ជ្រើសរើសរូបមួយក្នុងចំណោមរូបទាំង៤ ដើម្បីដឹងពីចំណុចទាក់ទាញដែលអ្នកមាន ហើយធ្វើឱ្យអ្នកក្បែរខ្លួនស្រឡាញ់ និងយកចិត្តទុកដាក់ខ្លាំងជាមួយនឹងអ្នក។
A. មានមហិច្ឆតា!
អ្នកជាមនុស្សដែលមានមហិច្ឆតាខ្លាំង ហើយមានការខិតខំអស់ពីចិត្ត។ រាល់ពេលដែលអ្នកដាក់គោលដៅអ្វីមួយ អ្នកនឹងព្យាយាមវាសម្រេចបាន។ មនុស្សក្បែរខ្លួនយល់ថាអ្នកង្នកជាមនុស្សដែលមានដំណើរឆ្ពោះទៅកាន់ចំណុចជោគជ័យដោយសមត្ថភាពផ្ទាល់ខ្លួន។ លើសពីនេះអ្នកនឹងអាចផ្លាស់ប្តូរពិភពលោកនៅថ្ងៃណាមួយផងដែរ។
B. ការរៀបចំ!
ជីវិតរបស់អ្នកត្រូវបានរៀបចំយ៉ាងល្អិតល្អន់។ អ្នកមិនដែលយឺតយ៉ាវទេ អ្នកតែងតែជាអ្នកបំពេញផែនការបានយ៉ាងល្អ ហើយអ្នកមិនដែលភ្លេចថ្ងៃកំណើតរបស់មិត្តភក្តិអ្នកឡើយ។ មនុស្សកោតសរសើរជំនាញរបស់អ្នក។ អ្នកគឺជាមនុស្សដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សជុំវិញខ្លួន។
C. រីករាយ!
អ្នកគឺជាមនុស្សដែលមានសុភមង្គលបំផុត។ អ្នកក៏ជាមនុស្សម្នាក់ដែលមានភាពរីករាយក្នុងជីវិតច្រើន ព្រោះតែហេតុនេះហើយ ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនតែងតែចង់បានវត្តមានរបស់អ្នក ជាពិសេសគឺពេលដែលមានកម្មវិធីជួបជុំផ្សេងៗ។ អ្នកដឹងពីរបៀបមានពេលវេលាល្អ ហើយគ្មាននរណាម្នាក់អាចមានអារម្មណ៍មិនល្អនៅពេលពួកគេដើរលេងជាមួយអ្នកឡើយ។
D. ឆ្លាត!
អ្នកជាមនុស្សឆ្លាត មានបញ្ញាវាងវៃណាស់។ អ្នកចាប់យកគំនិតថ្មីៗភ្លាមៗ ហើយអ្នកអាចអានគំនិតអ្នកដទៃបានយ៉ាងច្បាស់។ ហើយខណៈពេលដែលអ្នកពិតជាឆ្លាតអ្នកមិនដែលអភិរក្សទេ អ្នកតែងតែព្យាយាមរកអ្វីដែលថ្មី ហើយប្លែកដើម្បីកែលំអបន្ថែម។ មនុស្សមិនដែលស្ទាក់ស្ទើរក្នុងការសួរសំណួរសម្រាប់អ្នកទេ ហើយអ្នកតែងតែអាចឆ្លើយសំនួរទាំងនោះ ព្រោះអ្នកជាមនុស្សដែលមានបញ្ញាល្អ អាចគិត វិភាគ យល់កិច្ចការបានយ៉ាងងាយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok