សូមជ្រើសរើស! ឥឡូវនេះសូមក្រឡេកមើលម្រាមដៃរបស់អ្នក។ ហេតុអ្វីបានជាអ្នករក្សាវាតាមរបៀបនេះ? តើអ្នកធ្លាប់បានគិតអំពីអ្វីដែលខួរក្បាលរបស់អ្នកផ្តល់ឱ្យរាងកាយរបស់អ្នកដែលនាំឱ្យវាដើរតាមវិធីណាមួយដែរឬទេ? ជាការប្រសើរណាស់, របៀបដែលរាងកាយរបស់អ្នកមានឥរិយាបទនៅក្នុងស្ថានភាពជាក់លាក់ ឬជាទូទៅត្រូវបានគេហៅថាភាសារាងកាយ។ យោងតាមអ្នកជំនាញផ្នែកភាសារាងកាយបានធ្វើការបង្ហាញនៅក្នុងអត្ថបទទនេះអំពីការកាន់ចង្គឹះញ៉ាំអាហារ។
ចំណូលចិត្តនៃការកាន់ចង្គឹះញ៉ាំអាហាររបស់អ្នកអាចបង្ហាញថាអ្នកជាមនុស្សប្រភេទណា។ នេះគឺជាស្ទីលជាក់លាក់ទូទៅដែលមនុស្សបានកាន់ចង្គឹះនៅពេលពួកគេញ៉ាំអាហារ និងអ្វីដែលវាអាចប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក។
១. ការកាន់ចង្គឹះប្រភេទ ក
អ្នកជាមនុស្សដែលគិតប្រយោជន៍អ្នកដទៃសំខាន់ជាងខ្លួនឯង។ អ្នកតែងតែជួយឈឺឆ្អាលនិងយកអាសាគេ ទោះបីពេលខ្លះ វាមិនបានផ្ដល់ផលប្រយោជន៍ដល់អ្នក ឬនាំទុក្ខដល់អ្នកខ្លះក៏ដោយ។ ម្យ៉ាងទៀត អ្នកជាមនុស្សដែលចូលចិត្តរៀនសូត្រអ្វីថ្មីៗ និងចង់ចេះចង់ដឹង ជាជាងនៅកំណត់ខ្លួនឯងត្រឹមកម្រិតណាមួយ។
អ្នកជាមនុស្សដែលមានថាមពល តែមិនសូវចេះអត់ធ្មត់។ ពេលខ្លះអ្នកគួរតែមើលមនុស្សឱ្យបានល្អិតល្អន់ជាងនេះបន្តិច ព្រោះអាចមានមនុស្សមួយចំនួនដែលចាំកេងចំណេញពីអ្នក ដោយសារតែសន្ដានចិត្តដ៏ល្អរបស់អ្នកនេះហើយ។
២. ការកាន់ចង្គឹះប្រភេទ ខ
អ្នកជាមនុស្សពូកែច្នៃប្រឌិតខ្ពស់។ អ្នករួសរាយ និងជាទីទាក់ទាញសម្រាប់មនុស្សនៅជុំវិញខ្លួន។ គ្រប់គ្នាដែលបានស្គាល់អ្នក តែងស្រលាញ់អ្នកដោយសារ ភាពស្មោះត្រង់ ដឹងខុសដឹងត្រូវ ដឹងចាស់ដឹងទុំរបស់អ្នក និងជាមនុស្សដែលមានជំនឿចិត្តលើខ្លួនឯង។ ក្រៅពីនេះ អ្នកជាមនុស្សឆ្លាត ប៉ុន្តែពេលខ្លះ ភាពភ័យខ្លាចបរាជ័យបានធ្វើឱ្យអ្នកស្ទាក់ស្ទើរមិនហ៊ានសម្រេចចិត្តការងារមួយចំនួន ដែលអាចបណ្ដាលឱ្យមានវិប្បដិសារីខ្លះដែរ។
ជាទូទៅ អ្នកតែងចង់បានការលើកទឹកចិត្ត និងការសរសើរដើម្បីបន្តការសម្រេចចិត្ត និងការធ្វើអ្វីមួយឱ្យបានល្អប្រសើរជាងនេះ ហើយវាក៏អាចទៅរួចដែរ ដែលនៅជុំវិញខ្លួនអ្នក អាចមានមនុស្សច្រណែន ឈ្នានីសនឹងជោគជ័យដែលអ្នកទទួលបាន។
៣. ការកាន់ប៊ិកប្រភេទ គ
អ្នកជាមនុស្សដែលអ្នកណាក៏លង់ស្រលាញ់ ព្រោះមន្តស្នេហ៍ពីធម្មជាតិរបស់អ្នក។ ការពិតអ្នកជាមនុស្សឆ្លាត និងពូកែនិយាយ ប៉ុន្តែភាគច្រើនចូលចិត្តអៀនប្រៀន ដែលធ្វើឱ្យអ្នកមិនសូវស្គាល់អ្នក គិតថា អ្នកជាមនុស្សឆ្មើងឆ្មៃ និងមិនសូវហ៊ានមកលេងសើចជាមួយ។ អ្នកជាមនុស្សដែលមានទស្សនវិស័យច្បាស់លាស់ ហើយមនុស្សជំនិតនឹងអ្នកតែងមានអារម្មណ៍កក់ក្ដៅ ពេលនៅក្បែរអ្នក។ ប៉ុន្តែពេលខ្លះ អ្នកក៏អាចមានអារម្មណ៍គ្មានទំនុកចិត្តក្នុងការចាប់ផ្ដើមទំនាក់ទំនងជាមួយអ្នកថ្មី ឬចូលរួមក្រុមថ្មីជាមួយគេជាដើម។
៤. ការកាន់ចង្គឹះប្រភេទ ឃ
អ្នកគឺជាមនុស្សដែលមានឫកពាល្អនិងស្អាតហើយខណៈដែលអ្នកយកចិត្តទុកដាក់អំពីទ្រព្យសម្បត្តិរបស់អ្នក អ្នកក៏យកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញអ្នកផងដែរ។ អ្នកមិនចូលចិត្តចំណាយពេលឱ្យអត់ប្រយោជន៍ ហើយបើអ្នកមានមិនប្រើអ្វីឱ្យខ្ជះខ្ជាយនោះទេ។
អ្នកជាមនុស្សខិតខំធ្វើការ ហើយអ្នកធ្វើការបានយ៉ាងល្អ ទាំងនេះមានន័យថាមនុស្សដទៃទៀតអាចពឹងពាក់លើអ្នកបាន។ លើសពីនេះទៀតអ្នកចូលចិត្តរៀបចំផ្ទះរបស់អ្នកឱ្យស្អាតជានិច្ច ហើយជីវិតរបស់អ្នកក៏មានការរៀបចំបានល្អដែរ។
តើមួយណាជារបៀបកាន់ចង្គឹះញ៉ាំអាហាររបស់អ្នក ហើយវាបានបង្ហាញអំពីខ្លួនអ្នកយ៉ាងណាដែរ? ទុកមតិរបស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម និងស៊ែរចែករំលែកផង៕
ប្រភព៖ Womenworking