TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី៤របស់ខ្លួន ដែលបង្ហាញពីការពង្រឹង ការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំ និងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ ឬលក្ខខណ្ឌ!

• វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឱ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ!

• បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទាក់ទងនឹងជំងឺកូវីដ ១៩  និងការបោះឆ្នោតជាដើម!

• ហើយវាក៏រួមបញ្ចូលពីរបៀបដែល TikTok ឆ្លើយតបទៅនឹងសំណូមពរឱ្យពង្រឹងច្បាប់ព័ត៌មាន សំណូមពរពីរដ្ឋាភិបាល អំពីការលុបចេញមាតិកា និងសំណូមពរអំពីកម្មសិទ្ធិបញ្ញាផងដែរ!

Hong Kong Gives Police Sweeping Powers Under China Security Law

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ Helena Lersch ដែលជានាយកផ្នែកគោលនយោបាយសាធារណៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង MENAT បានគូសបង្ហាញពីរបាយការណ៍តម្លាភាពរបស់TikTok ដែលជាទម្រង់វីដេអូខ្លីលើទូរសព្ទឈានមុខគេ។

TikTok គឺជាសហគមន៍ពិភពលោកចម្រុះមួយដែលពោរពេញទៅដោយការបង្ហាញបែបច្នៃប្រឌិត។ កិច្ចការរបស់យើងគឺរក្សានូវបរិយាកាសមួយដែលអ្នករាល់គ្នាមានអារម្មណ៍សុវត្ថិភាពក្នុងការបង្កើត ស្វែងរកសហគមន៍ និងការកម្សាន្ត។ ពួកយើងបានប្តេជ្ញាក្នុងការរក្សាតម្លាភាពអំពីរបៀបដែលពួកយើងរក្សាទម្រង់របស់យើងឱ្យមានសុវត្ថិភាព ព្រោះយើងដឹងថាវានឹងបង្កើតទំនុកចិត្ត និងការយោគយល់នៅក្នុងសហគមន៍។ នៅថ្ងៃនេះ យើងបានបង្ហាញពីទំនួលខុសត្រូវរបស់យើងមួយកម្រិតទៀត ដោយការផ្សាយចេញរបាយការណ៍តម្លាភាពពិភពលោកលើកទី៤របស់យើង។

Gsmarena_0001

របាយការណ៍តម្លាភាពនេះបង្ហាញពីទំហំ និងរបៀបនៃការដកចេញមាតិកាដែលមិនគោរពតាមគោលការណ៍សហគមន៍ ឬលក្ខខណ្ឌ នៅពាក់កណ្តាលឆ្នាំ២០២០ (ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ) ជាមួយនឹងការបង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម។ វាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឱ្យពង្រឹងច្បាប់ព័ត៌មាន សំណូមពរពីរដ្ឋាភិបាលអំពីការលុបចេញមាតិកា និងសំណូមពរអំពីកម្មសិទ្ធិបញ្ញាផងដែរ។

Tiktok Online Privacy Risks Featured Image

ពួកយើងបានបន្ថែមទិន្នន័យមួយចំនួនទៅក្នុងរបាយការណ៍ដើម្បីធ្វើឱ្យរបាយការណ៍នេះកាន់តែមានតម្លាភាព រួមមាន ៖

• គណនីដែលត្រូវបានលុបចោល!

• គណនីដែលគ្មានអ្នកប្រើប្រាស់ពិតប្រាកដ និងវីដេអូដែលត្រូវបានលុបចោល!

• ការផ្សាយវីដេអូឡើងវិញ ក្រោយពីត្រូវបានកែតម្រូវដោយអ្នកផលិត!

• ការយល់ដឹងអំពីគោលការណ៍នយោបាយជាក់លាក់!

• ការបដិសេធពាណិជ្ជកម្មដែលមិនគោរពតាមគោលការណ៍ផ្សាយពាណិជ្ជកម្ម!

នេះជាការបង្ហាញសំខាន់ៗមួយចំនួនអំពីរបាយការណ៍ ដែលលោកអ្នកអាចអានរបាយការណ៍ទាំងមូលបាននៅទីនេះ

#ទិដ្ឋភាពទូទៅនៃការអនុវត្តគោលការណ៍ណែនាំសហគមន៍

• វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឱ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះនៅលើTikTok!

• ៩២,៤% នៃវីដេអូត្រូវបានដកចេញមុនពេលអ្នកប្រើប្រាស់រាយការណ៍ ៨៣,៣% នៃវីដេអូត្រូវបានដកចេញមុនពេលអ្នកប្រើប្រាស់បានទទួល និងមើលវា និង៩៣,៥% នៃវីដេអូត្រូវបានដកចេញក្នុងរយៈពេល២៤ម៉ោង ក្រោយពីត្រូវបានផ្សាយ!

• ៦ ១៤៤ ០៤០ គណនីត្រូវបានលុបចោលចំពោះការរំលោភគោលការណ៍ណែនាំសហគមន៍!

• គណនីគ្មានអ្នកប្រើប្រាស់ច្បាស់លាស់ចំនួន ៩ ៤៩៩ ៨៨១ និងវីដេអូឥតបានការចំនួន ៥ ២២៥ ៨០០ដែលត្រូវបានផ្សាយដោយគណនីទាំងនោះត្រូវបានលុបចោល។ ពួកយើងបានបញ្ឈប់គណនីចំនួន ១៧៣ ២៤៦ ៨៩៤ ដែលត្រូវបានបង្កើតដោយស្វ័យប្រវត្តិ!

• ពាណិជ្ជកម្មចំនួន ៣ ៥០១ ៤៧៧ ត្រូវបានបដិសេធចំពោះការរំលោភគោលការណ៍ណែនាំផ្សាយពាណិជ្ជកម្ម!

2020 11 02T165841Z_1_LYNXMPEGA11AE_RTROPTP_3_PAKISTAN TIKTOK_1604393469489_1604393488201

ការប្រឆាំងនឹងព័ត៌មានមិនពិតអំពីកូវីដ ១៩និងវ៉ាក់សាំង!

TikTok នៅតែបន្តធ្វើការជាមួយនឹងអ្នកជំនាញផ្នែកសុខភាពសាធារណៈ ដើម្បីផ្តល់សុវត្ថិភាពដល់សហគមន៍របស់ខ្លួន តាមរយៈព័ត៌មានអំពីជំងឺកូវីដ ១៩ និងវ៉ាក់សាំង។ ពួកយើងបានផ្សាយព័ត៌មានអំពីសុខភាពសាធារណៈនៅលើកម្មវិធីរបស់យើង ក៏ដូចជាលុបបំបាត់ព័ត៌មានមិនពិតនានា។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២០កន្លងមក៖

• មជ្ឈមណ្ឌលព័ត៌មានកូវីដ១៩របស់យើង ត្រូវបានចូលមើលចំនួន ២ ៦២៥ ០៤៩ ១៩៣ដង!

• ផ្ទាំងពាណិជ្ជកម្មអំពីកូវីដ១៩ ត្រូវបានដាក់ផ្សាយនៅលើវីដេអូចំនួន ៣ ០៦៥ ២១៣!

• សេចក្តីប្រកាសអំពីសុខភាពសាធារណៈដែលភ្ជាប់ដោយសញ្ញា# សម្រាប់នាំអ្នកទស្សនាឱ្យចូលទៅកាន់អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលសុខភាពសាធារណៈក្នុងតំបន់ ត្រូវបានចូលមើលចំនួន ៣៨ ០១០ ៦៧០ ៦៦៦ដង!

• វីដេអូចំនួន ៥១ ៥០៥ ដែលបានផ្សាយព័ត៌មានមិនពិតអំពីកូវីដ ១៩ ត្រូវបានដកចេញ។ ក្នុងចំណោមវីដេអូទាំងនេះ ៨៦% ត្រូវបានដកចេញមុនពេលដែលវាត្រូវបានគេរាយការណ៍ ៨៧% ត្រូវបានដកចេញក្នុងរយៈត្រឹមតែ២៤ម៉ោង និង ៧១% គ្មានអ្នកទស្សនាសូម្បីតែម្នាក់។

The Us Government Has Said Tiktok Is A

នេះគឺជារបាយការណ៍ដ៏លំអិតនិងធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់យើង ហើយពួកយើងពិតជាមានមោទកភាពខ្លាំងណាស់ ចំពោះវឌ្ឍនភាពដែលយើងបានធ្វើ ដើម្បីបង្កើនតម្លាភាពទៅក្នុងមាតិកា និងការអនុវត្តន៍របស់យើង។ យើងនឹងបន្តស្តាប់មតិយោបល់ពីសហគមន៍របស់យើង និងចែករំលែកវឌ្ឍនភាពរបស់យើងនៅពេលយើងធ្វើការ ដើម្បីទទួលបានការទុកចិត្តពីសហគមន៍របស់យើង។

អំពី TikTok ៖

TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជម្រុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com

ព័ត៌មានបន្ថែម ៖

Rachel Roberts

MSA Marketing Solutions

[email protected]

+(855) 96 368 0826