TikTok ពង្រឹងការកំណត់ឯកជនភាព និងសុវត្ថិភាពសម្រាប់អនីតិជន

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិត និងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង

• ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់

• អ្នកប្រើប្រាស់ដែលបានចុះឈ្មោះ និងមានអាយុចន្លោះពី១៣ ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ

• ការកំណត់ «ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន «បិទ» តាមលំនាំដើម (default) សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា

125285 (1)

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ TikTok ដែលមានបេសកកម្មក្នុងការចែករំលែកភាពច្នៃប្រឌិត និងនាំយកភាពសប្បាយរីករាយ បានប្រកាសនៅថ្ងៃនេះពីការផ្លាស់ប្តូរគោលការណ៍ចុងក្រោយបង្អស់សម្រាប់អ្នកប្រើប្រាស់ ដែលជាអនីតិជន (អ្នកប្រើប្រាស់ដែលមានអាយុក្រោម១៨ឆ្នាំ) ដើម្បីលើកកម្ពស់ឯកជនភាព និងសុវត្ថិភាពក្នុងសហគមន៍។ TikTok បានយល់ច្បាស់ថាភាពច្នៃប្រឌិត និងការបញ្ចេញមតិយោបល់នានាជារឿងផ្ទាល់ខ្លួន ហើយឯកជនភាពក៏ដូចគ្នាដែរ។ ហេតុដូច្នេះហើយ ពួកយើងបានធ្វើការលើកកម្ពស់សហគមន៍របស់យើងតាមរយៈការដាក់ចេញគោលការណ៍នៃការគ្រប់គ្រងគណនីរបស់ពួកគេនៅលើប្រព័ន្ធអនឡាញ។ ខណៈពេលដែលអ្នកប្រើប្រាស់វ័យក្មេងមួយចំនួនបាននឹងកំពុងចាប់ផ្តើមប្រើប្រាស់កម្មវិធីឌីជីថល ពួកយើងជឿជាក់ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់ឲ្យពួកគេនូវការកំណត់ឯកជនភាព និងការគ្រប់គ្រងដែលសមរម្យមួយ។ នៅថ្ងៃនេះ ពួកយើងប្រកាសពីការផ្លាស់ប្តូរមួយចំនួនសម្រាប់អ្នកប្រើប្រាស់ដែលជាអនីតិជនក្នុងគោលបំណងនាំយកគោលការណ៍ឯកជនភាព និងសុវត្ថិភាពលំនាំដើមដែលមានលក្ខណៈស្តង់ដារខ្ពស់។

ការពង្រឹងការកំណត់ឯកជនភាពលំនាំដើម (Default Privacy Settings)

ចាប់ពីថ្ងៃនេះតទៅ ពួកយើងនឹងផ្លាស់ប្តូរការកំណត់ឯកជនភាពលំនាំដើមសម្រាប់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះ និងមានអាយុចន្លោះពី១៣ ទៅ១៥ឆ្នាំ ទៅជាឯកជន។ សម្រាប់អ្នកប្រើប្រាស់ TikTok ដែលមានការកំណត់ «ឯកជន» អ្នកតាមដានរបស់ពួកគេអាចចូលមើលវីដេអូរបស់ពួកគេបានលុះត្រាតែពួកគេអនុញ្ញាត។ ពួកយើងចង់ឲ្យអ្នកប្រើប្រាស់អនីតិជនរបស់យើងទទួលបានជម្រើស និងអាចធ្វើការសម្រេចចិត្តក្នុងការចែករំលែកព័ត៌មាន និងជ្រើសរើសអ្នកដែលពួកគេចង់ចែករំលែកវាជាមួយ ដែលរួមបញ្ចូលទាំងការអនុញ្ញាតឲ្យសាធារណៈជនមើលគណនីរបស់ពួកគេផងដែរ។ ជាមួយនឹងការបញ្ជ្រាបគោលការណ៍ឯកជនភាពនៅដំណាក់កាលដំបូងនៃការបង្កើតគណនី ពួកគេនឹងអាចធ្វើការសម្រេចចិត្តប្រកបដោយប្រុងប្រយ័ត្នអំពីឯកជនភាពរបស់ពួកគេលើប្រព័ន្ធអនឡាញ។

4 Best Android Apps To Edit TikTok Videos Like A Pro

ការផ្លាស់ប្តូរបន្ថែមទៀតដែលពួកយើងកំពុងដាក់ចេញ ដើម្បីបង្កើនបទពិសោធន៍សុវត្ថិភាពដល់អ្នកប្រើប្រាស់វ័យក្មេងរបស់យើងរួមមាន ៖

• រឹតត្បិតជម្រើសក្នុងការផ្តល់មតិយោបល់លើវីដេអូដែលអ្នកប្រើប្រាស់អាយុចន្លោះ១៣ ទៅ១៥ឆ្នាំបានផលិត។ ពួកគេក៏អាចជ្រើសរើសរវាង «មិត្ត» ឬ «មិនសម្រាប់នរណាម្នាក់» នៅលើគណនីរបស់ពួកគេ ហើយជម្រើស «អ្នករាល់គ្នា» នឹងត្រូវបានលុបចេញពីគណនីរបស់ពួកគេ។

• ការផ្លាស់ប្តូរការកំណត់ Duet និង Stitch ទៅជាឥឡូវបានធ្វើឲ្យលក្ខណៈកម្មវិធីទាំងនេះមានតែនៅលើមាតិការបស់អ្នកប្រើប្រាស់ដែលមានអាយុ១៦ឆ្នាំ និងច្រើនជាងនេះតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានអាយុ១៦ទៅ១៧ឆ្នាំ ការកំណត់លំនាំដើមសម្រាប់ Duet និង Stitch នឹងត្រូវបានកំណត់ជា «មិត្តភក្តិ»។

• អនុញ្ញាតឲ្យធ្វើការទាញយកវីដេអូដែលផលិតដោយអ្នកប្រើប្រាស់ដែលមានអាយុ១៦ឆ្នាំ និងច្រើនជាងនេះតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់ដទៃទៀតអាចធ្វើការសម្រេចចិត្តថាតើពួកគេអនុញ្ញាតឲ្យមានការទាញយកវីដេអូរបស់ពួកគេដែរឬទេ? រីឯអ្នកប្រើប្រាស់ដែលមានអាយុ១៦ទៅ១៧ឆ្នាំ ការកំណត់លំនាំដើមរបស់ពួកគេនឹងត្រូវបានបិទ ប្រសិនបើពួកគេមិនអនុញ្ញាត។.

• ការកំណត់ «ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» ត្រូវបានប្តូរជាបិទក្នុងការកំណត់លំនាំដើមសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុចន្លោះ១៣ទៅ១៥ឆ្នាំ។

IJRDAMPHGRCMPGURJTW2E2KO5U

ការផ្លាស់ប្តូរការកំណត់លំនាំដើមរបស់ TikTok ដើម្បីគាំទ្រដល់ការប្រើប្រាស់ដែលមានលក្ខណៈឯកជនភាពគឺជាជំហានដ៏មានអត្ថន័យមួយរបស់ពួកយើង ដែលបានប្តេជ្ញាបន្តរក្សាសុវត្ថិភាពរបស់អ្នកប្រើប្រាស់វ័យក្មេងរបស់យើង។ ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងបន្ថែមពីលើបច្ចុប្បន្នភាពកាលពីលើកមុនដែលពួកយើងបានធ្វើដើម្បីគាំទ្រសុវត្ថិភាពយុវជន និងរួមមាន ៖

• ការរឹតត្បិតការផ្ញើសារដោយផ្ទាល់ និងផ្សាយវីដេអូផ្ទាល់ទៅកាន់គណនីដែលមានអាយុ១៦ឆ្នាំ និងច្រើនជាងនេះ

• អនុញ្ញាតឲ្យឪពុកម្តាយ ឬអាណាព្យាបាលបង្កើតការណែនាំ ឬលក្ខខណ្ឌទៅលើបទពិសោធន៍ TikTok របស់កូនវ័យជំទង់តាមរយៈ ការផ្គូផ្គងលក្ខណៈគ្រួសារ

