ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ បើតាមលក្ខណៈប្រចាំថ្ងៃរបស់អ្នក តើអ្នកនឹងត្រូវខាតបង់លាភសំណាងអ្វី?
ក. ផ្លូវអាជីព
ភាពខ្ជិលច្រអូសបានបិទផ្លូវអាជីពរបស់អ្នកហើយ។ បើប្រៀបធៀបនឹងរបស់ផ្សេងទៀត អាជីពត្រូវការពេលវេលាមួយជីវិត។ ទោះបីជាអ្នកមិនតម្រូវឱ្យមានអាជីពដ៏អស្ចារ្យដោយខ្លួនឯងក៏ដោយ យ៉ាងហោចណាស់ត្រូវតែមានភាពសប្បាយរីករាយ និងចំណង់ចំណូលចិត្តចំពោះការងារបច្ចុប្បន្នរបស់អ្នកដែរ។ ទោះបីជាវាមិនមានក៏ដោយ។ កុំខ្ជិលនឹងដាក់គោលដៅណាមួយសម្រាប់ពេលអនាគត ជីវិតអ្នកនឹងកាន់តែធុញទ្រាន់។
ខ. ផ្លូវហិរញ្ញវត្ថុ
រហូតមកដល់ពេលនេះ អ្នកមានអារម្មណ៍ថាខ្លួនអ្នកគ្មានផ្លូវសំណាងទេ បន្ទាប់មកតើចម្លើយនេះមានន័យយ៉ាងដូចម្តេច? ទេវាតែងតែនៅទីនោះ វាគ្រាន់តែដោយសារតែអ្នកខ្ជិលពេក។ ជាក់ស្តែងដោយមានការខិតខំប្រឹងប្រែងបន្តិច អ្នកនឹងមានលុយច្រើននៅក្នុងដៃ ប៉ុន្តែនៅទីបញ្ចប់អ្នកគ្រាន់តែជ្រើសរើសបោះបង់គ្រប់យ៉ាងចោល។ អ្នកគួរតែរំឭកខ្លួនឯង ក្នុងការធ្វើសកម្មភាពតែប៉ុណ្ណោះដែលនៅសល់អាស្រ័យលើគំនិត និងឆន្ទៈរបស់អ្នក។
គ. ផ្លូវស្នេហា
នៅលើលោកនេះមិនមានមនុស្សអាក្រក់ទេ មានតែមនុស្សខ្ជិលច្រអូសប៉ុណ្ណោះ។ អ្នកខ្ជិលលើមុខមាត់ទាំងអស់ជាពិសេសខ្ជិលថែរក្សារូបរាងរបស់អ្នក ដូច្នេះកុំបន្ទោសថាហេតុអ្វីគ្មាននរណាមើលមកអ្នក។
ប្រសិនបើអ្នកចង់មានស្នេហានឹងគេ ចូរអ្នករៀបចំខ្លួនអ្នកសាជាថ្មី ជាពិសេសកុំធ្វេសប្រហែសក្នុងការតុបតែងខ្លួនឱ្យកាន់តែស្រស់ស្អាត។
ឃ. ផ្លូវសុខភាព
មិនថាជាអាជីព ឬស្នេហាទេ សុទ្ធតែមិនមែនជាបញ្ហាសម្រាប់អ្នកឡើយ។ ប៉ុន្តែការបំពេញចិត្តខ្លួនឯងនឹងធ្វើឱ្យសុខភាពរបស់អ្នកធ្លាក់ចុះបន្តិចម្ដងៗ។ ទម្លាប់អាក្រក់ដែលបង្កើតឡើងដោយភាពខ្ជិលច្រអូសកំពុងតែប្រមូលផ្តុំនូវរោគយឺតៗ ដូច្នេះថ្ងៃណាមួយ ជំងឺនឹងបំផ្លាញអ្នកមិនខា។ អ្នកខ្ជិលក្នុងការផ្លាស់ប្តូរ ទោះបីជាអ្នកដឹងថាវាខុស ឬសូម្បីតែទៅជួបគ្រូពេទ្យនៅពេលអ្នកឈឺ ដូច្នេះអ្នកនឹងបំផ្លាញរាងកាយរបស់អ្នក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)