មានមនុស្សស្រីជាច្រើននៅពេលខឹង ឬអន់ចិត្ត ឈ្លោះប្រកែកជាមួយដៃគូស្នេហា ពួកគេតែងតែធ្វើរឿងឥតបានការមួយចំនួន ដែលអាចបង្កផលលំបាកសម្រាប់ខ្លួនឯង ឬពេលខ្លះរឿងតូចតែបែរជាបង្កឲ្យក្លាយជារឿងធំ។
យ៉ាងណាមិញមនុស្សស្រីឆ្លាតវៃ គេនឹងជៀសបានការធ្វើរឿងឥតបានការទាំង ៥ នេះ ពេលមានជម្លោះជាមួយដៃគូស្នេហា៖
៥) ដើរចេញ
មនុស្សស្រីភាគច្រើនឲ្យតែខឹង មិនចូលចិត្តនិយាយឬស្តាប់ហេតុផលហើយដើរចេញ។ អ្នកខ្លះក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ដល់ថ្នាក់អាងអីនិយាយពាក្យថា បែក និយាយពាក្យថា លែងលះគ្នា។ អ្នកត្រូវចាំថាទង្វើបែបហ្នឹង គឺស្មើនឹងការដែលមិនឲ្យតម្លៃទៅលើទំនាក់ទំនងស្នេហា ឬដៃគូរបស់អ្នក។
៤) ទៅ Shopping ដើម្បីបំបាត់ Stress
កុំយកលេសសេដមកបាំងមុខ ហើយដើរ Shopping ដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់នោះ។ មនុស្សស្រីឆ្លាតវៃ ការចាយវាយគឺនាងមានផែនការណ៍ច្បាស់លាស់ ទោះខឹងឬអន់ចិត្តប៉ុណ្ណាក៏មិនយកលុយទៅខ្ជះខ្ជាយលើរបស់ដែលមិនចាំបាច់ដែរ។ ស្រមៃលមើលពេលអ្នកសេដអ្នកចេះតែទិញ ហើយពេលលែងអី បូកបញ្ជីឡើងវិញបានដឹងថាខ្ជះខ្ជាយខ្លាំង។
៣) ចូលចិត្តស្ងាត់ស្ងៀម
ជីវិតគូមានរឿងអីក៏និយាយគ្នាទៅ កុំលាក់ កុំស្ងាត់ កុំបៀមទុក្ខតែម្នាក់ឯង។ ពេលខ្លះភាពស្ងាត់ស្ងៀមវាអាចដោះស្រាយបញ្ហាបាន តែជួនខ្លះវាអាចបង្កឲ្យរឿងនោះកាន់តែធំទៅថ្ងៃមុខទៅវិញទេ។
២) ទៅរកសង្សារចាស់
ស្រីៗខ្លះអ៊ីចឹងមែន ពេលឈ្លោះគ្នាជាមួយសង្សារ អាងអីទៅរកសង្សារចាស់ ឲ្យគេលួង ឬបង្ហាញអារម្មណ៍ទុក្ខសោកនៅនឹងមុខសង្សារចាស់។ ទង្វើបែបនោះ ក្នុងទំនាក់ទំនងខ្លះ អ្នកនឹងត្រូវបានសង្សារចាស់មិនឲ្យតម្លៃទៅវិញទេ ហើយគេគិតថាអ្នកនៅតែត្រូវការគេ ខ្វះគេពុំបាន ទាំងកំពុងមានអ្នកនៅក្បែរខ្លួនហើយនោះ។
១) ខឹងដាច់ក្បាលដាច់កន្ទុយដោយទាំងអ្នកមិនដឹងអី
ពេលខ្លះខឹងឬឈ្លោះគ្នាជាមួយប្តី តែបែរជាមកមួម៉ៅដាក់អ្នកផ្សេងដែលមិនដឹងអី ដូចជាមួម៉ៅដាក់ម្តាយឪពុក ដាក់មិត្តភ័ក្ដិអ្វីជាដើម។ បើគិតថាចង់ចែករំលែកគួរនិយាយឲ្យស្រួលបួលទៅកាន់ពួកគាត់ ជាជាងការបង្ហាញអារម្មណ៍ខឹងគំហុក រហូតដល់ពេលខ្លះអ្នកអាចបំផ្លាញទំនាក់ទំនងជាមួយអ្នកក្រៅរឿងនោះទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក