តាមរយៈការជ្រើសរើសនាឡិកាមួយ តាមចំណូលចិត្តរបស់អ្នក នោះវាក៏អាចបង្ហាញអំពីភាពស្មោះត្រង់ដែលអ្នកមានចំពោះដៃគូច្រើន ឬតិច? ឬអ្នកមានភាពស្មោះត្រង់ចំពោះដៃគូឬក៏អត់? តោះ! សាកល្បងធ្វើតេស្តលេងទាំងអស់គ្នា!
A.ស្មោះត្រង់ ១០០%!
អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ ១០០% ចំពោះដៃគូរបស់អ្នក។ ក្នុងនាមជាមនុស្សបើកចំហ ចិត្តល្អ ចិត្តទូលាយ ចេះគិតពពិចារណាវែងឆ្ងាយ និងមានភាពល្អិតល្អន់ អ្នកគឺជាបុគ្គលម្នាក់ដែលមានភាពគួរឱ្យកោតសរសើរក្រៃលែង។
យ៉ាងណាមិញ អ្នកក៏ត្រូវប្រាកដថារក្សាខ្លឹមសារដូចគ្នា! អ្នកគឺជាដៃគូដ៏ល្អឥតខ្ចោះជាមួយនរណាម្នាក់ដែលមានសំណាងក្នុងការទទួលអ្នក អ្នកនឹងធ្វើឱ្យពួកគេរីករាយ ហើយជីវិតគូរបស់អ្នកទាំងពីរ ក៏នឹងទទួលបានសុភមង្គលជាច្រើនផងដែរ។
B. ក្លែងក្លាយ ៧៨%!
ជាការពិតណាស់ វាគឺជារឿងមួយដែលពិបាក ប្រសិនបើនរណាម្នាក់ ចង់បានភាពស្មោះត្រង់ពីអ្នក ព្រោះអ្នកជាមនុស្សដែលមិនផ្តល់ដួងចិត្តស្មោះត្រង់របស់អ្នកទៅឱ្យអ្នកណានៅពេលមានស្នេហាឡើយ។ អ្នកតែងតែនិយាយមិនពិត និងហ៊ានកុហកដើម្បីការពារផលប្រយោជន៍របស់អ្នក។
លើសពីនេះ អ្នកក៏ជាមនុស្សដែលមានទំនាក់ទំនងក្រៅប្រព័ន្ធច្រើនដែរ ពាក្យថាស្មោះត្រង់គឺមិនមាននៅក្នុងវចនានុក្រមរបស់អ្នកទេ។ ភាពស្មោះត្រង់តែងតែជារឿងល្អបំផុតនៅពេលអ្នកអាចធ្វើបាន។ ប៉ុន្តែវាក៏ប្រហែលជារឿងដែលមិនអាចទៅរួចទេ ដែលចង់បានភាពស្មោះត្រង់ពីមនុស្សដូចជាអ្នក ព្រោះថាវាស្ទើរតែ៨០%ទៅហើយនៃអ្នក គឺជាភាពក្លែងក្លាយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok