តេស្តសំណាង! តើជីវិតអ្នកពឹងផ្អែកលើអ្វី ដើម្បីទទួលបានលាភសំណាង!

ឧទាហរណ៍ថា! ប្រសិនបើអ្នកមានសំណាងត្រូវឆ្នោតលេខធំ តើអ្នកនឹងទិញអ្វីមុនគេ? អ្វីដែលអ្នកជ្រើសរើស វានឹងប្រាប់ពីអ្វីដែលអ្នកអាចពឹងផ្អែកបាន ដើម្បីទទួលបានលាភសំណាងក្នុងជីវិត។

A. កប៉ាល់

Screen Shot 2021 01 25 At 10.44.41 AM

ជាក់ស្ដែង អ្នកជាមនុស្សដែលមានមិត្តភក្តិច្រើន ដូច្នេះសំណាងអ្នកគឺស្ថិតលើការពឹងពាក់លើអ្នកដទៃ ព្រោះអ្នកមិនអាចខំប្រឹងតែម្នាក់ឯង ហើយក្លាយជាអ្នកមានឡើយ។ អ្នកមិនពូកែ ហើយក៏មិនមានមហិច្ឆតាធំដែរ។

សំណាងអ្នកមានមនុស្សគាំទ្រគ្រប់ទីកន្លែងដែលអ្នកទៅជួបចៅហ្វាយល្អ ដៃគូដែលមានទេពកោសល្យ មិត្តរួមការងារនិ ងមិត្តភក្តិដើម្បីជួយ។ ជាលទ្ធផលការងារក៏ដូចជាស្ថានភាពសេដ្ឋកិច្ចរបស់អ្នក នឹងកាន់តែមានច្រើន និងមានស្ថិរភាព។

B. ផ្ទះ

Screen Shot 2021 01 25 At 10.44.45 AM

ដើម្បីឱ្យមានស្ថានភាពសេដ្ឋកិច្ចល្អ អ្នកអាចពឹងផ្អែកលើគ្រួសារ សាច់ញាតិ ឬបងប្អូន។ ភាគច្រើនអ្នកមកពីគ្រួសារអ្នកមាន ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីឪពុកម្តាយ។

ក្នុងករណីផ្សេងទៀត ប្រហែលជាគ្រួសារអ្នកនឹងណែនាំអ្នកក្នុងមាគ៌ាអាជីពត្រឹមត្រូវណែនាំ និងផ្តល់ដំបូន្មានដល់អ្នកលើការងារ និងក្លាយជាអ្នកមាន។ ជាលទ្ធផលអ្នកក៏នឹងទទួលបានសមិទ្ធិផលជាក់លាក់មួយចំនួនផងដែរ។

C. យន្តហោះ

Screen Shot 2021 01 25 At 10.44.49 AM

ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកនឹងពឹងផ្អែកច្រើនលើប្តី ឬប្រពន្ធរបស់អ្នក។ អ្នកប្រហែលជាមានសំណាងគ្រប់គ្រាន់ដើម្បីរៀបការជាមួយអ្នកមាន អ្នកមានអំណាច និងរកលុយបាន។

លើសពីនេះអ្នកក៏មានមុខមាត់មនុស្សផងដែរ ជារឿយៗ អ្នកតែងតែបានជួបដៃគូដែលមានសក្តានុពលសេដ្ឋកិច្ចល្អ ក៏ដូចជា សប្បុរស និងធ្វើឱ្យអ្នករីករាយ។ អ្នកអាចទទួលបានអត្ថប្រយោជន៍ក្នុងអាពាហ៍ពិពាហ៍និងស្នេហា។

D.​ ឡាន

Screen Shot 2021 01 25 At 10.44.53 AM

ការជ្រើសរើសចម្លើយនេះបង្ហាញថា អ្នកអាចពឹងផ្អែកលើខ្លួនឯងតែប៉ុណ្ណោះ ដែលអាចជម្រុញអ្នកឱ្យមានបាន ជោគវាសនាបង្ខំឱ្យអ្នកផ្លាស់ទីដោយខ្លួនឯង ពឹងផ្អែកលើផ្លូវដើម្បីក្លាយជាអ្នកមាន។

កុំពិចារណាស្នើសុំគ្រួសារ មិត្តភក្តិ អ្នករួមការងារ ឬប្តីប្រពន្ធ។ សូមខិតខំប្រឹងប្រែងធ្វើការឱ្យកាន់តែខ្លាំង មានតែពេលនោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងប្រសើរឡើង៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)