកដជា រាប់បញ្ចូលមនុស្សដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងជីវិតរបស់អ្នក ដែលអាចក្លាយជាសេចក្តីស្រឡាញ់ ការលួងលោម ជំនឿ និងក្តីសង្ឃឹមរបស់អ្នក។ ដើម្បីធ្វើឱ្យជីវិតមានរបៀបដែលអ្នកចង់បាន អ្វីដែលអ្នកត្រូវធ្វើគឺឈប់ធ្វើផ្លូវដដែលកុំរត់ចេញពីឱកាសថ្មី សម្រាកដើម្បីរស់នៅ និងរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលងាយស្រួល ទីបំផុតជីវិតនឹងផ្ដល់នូវស្នាមញញឹមមកកាន់អ្នក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok