ងូតទឹក​ក្រោយ​ទទួល​ទាន​អាហារ​ អាច​ធ្វើ​បានតែ​ ៣ យ៉ាង​នេះ​ដាច់ខាត​កុំ​ធ្វើ​ឲ្យ​សោះ

តើ​អ្នក​ធ្លាប់​លឺ​ពាក្យ​និយាយ​តៗ​គ្នា​ទេ ថា​កុំ​ធ្វើ​សកម្មភាព​នេះ សកម្មភាព​នោះ​ក្រោយ​ពេល​បរិភោគ​អាហារ​រួច? ជា​ពិសេស​ការ​ងូត​ទឹក មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​អាច​បង្ក​ផល​ប៉ះពាល់ តើ​វា​ជា​ការ​ពិត​ដែរ​ឬ​ទេ?

ខាង​ក្រោម​យើង​បកស្រាយ​ពី ៣ ចំណុច​ដែល​អ្នក​គួរ​ជៀសវាង​ក្រោយ​ទទួល​ទាន​អាហារ៖

១) ទម្រេត​ខ្លួន

AHR0cHM6Ly9zLmlzYW5vb2suY29tL2hlLzAvdWQvNC8yMzU3My9lYXQtc2xlZXAuanBn

កុំ​ទម្រេត​ខ្លួន​ដេក​លើ​សាឡុង ឬ​ពូក ក្រោយ​ពី​បរិភោគ​អាហារ​រួច ព្រោះ​ការ​ទម្រេត​ខ្លួន​ភ្លាមៗ​នេះ​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ GERD។ វា​ជា​រឿង​ល្អ​បំផុត ដែល​អ្នក​ត្រូវ​អង្គុយ​ឲ្យ​បាន ៣០ នាទី​ទៅ ១ ម៉ោង​មុន​ទម្រេត​ខ្លួន​ទៅ​លើ​គ្រែ ហើយ​ចូរ​ទម្លាប់​បរិភោគ​អាហារ​ឲ្យ​បាន​មុន​ពេល​ចូល​ដំណេក​ចន្លោះ ៤ ម៉ោង​ឡើង​ទៅ។

២) ការ​ធ្វើ​លំហាត់ប្រាណ

When Should I Eat You Asked

ក្រោយ​បរិភោគ​អាហារ​ហើយ​ភ្លាមៗ អ្នក​បែរ​ជា​ទៅ​ធ្វើ​លំហាត់ប្រាណ នោះ​អាច​ឲ្យ​មាន​ហានិភ័យ​នៃ​អាការៈ​ក្រហាយ​ទ្រូង​កើត​ឡើង។ តាម​ពិត​ទៅ​អ្នក​អាច​ធ្វើ​លំហាត់ប្រាណ​បាន តែ​ធ្វើ​ប្រភេទ​លំហាត់ប្រាណ​ស្រាលៗ ដូច​ជា​ការ​ដើរ​យឺតៗ និង​ការ​ធ្វើ​ចលនា​សាច់ដុំ​ថ្នមៗ ដែល​វា​អាច​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​ទៅ​វិញ​ថែម​ទៀត។

៣) ដុះ​សម្អាត​ធ្មេញ

5262

សម្រាប់​អ្នក​និយម​ទទួល​ទាន​អាហារ​ដែល​មាន​សារធាតុ​ជូរ ដូច​ជា​ក្រូច​ឆ្មា វា​មាន​ផ្ទុក​សារធាតុ​អាស៊ីត ដែល​អាច​បំផ្លាញ​ស្រទាប់​អេណាឡែន ដូច្នេះ​អ្នក​គួរ​តែ​ជៀសវាង​ប្រើ​ច្រាស​ដុស​ធ្មេញ​មក​ដុះ​សម្អាត ហើយ​បើ​ចង់​សម្អាត គួរ​រង់ចាំ​ចន្លោះ​ពេល ១៥ ទៅ ៣០ នាទី​សិន។

ចុះ​ការ​ងូត​ទឹក​ភ្លាមៗ​ក្រោយ​ពី​បរិភោគ​អាហារ​រួច​ប៉ះពាល់​ដែរ​ឬ​ទេ?

332770112 H

តាម​ការ​ផ្តល់​អនុសាសន៍​ពី​វេជ្ជបណ្ឌិត Tayakitiyakon របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា​ទម្លាប់​នៃ​ការ​លើក​ឡើង​បែប​នេះ គ្រាន់​តែ​ជា​ការ​កត់ចំណាំ​តាម​គ្នា​ប៉ុណ្ណោះ តែ​ជាក់ស្តែង​ទៅ​គឺ​វា​គ្មាន​ផល​ប៉ះពាល់​អ្វី​ទេ។

មនុស្ស​ជា​ច្រើន​បារម្ភ​ថា ពេល​ងូត​ទឹក​ នោះ​អាច​នឹង​ធ្វើ​ឲ្យ​យើង​ហើមពោះ ហើយ​នាំ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​ដំណើរការ​មិន​បាន​ល្អ បែប​នេះ​បើ​អ្នក​មិន​ទុក​ចិត្ត អ៊ីចឹង​អាច​ងូត​ទឹង​ក្តៅ​អ៊ុនៗ​បាន នោះ​គឺ​ធានា​ថា​នឹង​មិន​ប៉ះពាល់​អ្វី​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក