សត្វឆ្កែព្រៃមួយប្រភេទ ដែលជិតផុតពូជ ត្រូវបានគេប្រទះឃើញរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ

ដូល (Dhole) គឺជាសត្វឆ្កែព្រៃមួយប្រភេទ ដែលត្រូវបានគេចាត់ទុកជាប្រភេទសត្វរងគ្រោះជិតផុតពូជប៉ុន្តែត្រូវបានគេរកឃើញថារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា។

5

បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រចាំនៅកម្ពុជា វត្តមានសត្វដូលនៅលើពិភពលោកបច្ចុប្បន្ន នៅសេសសល់តិចតួច ប្រមាណតិចជាង ២ ៥០០ក្បាលប៉ុណ្ណោះ ។

10_dhole__c__wwf_cambodia

វត្តមានរបស់សត្វឆ្កែព្រៃប្រភេទនេះ ដែលមានឈ្មោះវិទ្យាសាស្ត្រ Cuon alpinus នៅតំបន់ជួរភ្នំក្រវាញ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងអភិរក្សបរិស្ថានប្រកបដោយប្រសិទ្ធភាព ដែលនឹងធ្វើឱ្យចំនួនសត្វព្រៃកម្រ ជិតផុតពូជ មានការកើនឡើង៕

5

Unnamed (1)

Dhole

400px Cuon.alpinus Cut

10_dhole__c__wwf_cambodia

10_dhole__c__wwf_cambodia (1)

រូបថត៖ WWF-Cambodia