ម្ចាស់បទ «អ្នកជិតដិត» ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុង Cambodia Top 50 by Pleng លោក ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
ការប្រគំតន្រ្តីនេះនឹងធ្វើការផ្សាយផ្ទាល់នៅ ថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ ម៉ោង ៦:៣០ ល្ងាច លើទំព័រហ្វេប៊ុក Smart Axiata និងលើទំព័រហ្វេប៊ុក Pleng ។
លោក ស៊ូលី ផេង បានបញ្ចាក់ថាខ្លួននឹងច្រៀងបទល្បីៗចំនួន៩ បទបែបមនោសញ្ចេតនា លើសពីនេះទៀតលោកនឹងច្រៀង Mashup លាយបទល្បីៗទាំងអស់នោះ ដើម្បីទាក់ទាញអាម្មណ៍អ្នកគាំទ្រឲ្យកាន់តែប្លែក។ បទល្បីៗទាំ៩ នោះមានអ្នកចូលមើលលើ YouTube រាប់លានដង រួមមានដូចជា៖
១. បទ «ទំហំសេ្នហ៍»
២. បទ «អចេតនា»
៣. បទ«ហួសព្រំដែន»
៤. បទ «សុំទោសដែលខ្ញុំសន្យា»
៥. បទ «មិនច្បាស់ជាមួយអូន»
៦. បទ «គេមានជម្រើស»
៧. បទ «វិលវិញមក»
៨. បទ «អ្នកជិតដិត»
៩. បទ «ស្នាមអនុស្សារ»
អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាកថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដោយចុច *២០២១* និងចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាកចន្លោះពី ១ ដុល្លារទៅ ១០ ដុល្លារដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់។
ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាក ១ ដុល្លារ អតិថិជនគួរចុច *២០២១*១ # ហើយចុចបញ្ចូន។ អតិថិជនអាចធ្វើការបរិច្ចាកក្នុងយុទ្ធនាការនេះ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ។