រឿងខ្លះអ្នកមិនគួរដាក់គំនាបកៀបសង្កត់ចិត្តស្វាមីពេកនោះទេ ហើយគួររៀនបើកចិត្តឲ្យទូលាយ អនុញ្ញាតឲ្យពួកគាត់អាចធ្វើអ្វីដែលគាត់ចង់ធ្វើខ្លះផង។ ជាពិសេសគឺរឿង ៣ យ៉ាងនេះ មានតែនារីដែលមិនឆ្លាតវាងវៃនោះទេ បែរជាហាមប្តីរបស់ខ្លួនឯងនោះ៖
៣) ហាមមិនឲ្យប្តីយកចិត្តទុកដាក់ខាងគ្រួសារម្តាយឪពុក
ដាច់ខាតកុំឲ្យសោះ ការដែលទៅហាមប្តីមិនឲ្យមើលទុក្ខធុរៈម្តាយឪពុក ឬបងប្អូនរបស់គេ ហើយប្រសិនអ្នកធ្លាប់បានធ្វើបែបនេះ ត្រូវផ្លាស់ប្តូរទម្លាប់នោះជាបន្ទាន់។ មុននឹងជួបអ្នក គេក៏ជាសមាជិកក្នុងគ្រួសារម្នាក់ ដែលមានឪពុកមានម្តាយមើលថែបីបាច់ដូចគ្នា អ៊ីចឹងពេលនេះគេក៏ត្រូវការឆ្លៀតពេលមើលថែនិងសងគុណពួកលោកទាំងពីរវិញដែរ តែមិនមានន័យថា ឲ្យឪពុកម្តាយទាំង ១០០ ហើយអត់ប្រពន្ធកូនខ្លួនឯងនោះទេ។
បែបនេះស្រ្តីឆ្លាតវៃមានតែជួយណែនាំបន្ថែម ឲ្យអ្នកមើលទុក្ខធុរៈម្តាយឪពុកចាស់ៗឲ្យបានច្រើន ហើយប្រពន្ធខ្លះមិនចាំបាច់តែប្តីប្រាប់ ទោះជាគ្រួសារខាងសាច់ថ្លៃក៏ពួកនាងចេះឆ្លៀតទិញនេះទិញនោះបំពេញឲ្យខ្លះដែរ។
២) ហាមមិនឲ្យមើលនារីផ្សេង
មិនថាតែពេលនៅលើដងផ្លូវ ឬនៅទីសាធារណៈណាមួយ នៅពេលឃើញនារីស៊ិចស៊ី ឬនារីទូទៅធម្មតា អ្នកមិនគួរហាមផ្តាច់មិនឲ្យប្តីរបស់អ្នកសម្លឹងមើលអ្នកផ្សេងនោះទេ ព្រោះវាជាភាពរេផ្លិចធម្មតារបស់បុរសទៅហើយ។ ក៏មិនមានន័យថា ការមើលនោះ ប្តីទៅចាប់អារម្មណ៍ស្រីផ្សេងអ្វីដែរ ហើយមានតែនារីឆ្លាតវៃទេដែលយល់ច្បាស់ និងជឿជាក់លើប្តីរបស់នាង ជាពិសេសមិននាំឲ្យមានការទាស់សម្តីដោយសាររឿងប៉ុណ្ណឹងឡើយ។
១) ហាមមិនឲ្យជួបជុំមិត្តភ័ក្ដិ
ដូចបញ្ជាក់ពីខាងលើ គ្រប់រឿងបើប្តីធ្វើទៅក្នុងកម្រិតល្មម មិនងប់ខ្លាំងពេក នោះកុំហាមពួកគេ ហើយគួរបើកចន្លោះជីវិតសម្រាប់ពួកគេខ្លះផង។ ត្បិតបើអ្នកទាំងពីរជាប្តីប្រពន្ធក៏ពិតមែន ប៉ុន្តែរឿងរ៉ាវជីវិតខ្លះក៏ពួកគេត្រូវការពេលវេលាសម្រាប់ខ្លួនឯងខ្លះដែរ ជាពិសេសគឺការជួបជុំមិត្តភ័ក្ដិ បើយូរៗម្តង អ្នកគួរតែអនុញ្ញាត ហើយយោគយល់និងប្រើប្រាស់សម្តីដែលគួរឲ្យគោរពផង ទើបមានសុភមង្គល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក