តាមរយៈការជ្រើសនំខេកមួយតាមចំណូលចិត្តអ្នក វានឹងអាចបង្ហាញពីចរិតលក្ខណៈរបស់អ្នក ថាតើអ្នករាល់ថ្ងៃនេះមានចរិតបែបណា ក្ដៅ ឬត្រជាក់ ធាតុអ្វី?
A. អ្នកគឺដូចជា ដី!
អ្នកមានជំនឿផ្ទាល់ខ្លួន ហើយត្រៀមខ្លួនប្រយុទ្ធដើម្បីអ្វីដែលត្រឹមត្រូវ និងដើម្បីគោលដៅរបស់អ្នក។ អ្នកជាមនុស្សដែលមានសំឡេងខ្លាំង ហើយសមនឹងទទួលបានការស្តាប់ពីមនុស្សជុំវិញខ្លួន។ អ្នកតាំងចិត្តធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសង្គម អ្នកជាមនុស្សដែលមានការប្ដេជ្ញាចិត្តខ្ពស់។
B. អ្នកគឺដូចជា ខ្យល់!
អ្នកទន់ភ្លន់ និងងាយស្តាប់មតិពីមនុស្សក្បែរខ្លួន ហើយក៏ជាអ្នកដែលផ្ដល់ដំបូន្មានល្អៗដល់អ្នកដទៃផងដែរ។ អ្នកមាននិន្នាការប្រើវិធីសាស្រ្តដែលមានពន្លឺនៅពេលប្រឈមនឹងស្ថានភាពលំបាក។ មិត្តភក្តិ និងក្រុមគ្រួសារតែងតែពឹងផ្អែកលើអ្នក ដើម្បីទទួលបានដំបូន្មានល្អៗ។
C. អ្នកគឺដូចជា ភ្លើង!
អ្នកប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។ អ្នកមិនឱ្យនរណាម្នាក់មករញ៉េរញ៉ៃជាមួយមនុស្សដែលអ្នកស្រលាញ់ទេ។ អ្នកតែងតែជាភ្លើងដែលចាំបំភ្លឺពេលងងឹត មិនថាក្នុងជីវិតខ្លួនឯង ឬអ្នកដទៃឡើយ។ អ្នកមិនដែលទៅរំខានដល់អ្នកណា ក្នុងការមកជួយអ្នក ឬយកចិត្តទុកដាក់នឹងអ្នកច្រើនឡើយ ព្រោះអ្នកគិតថា អ្នករឹងមាំគ្រប់គ្រាន់ អាចមើលថែខ្លួនឯងបាន។
D. អ្នកគឺដូចជា ទឹក!
អ្នកមានទំនោរធ្វើតាមលំហូរដូចជាទឹកហូរ ឬទន្លេអ៊ីចឹង។ អ្នកពិតជាអស្ចារ្យ និងមានភាពក្លាហានណាស់។ អ្នកដឹងពីរបៀបដើម្បីផ្តល់ភាពទន់ភ្លន់ កក់ក្តៅដល់នរណាម្នាក់ ដែលត្រូវការជំនួយពីអ្នក អ្នកប្រៀបបាននឹងទឹកដែលអាចពន្លត់ភ្លើង ហើយក៏ជាទឹកដែលចាំស្រោចស្រង់ដើមឈើផងដែរ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok