ទូរស័ព្ទដែលមានអាយុកាល ១២០០ ឆ្នាំ ការបង្កើតថ្មីដ៏អស្ចារ្យនៃអរិយធម៌​ Chimu បុរាណ

ទូរស័ព្ទដែលមានអាយុកាល ១២០០ ឆ្នាំដែលជាការបង្កើតថ្មីដ៏អស្ចារ្យ ធ្វើឱ្យមានការភ្ញាក់ផ្អើលស្ទើរតែទាំងអស់ដែលបានដឹងអំពីវា។ តាមរបាយការណ៍ដែលបានរកឃើញនៅក្នុងប្រាសាទ Chan Chan នៃប្រទេសប៉េរូ វត្ថុបុរាណសម្រាប់ធ្វើការទំនាក់ទំនងដ៏អស្ចារ្យត្រូវបានគេស្គាល់ថាជាឧទាហរណ៍ដំបូងបំផុតនៃបច្ចេកវិទ្យាទូរស័ព្ទនៅអឌ្ឍគោលខាងលិច។

វត្ថុបុរាណនេះគឺជាភ័ស្តុតាងនៃការច្នៃប្រតិដ្ឋដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រជាជន Chimu នៅតាមជ្រលងភ្នំ Río Moche នៃភាគខាងជើងប្រទេសប៉េរូ។ Ramiro Matos អ្នកអភិរក្សនៃសារមន្ទីរជាតិអាម៉េរិកឥណ្ឌា (NMAI) បានប្រាប់ថា “ វាគឺយូនីក។ ការរកឃើញគឺមានតែមួយគត់។ វាចេញពីការច្នៃប្រតិដ្ឋរបស់សង្គមជនជាតិដើមដែលមិនទាន់មានភាសាសរសេរ” ។

Chimu Elite

តើទូរស័ព្ទ Chimu ត្រូវបានផលិតយ៉ាងដូចម្តេច?

“ ទូរស័ព្ទ” ដំបូងហាក់ដូចជាឧបករណ៍បញ្ជូនសម្លេងដែលត្រូវបានគេស្គាល់រាប់រយឆ្នាំមកហើយ ប៉ុន្តែវាបានក្លាយជាការពេញនិយមនៅសតវត្សរ៍ទី ១៩ ។ ចំពោះទូរស័ព្ទបុរាណជាធម្មតាមានកំប៉ុងសំណភ្ជាប់ជាមួយខ្សែដែលប្រើដើម្បីនិយាយឆ្លងឆ្លើយ។ ហើយភាគច្រើនត្រូវបានគេមើលឃើញថាជារឿងថ្មីថ្មោង។ ទោះយ៉ាងណាឧបករណ៍បុរាណនេះដែលត្រូវបានពិពណ៌នាថាជាឧបករណ៍មួយត្រូវបានបង្កើតឡើងដោយផ្លែឃ្លោកពីរ ចងភ្ជាប់នឹងខ្សែវែង។

ផ្លែឃ្លោកនីមួយៗមានប្រវែង ៣,៥ អ៊ីញ (៨,៩ សង្ទីម៉ែត្រ) ត្រូវបានស្រោបដោយជ័រហើយដើរតួជាឧបករណ៍បញ្ជូននិងទទួលសម្លេង។ ខ្សែប្រវែង ៧៥ ហ្វីត (២២,៨ ម៉ែត្រ) ភ្ជាប់ចុងទាំងពីរត្រូវបានធ្វើពីកប្បាស។

ភាពសាមញ្ញនៃឧបករណ៍នេះបង្កប់នូវភាពច្នៃប្រតិដ្ឋខាងបុរាណវត្ថុ។

Ancient Communication Device

អាថ៌កំបាំងនៃទូរស័ព្ទបុរាណដ៏មានតម្លៃ

វត្ថុបុរាណមួយប្រភេទនេះត្រូវបានគេរាយការណ៍ថាបានធ្វើការសិក្សាស្រាវជ្រាវដំបូងបំផុតលើទូរស័ព្ទចាប់ពីឆ្នាំ ១៨៣៣ (ដែលបានចាប់ផ្តើមជាមួយឧបករណ៍ខ្សែមិនមែនអគ្គិសនី) អស់រយៈពេលជាងមួយពាន់ឆ្នាំ។

ឧបករណ៍ដែលផលិតពីផ្លែឃ្លោកមានភាពផុយស្រួយពេកក្នុងការធ្វើតេស្តិ៍ ប៉ុន្តែអ្នកស្រាវជ្រាវអាចធ្វើការរួមគ្នារវាងឧបករណ៍នេះ។ អ្វីដែលពួកគេត្រូវបន្តប៉ាន់ស្មានទោះយ៉ាងណាប្រជាជន Chimu​ បានប្រើទូរស័ព្ទបុរាណនេះ៖ តើវាជាគោលបំណងអ្វី?

ដូចដែលជនជាតិ Chimu ត្រូវបានគេដឹងថាជាសង្គមដែលមានវណ្ណៈខ្ពស់ដូច្នេះវាសមហេតុផលថាមានតែត្រកូលអភិជន ឬខ្សែមន្ត្រីតែប៉ុណ្ណោះដែលអាចប្រើនូវឧបករណ៍ដ៏មានតម្លៃបែបនេះ។ យោងតាមលោក Matos បានអោយដឹងថាទូរស័ព្ទដ៏មានតម្លៃដែលមានសម្ថភាពអស្ចារ្យក្នុងការបញ្ចេញសំលេងឆ្លងកាត់លំហអាកាសដែលអាចស្តាប់ directly ដោយផ្ទាល់នៅក្នុងត្រចៀករបស់អ្នកទទួលគឺ “ ឧបករណ៍ដែលត្រូវបានរចនាឡើងសម្រាប់កំរិតទំនាក់ទំនងមួយ” ។

God Naymlap On His Boat

ដូចអច្ឆរិយៈបុរាណដទៃទៀតដែរទូរស័ព្ទ Chimu នេះក៏អាចជាឧបករណ៍មួយដែលធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើល។ សំលេងដែលចេញពីវត្ថុដែលធ្វើដោយដៃអាចធ្វើឱ្យមនុស្សភ្ញាក់ផ្អើលនិងជឿជាក់អំពីសារៈសំខាន់ និងភាពអស្ចារ្យរបស់អ្នកសាសនាផងដែរ។

Chan Chan Sculpture

ឬក៏មានអ្នកខ្លះដែលគិតថាវត្ថុនេះគ្រាន់តែជាប្រដាប់ប្រដាក្មេងលេងប៉ុណ្ណោះ។ ប្រសិនបើភាពច្នៃប្រឌិតបែបនេះមិនមែនជាវត្ថុពិសិដ្ឋទំនើបរបស់យើងហេតុអ្វីវាត្រូវបានគេជឿថាជាវត្ថុសាសនា ឬឧបករណ៍បូជាដល់មនុស្សកាលពីអតីតកាល?

Constructions Of The Chimu Capital City

ទូរស័ព្ទដែលជាវត្ថុបុរាណនេះជាកម្មសិទ្ធិរបស់ Baron Walram V. Von Schoeler អ្នកអភិជនម្នាក់របស់ជនជាតិព្រុស្ស៊ីដែលត្រូវបានគេនិយាយថាគឺជាអ្នកផ្សងព្រេងរកវត្ថុបុរាណ។ គាត់បានចូលរួមក្នុងការជីករកវត្ថុបុរាណជាច្រើននៅក្នុងប្រទេសប៉េរូនៅទសវត្សឆ្នាំ ១៩៣០ ហើយប្រហែលជាគាត់បានជីករកវត្ថុបុរាណនេះពីប្រាសាទ Chan Chan៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ ancient-origins