តើអ្វីទៅ ដែលជាទម្លាប់ដ៏អាក្រក់បំផុតរបស់អ្នក?

តាមរយៈការជ្រើសរើសរូបមួយ នោះនឹងអាចទស្សន៍ទាយដឹងថា តើរាល់ថ្ងៃនេះ អ្នកមានទម្លាប់អាក្រក់អ្វីខ្លះ?

A. រូបនៅអក្សរ A

Screen Shot 2021 02 09 At 9.56.37 AM

អ្នកដូចជាក្មេងដែលចង់ដឹងចង់ឃើញ តែងតែចង់រៀនអ្វីៗគ្រប់យ៉ាងដែលថ្មី។ ប៉ុន្តែអ្នកមិនចេះតស៊ូអត់ធ្មត់ប៉ុន្មានឡើយ ហើយងាយនឹងរំជើបរំជួលបន្តិចបន្តួច ហើយក៏ងាយនឹងបោះបង់ចោលនៅកណ្តាលទីផងដែរ។ អ្នករៀនបានលឿន ប៉ុន្តែងាយបាត់បង់ចំណាប់អារម្មណ៍ ងាយនឹងធុញទ្រាន់យ៉ាងឆាប់រហ័ស ដូច្នេះវាពិបាកណាស់សម្រាប់អ្នក ប្រសិនបើចង់ជោគជ័យចំពោះអ្វីមួយនោះ។

ដូចគ្នានេះផងដែរ ដោយសារតែអ្នកឆាប់តធុញទ្រាន់ ដូច្នេះអ្នកក៏មិនមានទិសដៅច្បាស់លាស់នៅក្នុងជីវិតឡើយ អ្វីៗទាំងអស់គឺគ្រាន់តែជាគំរូ និងការលេងមួយពេលប៉ុណ្ណោះសម្រាប់អ្នក។ អ្នកត្រូវកំណត់គោលដៅជាក់លាក់សម្រាប់ខ្លួនអ្នក ទោះបីអ្នកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយត្រូវប្តេជ្ញាចិត្តដើម្បីឈានដល់ទីបញ្ចប់។ បើមិនដូច្នោះទេ អ្នកនឹងស្ថិតនៅក្នុងរង្វង់ផ្ទាល់ខ្លួនរបស់អ្នកជារៀងរហូត ដោយមិនអាចមានអ្វីដែលល្អ និងជោគជ័យដូចគេឡើយ។

B. រូបនៅអក្សរ B

Screen Shot 2021 02 09 At 9.56.40 AM

អ្នកគឺជាមនុស្សដែលខ្លាចដាច់ឆ្ងាយពីគេ ហើយមិនអាចឈរនៅតែម្នាក់ឯងបានទេ។ អ្នកតែងតែចង់នៅក្នុងហ្វូងមនុស្ស ទទួលបានការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា។ ហេតុដូច្នេះហើយអ្នកមានទំនោរចង់ទាក់ទាញចំណាប់អារម្មណ៍ និងព្យាយាមវិធីជាច្រើនដែលត្រូវបានអ្នកដទៃស្រឡាញ់។

រឿងនេះបណ្តាលឱ្យអ្នកខ្វះការរើសអើង ឬពឹងផ្អែក និងដើរតាមហ្វូងមនុស្សដោយគ្មានជំហរ។ លើសពីនេះទៀត អ្នកប្រហែលជាមិនអាចនិយាយពីគំនិត និងអ្វីដែលជារបស់អ្នកដោយផ្ទាល់បានទេ ព្រោះអ្នកតែងតែខ្លាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត។ ដំបូន្មានសម្រាប់អ្នកគឺគួរតែរៀនស្រឡាញ់ខ្លួនឯងជាជាងព្យាយាមសុំវាពីអ្នកដទៃ។

C. រូបនៅអក្សរ C

Screen Shot 2021 02 09 At 9.56.44 AM

អ្នកជាមនុស្សដែលមានមោទកភាព និងជឿជាក់ និងមានទំនួតខ្លាំងបំផុតសម្រាប់ខ្លួនឯង។ វាងាយស្រួលក្នុងការមានអារម្មណ៍ឈឺចាប់ ឬអាក់អន់ចិត្តដោយពាក្យចំអក ឬពាក្យរិះគន់របស់អ្នកដទៃ។ ទោះបីជាគោលបំណងរបស់ពួកគេគ្រាន់តែដើម្បីផ្តល់យោបល់ជួយអ្នកក្នុងការកែក៏ដោយ ក៏អ្នកមិនចង់ស្តាប់ និងមិនចង់ត្រាប់តាមអ្នកណាឡើយ។

អ្នកក៏ជាអ្នកអភិរក្ស និងរឹងរូសណាស់ មិនចូលចិត្តស្រូបយកគំនិតរបស់នរណាម្នាក់ឡើយ។ អាកប្បកិរិយានេះនឹងធ្វើឱ្យអ្នកបាត់បង់ទំនាក់ទំនងល្អជាច្រើន ហើយងាយនឹងប៉ះទង្គិចជាមួយក្រុមមនុស្សជុំវិញខ្លួន។ អ្នកត្រូវរៀនសហការស្តាប់ និងបន្ទាបខ្លួនបន្តិច ដើម្បីរៀនសូត្រពីមនុស្សជុំវិញខ្លួន ព្រោះអ្នកមិនអាចខ្លាំងតែឯងបានទេ។

D. រូបនៅអក្សរ D

Screen Shot 2021 02 09 At 9.56.47 AM

អ្នកគឺជាមនុស្សទុទិដ្ឋិនិយម និងមានទំនោរចង់ធ្វើរឿងជាច្រើនដើម្បីតែខ្លួនឯង។ អ្នកតែងតែស្ថិតក្នុងស្ថានភាពនៃការថប់បារម្ភជាញឹកញាប់ ឆ្ពោះទៅរកភាពអាក្រក់បំផុត ទោះបីជាវាមិនដែលកើតឡើងក៏ដោយ។

ជាធម្មតាអ្នកបញ្ជូនថាមពលអវិជ្ជមានទៅមនុស្សដែលអ្នកធ្វើទំនាក់ទំនងជាមួយ ដោយទុកឱ្យពួកគេមានអារម្មណ៍ថាធុញទ្រាន់ ហត់នឿយ និងតឹងតែងខ្លាំង។ អ្នកត្រូវបន្ធូរអារម្មណ៍ខ្លួនឯងខ្លះ កុំឱ្យខ្លួនឯងធ្លាក់ចូលក្នុងភាពតានតឹងខ្លាំងពេក។ ភាពស្ងប់ស្ងាត់ថ្មីអាច "ជួយសង្គ្រោះ" អ្នកពីវិបត្ដិ និងបញ្ហាអាក្រក់៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok