ជ្រើសរើសរបៀបដែលអ្នកចូលចិត្តអង្គុយជាងគេ ដើម្បីដឹងច្បាស់អំពីបុគ្គលិកលក្ខណៈពិសេសរបស់អ្នក និងសមត្ថភាពក្នុងការរកលុយដែលអ្នកមាន តើខ្លាំងកម្រិតណា?
A. របៀបអង្គុយ A
- បុគ្គលិកលក្ខណៈ
អ្នកជាមនុស្សដែលមានការគោរពចំពោះមនុស្សដែលនៅជុំខ្លួន មិនចេះប្រមាថ មាក់ងាយអ្នកណាផ្ដេសផ្ដាសឡើយ ហើយក៏ជាមនុស្សដែលមានភាពទន់ភ្លន់ និងសម្ដីផ្អែម ពូកែលួងលោម។
អ្នកកម្រធ្វើឱ្យមានការប្រឆាំងជាមួយនរណាម្នាក់ណាស់ តែងតែសម្របសម្រួល និងរស់នៅដោយសន្តិភាព។ ប៉ុន្តែនៅពេលដែលអ្នកឈានដល់ចំណុចមួយដែលទ្រាំមិនបាន អ្នកប្រៀបដូចជាគ្រាប់បែកកំណត់ម៉ោងអ៊ីចឹង ផ្ទុះដោយមិនអាចបញ្ឈប់បានឡើយ។
អ្វីដែលអ្នកចូលចិត្តនឹងស្មោះត្រង់ចំពោះចំណង់ចំណូលចិត្តនោះ គឺការផ្លាស់ប្តូរតិចតួចបំផុត។
- សមត្ថភាពក្នុងការរកលុយ
អ្នកមិនចូលចិត្តឈរនៅចំពោះមុខហ្វូងមនុស្សទេ មិនចង់កាន់កាប់ "ពន្លឺភ្លើង" ទេ។ អ្នកចូលចិត្តធ្វើអ្វីៗដោយស្ងៀមស្ងាត់សម្រាប់ទៅតាមខ្លួនឯង។
អ្នកដែលមិននៅក្បែរអ្នកនឹងសន្មតថា អ្នកចំណាយច្រើន។ តែតាមពិតអ្នកសន្សំលុយបានល្អណាស់។
អ្នកជាមនុស្សដែលមានសមត្ថភាពមើលឃើញ និងធ្វើតាមនិន្នាការ។ ដូច្នេះអ្នកទំនងជារកលុយបានច្រើន ភ្លាមៗដោយសារការវិនិច្ឆ័យ ការសង្កេត និងភាពរហ័សរហួនក្នុងការចាប់យកឱកាស។ ប៉ុន្តែឱកាសដូចនេះសម្រាប់អ្នកមិនកើតឡើងញឹកញាប់ទេ។
B. របៀបអង្គុយ B
- បុគ្គលិកលក្ខណៈ
អ្នកជាមនុស្សដែលស៊ីទន់ មិនចូលចិត្តរឹងលើយ។ ប្រសិនបើអ្នកណាចង់ឱ្យអ្នកធ្វើអ្វីមួយ អ្នកនោះត្រូវតែចេះផ្តល់ភាពកក់ក្តៅ ទន់ភ្លន់ និងភាសាលួងលោមចំពោះអ្នក។ តែបើគេគំរាម ឬបង្ខំអ្នក អ្នកនឹងតស៊ូយ៉ាងខ្លាំង ប្រឆាំងដាច់អហង្ការ មិនធ្វើជាដាច់ខាត។
អ្នករស់នៅតាមផែនការអ្វីដែលអ្នកធ្វើ តាមរបៀបដែលបានរៀបចំ និងគម្រោងដែលបានកំណត់ច្បាស់។
អ្នកជាមនុស្សសុទិដ្ឋិនិយម រឹងរូស និងមានទំនុកចិត្ត។ អ្នកក៏មានគំនិតច្នៃប្រតិដ្ឋខ្ពស់ចូលចិត្តធ្វើតាមយោបល់ផ្ទាល់ខ្លួនរបស់អ្នក ដោយមិនគិតពីរបៀបដែលអ្នកដទៃវិនិច្ឆ័យអ្នកឡើយ។
- សមត្ថភាពក្នុងការរកលុយ
អ្នកមានខួរក្បាល ដែលមានថាមពលអាចដំណើរការបានលឿនដូចកុំព្យូទ័រជំនាន់ថ្មី។ អ្នកអាចទទួលបានចំណេះដឹងថ្មីៗ ងាយរកលុយបានយ៉ាងងាយ ដោយសារភាពវៃឆ្លាត ភាពបត់បែន និងសមត្ថភាពក្នុងការស្រូបយក។ អ្នកជាមនុស្សមានទេពកោសល្យច្រើន ប្រហែលជារកប្រាក់ចំណូលបានពីអាជីពពីរ ឬបីផ្សេងគ្នាក្នុងពេលតែមួយ។
អ្នកមិនមែនជាអ្នកមានចិត្តឧស្សាហ៍ព្យាយាមទេ។ ផ្ទុយទៅវិញអ្នកមានសមត្ថភាពរកលុយជាមួយគំនិតវៃឆ្លាតរបស់អ្នក។
អ្នកជាមនុស្សពូកែច្នៃប្រតិដ្ឋ ដូច្នេះរាល់ពេលដែលអ្នកត្រូវការលុយអ្នកអាចគិតពីមធ្យោបាយដើម្បីទទួលបានចំនួនទឹកប្រាក់សមរម្យក្នុងរយៈពេលខ្លីបំផុត។
C. របៀបអង្គុយ C
- បុគ្គលិកលក្ខណៈ
អ្នកជាមនុស្សប៉ិនប្រសព្វគួរឱ្យស្រឡាញ់ មិនងាយធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត។
អ្នកមានទេពកោសល្យ ប៉ុន្តែបុគ្គលិកលក្ខណៈរបស់អ្នកគឺក្រៀមក្រំ និងសុបិនបន្តិចពេលខ្លះគ្មាននរណាម្នាក់អាចយល់ពីអ្វីដែលអ្នកកំពុងគិតបានទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារបុគ្គលិកលក្ខណៈកក់ក្តៅ សុភាពរាបសារមនុស្សគ្រប់គ្នាចូលចិត្តនៅក្បែរអ្នក។
អ្នកជាមនុស្សមានចិត្តសប្បុរស មានចិត្តទូលាយ និងបើកចំហរ ហើយរីករាយក្នុងការជួយអ្នកដទៃ។
- សមត្ថភាពក្នុងការរកលុយ
អ្នកធ្វើការប្រកបដោយទំនួលខុស ត្រូវឧស្សាហ៍ព្យាយាម និងអត់ធ្មត់។ ដូច្នេះចំនួនទឹកប្រាក់ដែលអ្នករកបានគឺភាគច្រើនតាមរយៈការខិតខំ និងការព្យាយាមរបស់អ្នក។
អ្នកពូកែសន្សំលុយជំនួសការវិនិយោគដែលប្រថុយប្រថាន ឬគ្មានគោលសម្រាប់ការងារពីរបី។ សម្រាប់អ្នកគ្រាន់តែញ៉ាំគ្រប់គ្រាន់ហើយមានលុយតិចតួចដើម្បីទុកក្នុងករណីឈឺ និងទុក្ខព្រួយគឺគ្រប់គ្រាន់ហើយ។
D. របៀបអង្គុយ D
- បុគ្គលិកលក្ខណៈ
អ្នករស់នៅដោយស្ងៀមស្ងាត់ ជីវិតពោរពេញដោយភាពឯកជន មិនចូលចិត្តចូលក្នុងចំណោមមនុស្សច្រើនទេ។
អ្នកជាមនុស្សមានគោលការណ៍ និងវិន័យច្បាស់ នៅពេលអ្នកគ្មានចំណាប់អារម្មណ៍លើអ្វីមួយ អ្នកប្តេជ្ញាចិត្តថាមិនធ្វើវាទេ។
អ្នកពោរពេញដោយថាមពលរស់នៅដោយតម្លាភាព និងមិនដឹងពីរបៀបលាក់អារម្មណ៍របស់អ្នក។ ជាទូទៅបុគ្គលិកលក្ខណៈរបស់អ្នកពិតជាត្រង់ និងពិតប្រាកដ។
- សមត្ថភាពក្នុងការរកលុយ
អ្នកគឺជាមនុស្សម្នាក់ដែលមានជំនាញក្នុងការរកលុយតាមរយៈភាពមិនប្រុងប្រយ័ត្ន។ ហើយសារភាពថាសមត្ថភាពក្នុងការរកលុយពិតជាល្អណាស់។
អ្នកតែងតែត្រូវបានលើកទឹកចិត្ត និងគំនិតរាប់រយរាប់ពាន់ដើម្បីរកលុយ។ ដរាបណាមានវិធីសាស្រ្តជោគជ័យក្នុងការក្លាយជាអ្នកមាន អ្នកនឹងលោតចូលវាដោយមិនពន្យារពេលទៀតឡើយ។ ជាទូទៅអ្នកអាចរកលុយបានច្រើនដោយសារលក្ខណៈពិសេសបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក និងសមត្ថភាពដើមទុនរបស់សហគ្រិន។
លើសពីនេះ អ្នកក៏ជាមនុស្សដែលមាននាញដឹកនាំយ៉ាងល្អ ដូច្នេះ អ្នកក៏នឹងងាយរកលុយបានច្រើន ជាមួយនឹងគុណសម្បត្តិជាអ្នកដឹកនាំអស់អស្ចារ្យ៕
ប្រភព iOne / ប្រែសម្រួល ៖ Knongsrok