តោះ! សាកល្បងជ្រើសរើសរូបមួយ ដើម្បីដឹងពីបុគ្គលិកលក្ខណៈពិតរបស់អ្នក ថាអ្នកជាមនុស្សប្រភេទណា?
A. រង្វង់ត្រីកោណ
នេះបង្ហាញថាអ្នកជាមនុស្សកក់ក្តៅ និងមានទឹកចិត្តល្អ។ អ្នកតែងតែបីជួយដល់អ្នកដទៃដែលត្រូវការជំនួយ។ អ្នកទទួលស្វាគមន៍មនុស្សថ្មីៗដោយស្នាមញញឹម។ គ្រួសារ និងមិត្តភក្តិស្រឡាញ់អ្នកហើយពឹងផ្អែកលើអ្នកច្រើន។
ចាប់តាំងពីអ្នកគូររង្វង់នៅកណ្តាលវាមានន័យថា អ្នកតែងតែត្រូវបានព័ទ្ធជុំវិញដោយមនុស្សល្អៗ។ អ្នកគឺជាមនុស្សចូលចុះក្នុងសង្គមណាស់ ប៉ុន្តែអ្នករក្សាជីវិតផ្ទាល់ខ្លួនរបស់អ្នកជារឿងឯកជន។ តែសម្រាប់មនុស្សដែលជិតស្និទ្ធ អ្នកមិនដែលលាក់លៀមអ្វីឡើយ។
B. រង្វង់នៅផ្នែកខាងលើនៃត្រីកោណ
ការដាក់រង្វង់នៅលើកំពូលនៃត្រីកោណបង្ហាញថា អ្នកដឹងខ្លួនជុំវិញពិភពលោក។ អ្នកមិនត្រូវបានផ្តាច់ចេញពីមិត្តភក្តិរបស់អ្នកឡើយ ហើយអ្នកក៏មិនចូលរួមជាមួយពួកគេដែរ។ អ្នកមានទំនុកចិត្ត និងយកចិត្តទុកដាក់លើការងារផ្ទាល់ខ្លួន។
អ្នកត្រូវបានកោតសរសើរដោយមនុស្សជាច្រើន ដោយសារតែរឿងគួរឱ្យចាប់អារម្មណ៍ដែលអ្នកកំពុងធ្វើ។ អ្នកមិនចាំបាច់ទាក់ទងនឹងសង្គម ឬភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់រូបឥឡូវនេះទេ។ អ្នកយល់ពីអាទិភាពរបស់អ្នក។
C. រង្វង់ជុំវិញត្រីកោណ
អ្នកនៅទីនោះជានិច្ចសម្រាប់មនុស្សក្បែរខ្លួន មិនថាអ្នកស្គាល់ពួកគេយូរប៉ុនណាទេ។ ពីមនុស្សចម្លែកដល់មនុស្សជាទីស្រឡាញ់ អ្នកលោតចូលជួយពួកគេដោយមិនគិតពីផលវិបាក។ អ្នកដូចជាអាណាព្យាបាលចំពោះមនុស្សជុំវិញអ្នក។ មនុស្សមករកអ្នកដើម្បីទទួលបានដំបូន្មាន ហើយនៅពេលណាដែលពួកគេត្រូវការនរណាម្នាក់និយាយជាមួយអ្នកពួកគេតែងតែចងចាំអ្នក។ អ្នកជាមនុស្សស្មោះត្រង់ និងឆ្លាតជាងអ្នកដទៃ។
D. រង្វង់នៅជុំវិញកំពូលនៃត្រីកោណ
អ្នកគឺជាអ្នកលើកទឹកចិត្តចុងក្រោយ! អ្នកតែងតែលើកទឹកចិត្តអ្នកដទៃក្នុងអ្វីដែលពួកគេធ្វើ។ អ្នកមានអារម្មណ៍សប្បាយរីករាយនៅពេលដែលអ្នកដទៃទទួលជោគជ័យ។ ពាក្យ“ ច្រណែន” មិនមាននៅក្នុងវចនានុក្រមរបស់អ្នកទេ។ អ្នកមានភាពវិជ្ជមានហើយថែមទាំងអាចធ្វើឱ្យស្ថានការណ៍អាប់អួរភ្លឺថ្លាទៀតផង។ អ្នកបង្កើនទំនុកចិត្តអ្នកដទៃហើយមនុស្សជាច្រើននៅក្នុងទីក្រុងស្គាល់អ្នក៕
ប្រភព ៖ themindsjournal / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)