Julian Rad គឺជាអ្នកថតរូបសត្វព្រៃដែលឈ្នះពានរង្វាន់អ្នកថតរូបប្រទេសអូទ្រីសនៅក្នុងវ័យ ២៩ ឆ្នាំដែលបានថតយករូបភាពគួរឱ្យស្រឡាញ់បំផុតនៃសត្វកំប្រុក សត្វទន្សាយ សត្វកណ្តុរឈើ hamsters និងសត្វតូចៗដទៃទៀតនៅក្នុងជម្រកធម្មជាតិរបស់ពួកវា។ នៅក្នុងគណនី Instagram របស់គាត់មានអ្នក Follow ជាង 100,000 នាក់រួចទៅហើយ។
យើងមិនធ្លាប់បានឃើញពីមុនមកទេអំពីលក្ខណៈពិសេសពិភពនៃធម្មជាតិតូចៗបំផុត។ នោះហើយជាមូលហេតុដែលអ្នកថតរូបសត្វព្រៃដូចជាលោក Julian ធ្វើឱ្យបេសកកម្មថតយករូបភាពដ៏អស្ចារ្យនៃសត្វតូចៗទាំងនេះនៅក្នុងធម្មជាតិ។ តាមរយៈជំនាញការអត់ធ្មត់ និងភាពជាក់លាក់រូបថតរបស់គាត់បង្ហាញអំពីជីវិតសត្វគួរឱ្យស្រឡាញ់ទាំងនេះយ៉ាងល្អិតល្អន់ខណៈពេលដែលនាំមកនូវជីវិតដ៏កម្រនិងប្លែក។
ការថតរូបសត្វព្រៃតម្រូវឱ្យមានការអត់ធ្មត់ខ្លាំងហើយលោក Julian ត្រូវតែមានការអត់ធ្មត់មែនទែន ដោយត្រូវអង្គុយនៅក្នុងធម្មជាតិអស់រយៈពេលជាច្រើនម៉ោងដើម្បីផ្តិតយករូបភាពអស្ចារ្យទាំងនោះ។ យើងជាមនុស្សរស់នៅក្នុងពិភពលោករបស់យើងដែលជាពិភពដ៏មមាញឹកដែលពោរពេញទៅដោយការរំខាន ហើយជារឿយៗភ្លេចថាយើងចែករំលែកភពដ៏ស្រស់ស្អាតនេះជាមួយសត្វដ៏មានតម្លៃ។
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ boredpanda