ការ​តាំង​ពិព័រណ៍​និង​លក់​សៀវ​ភៅ​ដ៏​ធំបំផុត​លំដាប់​ពិភព​លោកបាន​ត្រលប់​មក​វិញជាមួយ​នឹង​ការ​ដាក់​លក់​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​(មានវីដេអូ)

រីក​រាយ​ជា​មួយ​នឹង​​សៀវភៅ​​​ប្រមាណ​២០​លាន​ក្បាល​ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​​យ៉ាង​ពិសេស​រហូត​ដល់​៩០% នៅ​​លើ​គេហ​ទំព័រ​លក់​សៀវភៅដ៏​ធំបំផុត​លំដាប់​ពិភព​លោក​ ចាប់​ពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ រហូត​ដល់​​ថ្ងៃទី​០៣ ខែ​មីនា​ ឆ្នាំ​២០២១​ 

រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១៖ ពិព័រណ៍​និង​លក់​សៀវភៅ​ Big Bad Wolf ដែល​​មាន​ដើម​កំណើត​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​​ថា ខ្លួន​នឹង​បន្ត​ចែក​រំលែក​ក្តី​ស្រឡាញ់​ទៅ​​កាន់​អ្នក​អាន​​និង​អតិថិជន​​ពី​ជុំវិញ​ប្រទេស​កម្ពុជា​​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គេហទំព័រ​​​​លក់​សៀវភៅ​សម្រាប់​ប្រទេស​កម្ពុជា​ «bigbadwolfbooks.com/kh»។

BBW Cambodia Key Visual Revised

នេះ​ជា​លើក​ទី២​​ហើយ​សម្រាប់ Big Bad Wolf ​ក្នុង​ការ​ត្រលប់​មក​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​​ការ​តាំង​ពិព័រ​​ណ៍​និង​លក់​កាល​ពី​ឆ្នាំ​២០២០​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ជាមួយ​នឹង​បេសកកម្ម​ក្នុង​ការ​បន្ត​ពង្រឹង​វប្ប​ធម៌​នៃ​ការ​អាន​ក្នុង​​ប្រទេស​កម្ពុជា​និង​ផ្តល់​ជូន​សៀវ​ភៅ​ភាសា​អង់គ្លេស​ក្នុង​តម្លៃ​សមរម្យដែល​​អ្នក​រាល់​គ្នា​អាច​ជាវ​បាន។​

Photo_2021 02 18_16 27 52

មិត្ត​អ្នក​អាន​ដែល​និយម​ស្រឡាញ់​សៀវភៅ​និង​ការ​អាន​នឹង​អាច​រីក​រាយ​ជាមួយ​នឹង​សៀវភៅ​ជាង​ ២០​លាន​ក្បាល​ និង ៤ម៉ឺន​ចំណង​ជើង​ ដែល​នឹង​ត្រូវ​​​បញ្ចុះ​តម្លៃ​ជូន​យ៉ាង​​ពិសេស​ចាប់​ពី​ ៥០% ទៅ​៩០%​ នៃ​​តម្លៃ​ដើម​ ហើយ​អាច​កុម៉្មង់​ទិញ​ពី​ផ្ទះ​ ឬ​ពី​គ្រប់​ទី​កន្លែង​​​​។ ​ការ​លក់​នឹង​ត្រូវឲ្យ​​បើក​ដំណើរ​ការ​រយៈពេល​ ៨​ថ្ងៃ​ចាប់​ពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ ទៅ​ថ្ងៃទី ០៣ ខែ​មីនា​ ឆ្នាំ​២០២១​។

ការ​ដាក់​លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​​ឆ្នាំ​២០២១​នេះ គឺជា​ភាព​ជោគ​ជ័យ​ចុង​ក្រោយ​បង្អស់​​របស់ Big Bad Wolf ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​​ក្នុង​រយៈពេល​ ១២​ឆ្នាំ​មក​នេះ​។ ការ​ដាក់​លក់​សៀវ​ភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​​ខាង​មុខ​ គឺជា​ជំហាន​បន្ទាប់​ ក្រោយ​ពី​ការ​ដាក់​​លក់​​សៀវ​ភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី សហព័ន្ធ​អារ៉ាប់​រួម ប្រទេស​សិង្ហបុរី​ និង​ម៉ាឡេស៊ី​​ ដែល​មាន​​អ្នក​​បញ្ជា​កុម៉្មង់​ទិញ​សៀវ​ភៅ​ជាង​៣​លាន​នាក់​។​

លោក​ស្រី Jacqueline Ng ដែល​ជា​ស្ថាបនិក​ម្នាក់​នៃ Big Bad Wolf Books ​បាន​ឲ្យ​ដឹង​ថា​៖ ​«ពួកយើងតែងតែជឿជាក់ទៅលើការផ្តល់ជូនត្រលប់ទៅសង្គមវិញ ជាពិសេសសម្រាប់អ្នកដែលមានការខ្វះខាត តាមរយៈការផ្តល់ការគាំទ្រដល់ពួកគេជាមួយនឹងចំណេះដឹង ហើយអ្វីដែលកាន់តែសំខាន់ជានេះទៅទៀតនោះគឺ ពួកយើងគាំទ្រយ៉ាងមុតមាំថា «មនុស្សគ្រប់រូប» មានសិទ្ធ​ក្នុងការទទួលបានការអាននិងរៀន ដោយមិនខ្វល់ថាពួកគេមានកម្រិតជីវភាពបែបណានោះទេ។

Jacqueline Pix

តាម​រយៈ​កិច្ច​​ផ្តួច​​ផ្តើម Red Readerhood ​របស់​យើង Big Bad Wolf ​ ទទួល​បាន​​បាន​សៀវ​ភៅ​ចំនួន​ ១៤៤៣​ក្បាល ពី​​​​អតិថិជន​របស់​យើងដែល​បាន​​​ទិញ​ពី​ Big Bad Wolf ដើម្បី​យក​មក​បរិច្ចាគ​។ ហើយ​ Big Bad Wolf ខ្លួន​ឯង​ក៏​បាន​បន្ថែម​សៀវ​ភៅ​ចំនួន​៥០០​ក្បាល​ដែល​ធ្វើ​ឲ្យ​សៀវ​ភៅ​សរុប​មាន​ចំនួន ១៩៤៣​ក្បាល​ ដែល​ត្រូវ​បាន​បរិច្ចាគ​ទៅ​បណ្ណាល័យ​របស់​ក្រសួង​អប់​រំ យុវជន​និង​កីឡា​​​»។

ការ​ដាក់​លក់​សៀវ​ភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំបំផុត​លំដាប់​ពិភព​លោក​ពី Big Bad Wolf ​នេះ​នឹង​នាំ​យក​​សៀវភៅ​ប្រមាណ​២០​លាន​ក្បាល​ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​៩០%​នៃ​​តម្លៃ​ដើម​។ ជាមួយ​នឹង​បទពិសោធន៍​ទិញ​សៀវ​ភៅ​ដែល​មាន​ភាព​ងាយ​ស្រួល​និង​សាមញ្ញនេះ ​អតិថិជន​អាច​​ស្វែង​រក​ចំណង​សៀវភៅ​ដែល​ថ្មីនិង​​​​ពេញ​និយម​ក្រោម​ពាក្យ​ «​លក់​ដាច់​បំផុត​»​ ហើយ​​​ចូល​ទៅ​កាន់ប្រភេទសៀវភៅ​ដែល​ពួក​គេ​ចូល​ចិត្តនៅ​លើ​​​គេហ​ទំព័រ​​​ដើម​។​

Photo_2021 02 18_16 27 55 (2)

ពួក​គេ​ក៏​នឹង​ទទួល​បាន​​ការ​ផ្តល់​ជូន​ ១៥%​បន្ថែម​ទៀត ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ជា​សមាជិក​។ ក្រោយ​ពី​ចុះ​ឈ្មោះ​រួច​ ពួក​គេ​នឹង​អាច​ស្វែង​រក​សៀវភៅ​ដែល​ពួកគេ​ពេញ​ចិត្ត​នៅ​ក្នុង​ប៊ូតុង​ស្វែង​រក ដោយ​បំពេញ​ឈ្មោះ​អ្នក​និពន្ធ ចំណង​ជើង​សៀវភៅ ឬ​លេខ​កូដ​សៀវ​ភៅ​ ហើយ​ជ្រើស​រើស​វា​ដាក់​ក្នុង​​រទេះ រួច​បង់​លុយ​។ ចំណុច​ពិសេស​នោះ​គឺ ប្រសិន​បើ​ពួក​គេ​ចំណាយ​​អស់​យ៉ាង​តិច​៦០ដុល្លារ នោះ​ពួក​គេ​នឹង​ទទួល​បាន​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​​​។​

ជា​មួយ​​​​ការ​ផ្តល់​ជូន​សៀវ​ភៅ​ជា​ច្រើន​ជម្រើស​ អ្នក​អាន​នឹង​អាច​រីក​រាយ​ជាមួយ​នឹង​សៀវភៅ​ដែលពួក​គេ​ចូល​ចិត្ត​អាន​ រួម​មាន​​សៀវភៅ​លក់​ដាច់​បំផុត​ ប្រលោម​លោក ប្រឌិត​បែប​វិទ្យាសាស្ត្រ មនោសញ្ចេតនា អក្សរសាស្ត្រ ប្រលោម​លោក​បែប​ក្រាហ្វិក ជំនួញ​ សៀវភៅ​អភិវឌ្ឍន៍ខ្លួន​ឯង​ ស្ថាបត្យ​កម្ម​ ចំអិន​ម្ហូប។ល។

Photo_2021 02 18_16 27 54

បន្ថែម​ពី​នេះ​ទៅ​ទៀត ធ្នើសៀវភៅ​អន​ឡាញ​នេះ​ក៏​នឹង​​ធ្វើ​ការ​ទាក់​ទាញ​អ្នក​អាន​វ័យ​ក្មេង​​​​​ជាមួយ​សៀវ​ភៅ​ចម្រុះ​រួម​មាន​សៀវ​ភៅ​រឿង សៀវភៅ​​​សកម្មភាព​ សៀវភៅ​រូប​ភាព​ក្រាស់​ៗ សៀវ​ភៅ​ផាត់​ពណ៌ សៀវភៅ​បង្កើន​អន្តរកម្មរវាង​កុមារ​​ជា​ដើម ហើយ​ជាមួយ​នឹង​​ការ​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​នឹង​មិន​ធ្វើ​ឲ្យ​អណាព្យាបាល ឬឪពុក​ម្តាយ​ខក​ចិត្ត​នោះ​ទេ​។

​ផ្នែក​ផ្តល់​យោបល់​​នៅ​លើ​គេហទំព័រ​​នឹង​ជួយ​ផ្គូផ្គង​អ្នក​អាន​និង​អ្នក​មិន​ធ្លាប់​អាន​ជាមួយ​នឹង​សៀវ​ភៅ​​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​។

លោក​ស្រី​ Jacqueline Ng បាន​និយាយ​​ថា​៖ «ពួក​យើង​​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ ពួក​យើង​នឹង​អាច​បន្ត​​ការ​រៀប​ចំ​កម្មវិធី​​​តាំង​ពិព័រណ៍របស់​យើង​ឡើង​វិញ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ស្ថាន​ភាពប្រឈម​នាពេល​​បច្ចុប្បន្នបាន​​ជម្រុញពួក​​យើង​ឲ្យ​​ខិត​ខំ​ពង្រឹង​ខ្លួន​ឯង​ក្នុង​ការ​ផ្តល់​ជូន​នូវ​បទពិសោធន៍​នៃ​ការ​ទិញ​សៀវ​ភៅ​​តាម​ប្រព័ន្ធអន​ឡាញ​ដ៏​ល្អ​បំផុត​។ ហើយ​យើង​ក៏​នឹង​បន្ត​ផ្តល់​ជូន​សៀវភៅ​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​ដែល​អ្នក​រាល់​គ្នា​អាច​ទិញ​និង​អាន​បាន​»។

Photo_2021 02 18_16 27 53

លោក​ស្រីបាន​បន្ត​​​ថា​៖ «ជា​មួយ​នឹង​ទម្រង់​នៃ​ការ​ដាក់​លក់​ថ្មី​នេះ​ វា​​ជា​ឱកាស​មួយ​ដ៏​ល្អ​​សម្រាប់​ពួក​យើង​ក្នុង​​​ការ​ផ្សព្វ​ផ្សាយ​វា​ទៅ​កាន់​មិត្ត​អ្នក​អាន​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​ បន្ទាប់​ភាព​ជោគ​ជ័យ​ដែល​យើង​ទទួល​បាន​កាល​ពី​ឆ្នាំ​មុន​ក្នុង​ទីក្រុង​ភ្នំពេញ​។ ពួក​យើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​មក​ពី​គ្រប់​ទិស​ទីនិង​ជាន់​ថ្នាក់​ មិន​ថា​ចាស់​​​ឬ​ក្មេង អាច​ទទួល​បាន​បទពិសោធន៍​ល្អៗ និង​សប្បាយ​​រីក​រាយ​ពី​ការ​អាន​ ទទួល​បាន​ចំណេះ​ដឹង ដើម្បី​អាន​ ដើម្បី​​រៀន និង​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​»។

Photo_2021 02 18_16 27 53 (3)

លោក​ Andrew Yap ដែល​ជា​ស្ថាបនិក​ម្នាក់ទៀត​​នៃ Big Bad Wolf Books ​បាន​ឲ្យ​ដឹង​ថា៖ «​ការ​លក់​សៀវភៅ​នៅ​លើ​ប្រព័ន្ធ​អនឡាញ​នេះ​ពិត​ជា​ធ្វើ​បាន​ល្អ​ហើយ​លើស​​ពី​​អ្វីដែល​យើង​បាន​រំពឹង​ទុក​។ នៅ​ចំពោះ​មុខ​ស្ថានភាព​​ប្រឈម​នា​ពេល​បច្ចុប្បន្ន​ដែល​​យើង​គ្រប់​គ្នា​កំពុង​ជួប​ប្រទះ​ ពួក​យើង​យល់​ថា​​ការ​លក់​នៅ​លើ​ប្រព័ន្ធ​អនឡាញ​នេះ​ពិត​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​​»។​

Andrew Pix

នាពេល​អនាគត យើង​អាច​រំពឹង​​បាន​ថា ការ​លក់​​សៀវភៅ​របស់​យើង​ដែល​នឹង​​ធ្វើ​លើ​ប្រព័ន្ធ​អន​ឡាញ​ឬ​​តាម​​​ការ​រៀប​ចំ​កម្មវិធី​តាំងពិព័រណ៍​​នានា​នឹង​អាច​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បំពេញ​តម្រូវ​ការ​អតិថិជន​របស់​យើង​បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត​ ដែល​ពួក​គេ​អាច​ជ្រើស​រើស​ជម្រើស​ណាមួយ​ដែល​សម​ស្រប​បំផុត​សម្រាប់​ពួក​គេ​»។​

Photo_2021 02 18_16 27 53 (2)

សម្រាប់​អ្នក​គាំទ្រ​​ការ​លក់​​របស់ Big Bad Wolf លើ​ប្រព័ន្ធ​អនឡាញ​ក្នុង​​ប្រទេស​កម្ពុជា​​ទាំងអស់​ ពួកគេ​អាច​ធ្វើ​ការ​តាម​ដាន​ការ​ផ្តល់​ជូន​ពិសេស​នានា​ ដែល​នឹង​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម​លើ bigbadwolfbooks.com/kh និង​តាម​រយៈ​ការ​ចុះឈ្មោះ​ជា​សមាជិក​​។​

Photo_2021 02 18_16 27 55

ការ​ផ្តល់​ជូន​ដែល​អតិថិជន​អាច​ប្រើ​បាន​៖

១. ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​សមាជិក (លេខកូដ​គូប៉ុង)

ទទួល​បាន១៥%​បន្ថែម​ទៅ​លើ​សៀវភៅ​ដែល​ត្រូវ​បាន​ជ្រើ​ស​រើស​រួច​

២.​​ Magical Deals

ចំណាយ​ត្រឹម​តែ​សៀវភៅ​ ២​ក្បាល​ ទទួល​បាន​សៀវភៅ​៣​ក្បាល​

៣. White Star Kids - Classic Fairy Tales

ចំណាយ​ត្រឹម​តែ​សៀវ​ភៅ​១​ក្បាល​ ដោយ​ទទួលបាន​សៀវភៅ​២​ក្បាល (ក្នុង​តម្លៃ​ USD3.40 ក្នុង​មួយ​ក្បាល​)

៤. Scholastic Interesting Facts

ចំណាយ​ត្រឹម​តែ​សៀវភៅ​២​ក្បាល ទទួល​បាន​សៀវភៅ​៣​ក្បាល​ (ក្នុង​តម្លៃ​ USD3.40 ក្នុង​មួយ​ក្បាល​)

៥. ការ​ផ្តល់​ជូន​ដ៏ពិសេស​ទៅ​លើ​សៀវភៅ​ Harry Potter ​ ត្រឹម​តែ USD 8.40 តែ​ប៉ុណ្ណោះ​

៦. ការ​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​

ចំណាយ​យ៉ាង​ហោច​ណាស់​ USD60 ដើម្បី​ទទួល​​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​

បណ្តាញ​សង្គម​ Big Bad Wolf ៖

Facebook: facebook.com/bbwbookskh

Instagram: instagram.com/bbwbookskh

Official Hashtag: #BBWPhnomPenh2021 

អំពី BIG BAD WOLF​៖

​ក្រោមចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​​ Andrew Yap និង Jaqueline Ng ​បាន​បង្កើត​​​ហាង​លក់​សៀវភៅ​ Big Bad Wolf ក្នុង​ឆ្នាំ​២០០៩ ក្នុង​ទីក្រុង​​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ ដោយ​ផ្តល់​នូវជម្រើស​​សៀវភៅជា​ច្រើន​​ដែល​នាំ​យក​ពី​អ្នក​ចែក​ចាយ​អន្តរជាតិ​។ ដោយ​សារ​តែ​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ដ៏ពិសេស​ និង​​ការ​ដាក់​លក់​ដែល​ងាយ​ស្រួល​រ​ក​ជាវ Big Bad Wolf បាន​ក្លាយ​ជា​ទីចាប់​អារម្មណ៍​និង​​កម្មវិធី​​ថ្នាក់​ជាតិ​។

ជាមួយ​នឹង​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស ចាប់​ពី​ ៧៥% រហូត​ដល់ ៩៥% នៃ​​តម្លៃ​ដើម Big Bad Wolf បាន​ធ្វើ​ការ​​ដាក់​លក់​សៀវភៅ​​ជា​ច្រើន​ប្រភេទ​ រួម​​មាន​សៀវភៅ​រឿងពិត​និង​ប្រឌិត សៀវភៅ​ប្រឌិត​សម្រាប់​មនុស្ស​ពេញវ័យ​ និង​សៀវភៅ​កុមារ​ជា​ដើម​ ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​​មនុស្ស​គ្រប់​វ័យ​អាច​ទទួល​បាន​បទពិសោធន៍​ដ៏​រីក​រាយ​នៃ​ការ​អាន​​ និង​ទទួល​បាន​សៀវភៅ​​ដែល​មាន​តម្លៃ​សមរម្យ​។​

ការ​លក់​សៀវភៅ​នេះ​​ពង្រីក​ការ​លក់​របស់​ខ្លួន​ទៅ​ប្រទេស​ជា​ច្រើន​រួម​មាន​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី កូរ៉េ មីយ៉ានម៉ា ប៉ាគីស្ថាន ស្រីលង្កា សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃ​និង​សហព័ន្ធ​អារ៉ាប់​រួម ដោយ​បន្ត​បេសកកម្ម​ផ្តល់​ជូន​សៀវភៅ​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​៕​

# # #

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​៖

Rachel Roberts

Mobile: +855 96 368 0826

Email:  [email protected]