ជ្រើសរើសរូបមួយ ដើម្បីធ្វើតេស្តអ្នកខ្លួនឯងថា តើអ្នកជាមនុស្សបែបណានៅក្នុងរឿងស្នេហា? ជាការពិតណាស់ ចម្លើយនឹងឆ្លើយនៅខាងក្រោមនេះ តាមរយៈរូបមួយដែលអ្នកជ្រើសរើស។
១. ទឹកដោះគោ
ប្រសិនបើអ្នកជ្រើសរើសរូបនៅអក្សរ A ដែលជាទឹកដោះគោស្រស់ នោះបង្ហាញថា អ្នកតែងតែដឹកនាំខួរក្បាលរបស់អ្នកគ្រប់ស្ថានភាពទាំងអស់ រួមទាំងស្នេហាផងដែរ។ ដូច្នេះអ្នកប្រាកដជាមិនល្ងង់ទេ ពេលធ្លាក់ក្នុងអន្លង់ស្នេហ៍។ អ្នកជាមនុស្សម្នាក់ដែលស្រលាញ់និ ងចង់ឱ្យគេស្រលាញ់។
ប៉ុន្តែនេះមិនមានន័យថាអ្នកពឹងផ្អែក និងពឹងផ្អែកខ្លាំងពេកលើអារម្មណ៍របស់អ្នកដទៃទេ ដែលអនុញ្ញាតឱ្យពួកគេរៀបចំអ្នក។ អ្នកដឹងពីអ្វីដែលទំនាក់ទំនងមានតម្លៃក្នុងការវិនិយោគ។ ប្រសិនបើវាមិនដំណើរការអ្នកនឹងកាត់ផ្តាច់វាដោយស្វ័យប្រវត្តិ។
២. ស៊ុតចៀន
ប្រសិនបើអ្នកជ្រើសយករូបទី២ នេះបង្ហាញថា អ្នកមិនមែនជាមនុស្សដែលងាយស្រលាញ់នោះទេ វាពិបាកណាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយភេទផ្ទុយ។ អ្នកត្រៀមខ្លួនប្រគល់ និងថែរក្សាមនុស្សដែលអ្នកស្រលាញ់ លះបង់ដើម្បីពួកគេ។ ប៉ុន្តែដើម្បីធ្វើឱ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ ដៃគូអ្នកត្រូវតែឆ្លងកាត់ការសាកល្បងដ៏លំបាករបស់អ្នក ពោលគឺបង្ហាញភាពស្មោះត្រង់ និងខ្ជាប់ខ្ជួន បង្ហាញអ្នកថាពួកគេសក្តិសមនឹងការទុកចិត្តរបស់អ្នក។
ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកទទួលយកសេចក្តីស្រឡាញ់របស់នរណាម្នាក់ជាផ្លូវការ អ្នកនឹងប្រញាប់ប្រញាល់ចូលក្នុងវាដូចជាកូនក្មេង ដោយគ្រាន់តែលះបង់ច្រើនណាស់។ វាពិបាកក្នុងការលង់ស្នេហ៍ជាមួយនរណាម្នាក់ ប៉ុន្តែពេលដែលអ្នកស្រឡាញ់នរណាម្នាក់ហើយនោះ អ្នកនឹងលះបង់ដើម្បីគេ រហុតដល់ភ្លេចគិតដល់ខ្លួនឯង។
៣. កាហ្វេ
ស្ទីលស្នេហារបស់អ្នកមានភាពស៊ីវិល័យ យុត្តិធម៌ ប៉ុន្តែពេលខ្លះមានភាពប្រាកដនិយមពេក។ ស្រឡាញ់វា? កុំសុបិន្ត! អ្នកគឺជាអ្នកផ្តល់ឱ្យស្នេហា ប៉ុន្តែអ្នកក៏ទាមទារឱ្យទទួលវាដែរ។ សម្រាប់អ្នកជីវិតមានការរីករាយបន្តិចម្តងៗ ស្នេហាក៏មិនចាំបាច់ប្រញាប់ប្រញាល់ ឬងប់ងល់ពេកដែរ។
អ្នកតែងតែស្ថិតក្នុងស្ថានភាពពិនិត្យពិច័យ ស្វែងយល់ដោយយកចិត្តទុកដាក់ ថាតើទំនាក់ទំនងនេះសមនឹងការវិនិយោគឬអត់? អ្នកខ្លាចអ្នកនឹងរងទុក្ខ ដូច្នេះអ្នកកំពុងគណនាយ៉ាងច្បាស់។ ទោះយ៉ាងណាអ្នកអាចចៀសផុតពីការប្រើនិ ងឈឺចាប់ ប៉ុន្តែអ្នកក៏ងាយនឹងបាត់បង់ស្នេហាពិតដែរ ហើយអ្នកនឹងបាត់បង់មនុស្សល្អថែមទៀតផង។
៤. នំបុ័ង
អ្នកពិតជាចំណាប់អារម្មណ៍ស្នេហាដ៏កម្រនៅក្នុងពិភពលោកនេះ។ សម្រាប់អ្នក ស្នេហាពិតជាល្អពិសិដ្ឋ និងសំខាន់ណាស់។ អ្នកអាចផ្លាស់ប្តូរអ្វីៗជាច្រើនសម្រាប់មនុស្សដែលអ្នកស្រលាញ់ ក៏ព្រោះតែពួកគេព្រមលះបង់នូវអ្វីដែលអ្នកមាន។
អ្នកស្រឡាញ់ដៃគូរបស់អ្នកដោយអស់ពីដួងចិត្ត។ ពេលដែលស្នេហា អ្នកប្រៀបដូចជាមនុស្សពិការភ្នែក គឺមើលអ្វីលែងឃើញ សូម្បីតែកំហុសរបស់គូស្នេហ៍ ព្រោះតែការស្រឡាញ់ដ៏ងប់ងល់ខ្លាំងពេក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)