ជនជាតិដើមកំណើតអូស្រ្តាលីជឿលើវិញ្ញាណបូរាណ ប៉ុន្តែរឿងព្រេងនិទានរបស់ Wandjinas គឺជារឿងគួរឱ្យចាប់អារម្មណ៍បំផុតដែលរឿងជាច្រើនរបស់ជនជាតិដើមដែលមានជំនឿ។
ទាំងនេះគឺជាអាទិទេពបុរាណ ប្រសិនបើអ្នកមិនធ្លាប់បានលឺពីអាទិទេពនេះពីមុនមក ដែលបានបង្កើតជាទឹកដីទាំងមូលដែលយើងបានឃើញសព្វថ្ងៃនេះ និងមនុស្សគ្រប់រូបផងដែរ។ ជាទូទៅពួកគេគឺជាត្រកូលនៃព្រះដែលបានបង្កើតមនុស្សនៅសម័យបុរាណ។
សម្រាប់ផ្ទៃដីជាង ២០០.០០០ គីឡូម៉ែត្រក្រឡា ទំហំនៃទឹកដី Wandjina បានលាតសន្ធឹងយ៉ាងធំ ហើយវាក៏បានគ្របដណ្តប់លើកោះដាច់ ៗ គ្នាជាច្រើននៃតំបន់ Kimberley។ ជាទូទៅយោងទៅតាមជនជាតិដើមអូស្រ្តាលី ពួកគេមានអាយុកាលតាំងពី ៦០.០០០ ឆ្នាំមុន ហើយឥឡូវនេះពួកគេត្រូវបានគេគោរពបូជារហូតមកដល់សព្វថ្ងៃ។
ក្នុងសម័យ Wandjina ត្រូវបានចែកចេញជា ៣ កុលសម្ព័ន្ធគឺ Worora Ngarinyin និង Wunumbul។ សិល្បករដើមដែលបង្កើតសិល្បៈគំនូរលើជញ្ជាំងថ្មមានដើមកំណើតនៅ Kimberley និងត្រូវបានគេគិតថាជាពួកកុលសម្ព័ន្ធទាំង ៣ នេះ។
រូបភាពបង្ហាញពីពពួកមនុស្សទាំងនេះនៅលើមេឃ ជនជាតិដើមអូស្រ្តាលីថាពួកគេមានមុខពណ៌សខុសពីធម្មតា គ្មានមាត់ ភ្នែកធំខ្មៅ និងមានអ្វីម្យ៉ាងនៅលើក្បាលរបស់ពួកគេគឺស្រដៀងនឹងមនុស្សក្រៅភព (អេលាន) សម័យទំនើបដែលស្រដៀងនឹងមួកសុវត្ថិភាពអវកាសយានិក។
ចម្លាក់នៅលើជញ្ជាំងរូងភ្នំនេះមានអាយុកាល ៤០០០ ឆ្នាំមកហើយនៅពេលដែលអ្នកសិក្សាស្រាវជ្រាវអះអាងថាពួកមនុស្សក្រៅភព (អេលាន) ទាំងនេះបានចូលមកផែនដីរបស់យើងកាលពីរាប់ពាន់ឆ្នាំមុន ហើយកុលសម្ព័ន្ធជនជាតិដើមបានចាត់ទុកថាជាអទិទេព និងឆ្លាក់ផ្ទាំងថ្មទាំងនេះផ្តល់ជាកិត្តិយសក្នុងការគោរពបូជាសម្រាប់ពួកគេ ។ ហើយរឿងពិតយ៉ាងណានោះក៏មិនទាន់មានការបកស្រាយច្បាស់លាស់នៅឡើយដែរ យើងមានតែរង់ចាំការស្រាវជ្រាវរបស់អ្នកវីទ្យាសាស្រ្តបន្តទៀតប៉ុណ្ណោះ៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ trueblog