លក្ខណៈសម្គាល់នៃមនុស្សស្រី ដែលពូកែនិយាយដើមគេ

ស្ត្រីម្នាក់ដែលមានចរិតលក្ខណៈ ១ ក្នុងចំណោមលក្ខណៈទាំង ៥ នេះ ច្រើនតែចូលចិត្តនិយាយដើមគេ ជាមនុស្សមុខផ្សេងក្រោយខ្នងផ្សឹង មិនគួរឱ្យទុកចិត្តទេ។

១. មនុស្សដែលមានត្រចៀកលើកឡើងខ្ពស់ជាងចិញ្ចើម

Screen Shot 2021 02 06 At 10.27.03 PM

នៅក្នុងហោរាសាស្ត្រ មនុស្សស្រីម្នាក់ប្រសិនបើមានត្រចៀកបែបនេះគេហៅរាងត្រចៀកនេះថា "ត្រចៀកដើម្បីស្វាគមន៍ខ្យល់" មនុស្សនេះឆ្លាតណាស់ មុះមុតនៅកន្លែងធ្វើការ។ ប៉ុន្តែពួកគេពូកែស្ដាប់រឿងអ្នកដទៃណាស់ ក៏មិនចេះរក្សាសម្ងាត់របស់អ្នកណាដែរ។

ក្នុងចរិតមនុស្សទាំងនេះចូលចិត្តប្រមូលផ្តុំជាមួយមិត្តភក្តិដើម្បីជជែកកម្សាន្ត ជំនាញខាងការស្វែងរកព័ត៌មានទាក់ទាញអារម្មណ៍អំពីជីវិតឯកជនរបស់អ្នកដទៃ ដើម្បីចែករំលែកជាមួយអ្នករាល់គ្នានៅជុំវិញដើម្បីទាក់ទាញចំណាប់អារម្មណ៍ ហេតុដូច្នេះហើយនៅពេលអ្នកនៅជុំវិញមនុស្សនេះអាចជួបនឹងទីផ្សារដែលមានភាពច្របូកច្របល់បានយ៉ាងងាយស្រួល។

២. មនុស្សដែលមានត្រចៀកស្រួច

Main Qimg 83243c3017c8e542313286eb0437fea0

នៅក្នុងហោរាសាស្ត្រ ប្រសិនបើនាងមានត្រចៀកតូច និងស្រួចចង្អុល ជាមនុស្សមាត់វែង មិនចេះរក្សាការសម្ងាត់អ្នកណាទេ ចូលចិត្តតែនិយាយរាលដាលប្រាប់គេឯង មានការចង់ដឹងចង់ឃើញចង់ដឹងរឿងអ្នកដទៃខ្លាំងណាស់។ មនុស្សប្រភេទនេះគឺមានជំនាញខ្លាំងខាងនិយាយដើមគេ ដែលតែងតែចូលចិត្តយករឿងអ្នកដទៃ និយាយលេងជាការកម្សាន្ត។ ដូច្នេះនៅពេលជួបនារីប្រភេទនេះ អ្នកគួរតែប្រយ័ត្ន រក្សាគម្លាត និងកុំទុកចិត្តគេពេក។

៣. បបូរមាត់ស្តើង

Sunburned20lips

នៅក្នុងបុគ្គលិកលក្ខណៈរបស់ស្ត្រីភាគច្រើនដែលមានបបូរមាត់ស្តើង បបូរមាត់រាបស្មើ ច្រើនតែមានស្ទីលគិតលឿន ចូលចិត្តលេងសើច ហើយឧស្សាហ៍ចូលរួមក្នុងការងារអ្នកដទៃដើម្បីបង្ហាញទេពកោសល្យផ្ទាល់ខ្លួន។ តែយ៉ាងណា មនុស្សប្រភេទនេះ គឺមិនចេះអត់ធ្មត់ទេ មាត់ក៏មិនមានគម្របដែរ ចូលចិត្តនិយាយពាក្យអត់បានការណាស់។ ហេតុដូច្នេះហើយនៅពេលអ្នកទំនាក់ទំនងជាមួយនារីដែលមានលក្ខណៈទាំងនេះ អ្នកត្រូវប្រយ័ត្ននឹងការនិយាយស្ដីអំពីរឿងផ្ទាល់ខ្លួនរបស់អ្នក។

៤. មាត់ធំ

Good Looking Young Cheerful Attractive Woman With Pink Bob Hairstyle Keeping Her Mouth Wide Opened While Standing Mustard Background With Closed Eyes_295783 8879

ផ្នែកនរវិទ្យាបានឱ្យដឹងថា ប្រសិនបើស្ត្រីដែលមានបបូរមាត់បែបនេះ មានភ្នែករវាសណាស់ មនុស្សដែលមានមាត់ធំទូលាយច្រើនតែនិយាយច្រើន ងាយនឹងជាប់ទាក់ទងនឹងបញ្ហាដែលមើលមិនឃើញ ច្រើនតែបង្កគ្រោះចេញពីមាត់។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏ងាយបង្កគ្រោះមហន្តរាយដល់សាច់ញាតិផងដែរ ដោយសារតែសម្ដីដែលចេញពីមាត់នាង។ នៅក្នុងជីវិតពួកគេ គឺជាមនុស្សទាំងនេះចូលចិត្តនិយាយដើមគេ ជាមនុស្សដែលមិនស្មោះត្រង់ ហើយក៏ពូកែឈ្លោះប្រកែកជាមួយអ្នកដទៃផងដែរ។

៥. ធ្មេញកោងរញ៉េរញ៉ៃ

42578

នៅក្នុងហោរាសាស្រ្តមនុស្សម្នាក់ដែលមានទម្រង់ធ្មេញនេះមិនមែនជាមនុស្សល្អទេ ពួកគេជាមនុស្សដែលមានល្បិចកលខ្លាំងណាស់ ពួកគេចូលចិត្តធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានភាពតានតឹង ពូកែប្រៀបធៀបនឹងមនុស្សដទៃទៀតដោយមិនចេះគិតពិចារណាអ្វីឡើយ។ ហើយមនុស្សប្រភេទនេះ កុំគុំកួន ចងកំហឹងខ្លាំងណាស់ដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok