ជ្រើសរើសរូបមួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីដំបូន្មានល្អៗដែលអ្នកនឹងទទួលបាន សម្រាប់អនុវត្តន៍ក្នុងខែថ្មីនេះ។
1. រូបភាពទី 1
ដំបូន្មានសម្រាប់អ្នកគឺ ៖ អ្នកត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ ដែលកំពុងកើតមានក្នុងជីវិតរបស់អ្នក។ ឈប់ផ្តោតលើរឿងអវិជ្ជមាន បើកឱ្យមានការផ្លាស់ប្តូរថ្មី អនុញ្ញាតឱ្យខ្លួនអ្នកមានអារម្មណ៍ល្អ ហើយស្វាគមន៍ភាពវិជ្ជមានរបស់អ្នក។
កុំខ្លាច ឬស្ទាក់ស្ទើរក្នុងការបិទទ្វារចាស់ កុំទុកឱ្យការលំបាកបំភ័យអ្នក ឬបំបាក់ស្មារតីអ្នក។ បើទោះបីជាមានទ្វាមួយបិទជិត នឹងមានទ្វាមួយទៀតបើកដើម្បីដឹកនាំអ្នក។ នៅពេលអ្នកធ្លាប់ប្រើផ្លូវថ្មីនេះ អ្នកនឹងកាន់តែជិតដល់គោលដៅរបស់អ្នក។
តើអ្នកកំពុងរង់ចាំអ្វីទៀត សូមជឿជាក់លើខ្លួនឯង ហើយឈានទៅមុខឥឡូវនេះ សូមកុំស្ទាក់ស្ទើរអី។
2. រូបភាពទី 2
ដំបូន្មានសម្រាប់អ្នក គឺអ្នកមិនគួរប្រញាប់ប្រញាល់ពេកទេនាពេលអនាគតដ៏ខ្លី អ្វីៗគ្រប់យ៉ាងនឹងកើតឡើងចំពេលវេលា។ ចូរព្យាយាមអត់ធ្មត់បន្តិចនឹងផ្លូវដែលអ្នកកំពុងដើរ ហើយអ្នកនឹងឃើញថាអ្វីៗនឹងដំណើរការទៅតាមផែនការរបស់អ្នក។
ខែមីនានេះ នឹងមានតម្លៃណាស់សម្រាប់អ្នក ដូច្នេះព្យាយាមមិនឱ្យបង្វែរអារម្មណ៍អ្នកចេញពីគោលដៅ ហើយភ្លេចអំពីគោលដៅពិតរបស់អ្នក។ ព្យាយាមធ្វើអ្វីដែលអ្នកចូលចិត្តបំផុត ដើរច្រើន ស្តាប់តន្ត្រីរីករាយនឹងចំណូលចិត្តរបស់អ្នក និងសម្រាកឱ្យបានគ្រប់គ្រាន់។
ចំណាំសម្រាប់អ្នក គឺត្រូវប្រុងប្រយ័ត្នបន្ថែមទៀត នៅពេលឆ្លើយតបទៅនឹងសំណូមពររបស់មនុស្សជាទីស្រឡាញ់ដែលនៅជុំវិញអ្នក។
3. រូបភាពទី 3
ប្រហែលជាអ្នកបានស្ថិតក្នុងស្ថានភាពនៃការជាប់គាំង ឯកោ សណ្តាប់ធ្នាប់ គ្រឿងម៉ាស៊ីនអស់រយៈពេលជាយូរមកហើយ។ នោះហើយជាមូលហេតុដែលវាដល់ពេលត្រូវផ្លាស់ប្តូរ។ ប្រសិនបើអ្នកគិតថារាល់ថ្ងៃគឺដូចគ្នានឹង ២៤ ម៉ោងក្នុងមនុស្សម្នាក់។ ដូច្នេះអ្នកត្រូវដឹងថាពេលវេលារបស់មនុស្សគ្រប់គ្នាក្នុងមួយថ្ងៃ គឺពិតជាដូចគ្នា។ វិធីប្រើវាគឺជាការសម្រេចចិត្តរបស់អ្នក។ អ្នកអាចផ្លាស់ប្តូរអ្វីៗបានដោយចាប់ផ្តើមពីរឿងសាមញ្ញបំផុត។
ដំបូងត្រូវចាប់ផ្តើមភ្ជាប់ទំនាក់ទំនង ចែករំលែកជាមួយមនុស្សដែលអ្នកស្រឡាញ់វិ លត្រឡប់មកផ្ទះជាញឹកញាប់ជាមួយមនុស្សជាទីស្រឡាញ់។ នៅពេលអ្នកនឿយហត់អ្នកអាចទៅទីក្រុងមួយផ្សេងទៀតនៅចុងសប្តាហ៍ ឬទស្សនាហាងកាហ្វេតូច ឬភោជនីយដ្ឋានថ្មីមួយសម្រាប់ការផ្លាស់ប្តូរ។ ទាំងអស់ គឺស្ថិតនៅចុងម្រាមដៃរបស់អ្នក។ អ្នកមានឱកាសច្រើនកុំខ្លាចក្នុងការព្យាយាមធ្វើអ្វីៗថ្មីៗ ដើម្បីប្រែក្លាយខែមីនារបស់អ្នកឱ្យទៅជា“ ខែមីនាដ៏អស្ចារ្យ”៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok