ជ្រើសរើសស្ករមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីស្ថានភាពរបស់អ្នក តើកំពុងស្ថិតក្នុងដំណាក់កាលមួយណា?
A. ហាក់ស្មុគស្មាញណាស់
ប្រសិនបើមាននរណាម្នាក់សួរអ្នកថា តើទំនាក់ទំនងអ្នកយ៉ាងណាហើយ? អ្នកប្រហែលជានឹងឆ្លើយថា "អូ! ស្ថានភាពបច្ចុប្បន្នរបស់អ្នកពិបាកពិពណ៌នាណាស់ ប៉ុន្តែអ្នកមានអារម្មណ៍ល្អ ហើយវាពិតជាសំខាន់ណាស់! កុំបារម្ភច្រើនពេកអី ព្រោះទោះយ៉ាងណា អ្នកក៏នឹងអាចដោះស្រាយបញ្ហាដែលស្មុគស្មាញទាំងនេះបាន។
B. កំពុងស្ថិតនៅក្នុងទំនាក់ទំនង!
អ្នកច្បាស់ជាស្ថិតនៅក្នុងទំនាក់ទំនងឥឡូវនេះ! អ្នកកំពុងមានស្នេហា ឬអាចនិយាយបានថា អ្នកកំពូងតែស្រឡាញ់មនុស្សម្នាក់ដែលនៅក្បែរអ្នក! មែនហើយ អ្នកទាំងពីរពិតជាគួរឱ្យស្រលាញ់ណាស់ ហើយចុះសម្រុងគ្នាឥតខ្ចោថែមទៀតផង។
C. នៅលីវ និងរីករាយ!
មិនថាអ្នកនៅម្នាក់ឯង ដោយសារតែមិនមានអ្នកណាឱ្យជ្រើសឬយ៉ាងណាទេ តែយ៉ាងណាជីវិតអ្នក គឺមិនទាន់ចង់មានស្នេហា ឬទាក់ទងអ្នកនណាឡើយ។ អ្នកច្បាស់ជាមានភាពសប្បាយរីករាយច្រើនណាស់ឥឡូវនេះ! អ្នកដឹងថាអ្នកមិនចាំបាច់មានទំនាក់ទំនងដើម្បីមានស្នេហាច្រើននៅក្នុងជីវិតរបស់អ្នកទេ ព្រោះអ្នកស្រឡាញ់នឹងជីវិតដែលនៅម្នាក់ឯង យ៉ាងមានក្ដីសុខ និងសេរីភាពពេញទី៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok