ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១៖ ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់បានចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹម ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យ ដើម្បីរីករាយជាមួយនឹងការស្តាប់តន្ត្រីរបស់តារាល្បីៗដូចជា ក្រុមតូច SmallWorld Smallband លោក ខេមរៈ សេរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា សុខ ពិសី លោក ស៊ូលី ផេង និង លោក សាយ ដើម្បីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
វីដេអូការប្រគុំតន្ត្រីនេះត្រូវបានចូលស្តាប់និងទស្សនាជាង ១ លានដង ដោយទស្សនិកជនបានបញ្ចេញមតិយោបល់ជាមួយក្ដី ស្រលាញ់ និងការគាំទ្រដល់សិល្បករ និងសិល្បការីក្នុងដួងចិត្តរបស់ពួកគេ។
លោក សាយ បាននិយាយថា៖ “ខ្ញុំបានច្រៀងចេញពីបេះដូងរបស់ខ្ញុំ សម្រាប់បងប្អូនប្រុសស្រីទាំងអស់ក្នុងប្រទេសកម្ពុជា និងសម្រាប់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកនិងគិលានុបដ្ឋាកយិកា ដែលមើលថែរក្សាក្មេងៗរៀងរាល់ថ្ងៃ។ ខ្ញុំក៏មានក្តីរីករាយផងដែរ ដែលក្រុមហ៊ុន Smart អាចស្វែងរកវិធីមួយសម្រាប់យើងបង្កើតស្មាមញញឹមរួមគ្នាតាមអនឡាញ បើទោះជាយើងមិនអាចជួបជុំគ្នាផ្ទាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក្តី”។
កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹមតាមអនឡាញនេះ បង្ហាញការងារដ៏អស្ចារ្យរបស់មន្ទីរពេទ្យទាំងពីរនេះ។ គ្រាន់តែមន្ទីរពេទ្យគន្ធបុប្ផាតែមួយបានផ្តល់ការព្យាបាលដល់កុមារកម្ពុជាជាង ១៦លាននាក់គិតចាប់តាំងពីមន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងមានក្តីរំភើបចំពោះការគាំទ្រយ៉ាងខ្លាំងដល់មន្ទីរពេទ្យដ៏គួរកត់សម្គាល់ទាំងនេះពីទូទាំងប្រទេស ហើយយើងមានក្តីរីករាយដែលយើងអាចមានលទ្ធភាពដំណើរការការប្រគុំតន្ត្រីនេះបាន ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យទាំងនេះ បើទោះជាស្ថិតក្នុងអំឡុងពេលដ៏លំបាកក៏ដោយ»។
លោកបានបន្ថែមថា៖ «ពិតណាស់ យើងមានបទពិសោធច្រើនក្នុងការផ្សព្វផ្សាយការប្រគុំតន្ត្រីដែលមានការសម្តែងពីក្រុងតារាល្បីៗក្នុងស្រុក និងអន្តរជាតិ។ បើទោះជាការប្រគុំតន្ត្រីតាមអនឡាញនេះមានការខុសប្លែកបន្តិចក្តី ប៉ុន្តែដោយសារក្រុមផលិតកម្មដ៏អស្ចារ្យរបស់យើង សិល្បករសិល្បការីដែលមានទេពកោសល្យ និងប្រជាពលរដ្ឋកម្ពុជាដ៏អស្ចារ្យ យើងអាចធ្វើកម្មវិធីនេះបានសម្រេចរួមគ្នា”។
ប្រជាពលរដ្ឋទាំងអស់នៅតែអាចបរិច្ចាគទៅកាន់យុទ្ធនាការសប្បុរសធម៌ស្នាមញញឹញនេះរហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈការចុចលេខ *២០២១* [បរិមាណទឹកប្រាក់ដែលចង់បរិច្ចាគ] #។
ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាគ ១ ដុល្លារ អតិថិជនគួរចុច *២០២១*១# ហើយចុចបញ្ចូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគុំតន្ត្រី ដូចជាអាវយឺត និងកាបូបស្ពាយ ក៏នឹងមានលក់នៅតាម Smart Shop ចំនួន ៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និងអ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ (ទួលគោក)។