ការធ្វើបច្ចុប្បន្នភាពលើ TikTok សម្រាប់អ្នកប្រើប្រាស់វ័យក្មេង

នៅសហរដ្ឋអាមេរិក ពួកយើងបានធ្វើការកំណត់បទពិសោធន៍នៃការប្រើប្រាស់ TikTok របស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម១៣ឆ្នាំ តាមរយៈកម្មវិធី TikTok សម្រាប់អ្នកប្រើប្រាស់វ័យក្មេង ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ផ្តល់ការការពារ សុវត្ថិភាព និងឯកជនភាពដល់ទស្សនិកជនវ័យក្មេង។ បទពិសោធន៍ទាំងនេះនឹងអនុញ្ញាតឲ្យពួកគេស្វែងរកវីដេអូដែលសមស្របនឹងអាយុរបស់ពួកគេ ហើយនៅថ្ងៃនេះពួកយើងក៏មានសេចក្តីរីករាយដែលបានប្រកាសពីការសហការដៃគូជាមួយនឹង Common Sense Networks ក្នុងបន្តពង្រឹងបទពិសោធន៍នេះឲ្យកាន់តែប្រសើរ។ តាមរយៈកិច្ចសហការមួយនេះ Common Sense Networks នឹងផ្តល់ការណែនាំបន្ថែមទៀតអំពីមាតិកាសមរម្យសម្រាប់កុមារក្រោមអាយុ១៣ឆ្នាំ ក្នុងការបង្កើតនូវបទពិសោធន៍ដែលរីករាយ និងសុវត្ថិភាព។

New Launch Of Tiktok Parental Control 1280x720

យុទ្ធសាស្ត្រឆ្ពោះទៅកាន់ឯកជនភាព

សុវត្ថិភាព និងឯកជនភាពរបស់សហគមន៍របស់ពួកយើង គឺជាចំណុចស្នូលនៃកិច្ចការងារបស់ពួកយើង។ ពួកយើងតែងតែផ្សាយចេញរបាយការណ៍តម្លាភាព ហើយពួកយើងក៏បន្តបង្ហាញអ្នកជំនាញ ក៏ដូចជាអ្នកតាក់តែងច្បាប់ពីរបៀបនៃការដំណើរការ ការសម្របសម្រួល និងការផ្តល់មតិយោបល់លើមាតិកា និងការថែរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់នៅឯមជ្ឈមណ្ឌលតម្លាភាព និងគណយ្យភាពរបស់ពួកយើង។ ពួកយើងក៏មានព័ត៌មានអំពីឯកជនភាពនៅលើមជ្ឈមណ្ឌលសុវត្ថិភាពរបស់ពួកយើងផងដែរ។

ពួកយើងដឹងថាការការពារអ្នកប្រើប្រាស់ និងឯកជនភាពរបស់ពួកគេគឺជាកិច្ចការដែលយើងត្រូវបន្តពង្រឹងជារៀងរាល់ថ្ងៃ ហើយពួកយើងនឹងមិនបញ្ឈប់ការខិតខំប្រឹងប្រែងរបស់ពួកយើងនៅត្រឹមនេះទេ។ ពួកយើងនឹងបន្តបញ្ចូលគោលការណ៍ ធ្វើការយ៉ាងជិតស្និទជាមួយនឹងអ្នកជំនាញ និងនិយ័តករអំពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ក្មេងៗ និងបន្ថែមការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យបច្ចេកវិទ្យា និងក្រុមការងាររបស់យើងអាចធានាឲ្យបានថា TikTok ជាទម្រង់ដែលសុវត្ថិភាពសម្រាប់អ្នករាល់គ្នាក្នុងការបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួន។

Shutterstock_1378167875

សាររបស់អ្នកជំនាញសុវត្ថិភាពយុវជន ៖

Larry Magid នាយកប្រតិបត្តិនៃ ConnectSafely បាននិយាយថា៖ «វាមិនមានគោលការណ៍ណាមួយដែលអាចគ្របដណ្តប់គ្រប់យ៉ាងលើការប្រើប្រាស់បណ្តាញសង្គមនោះទេ។ ឧទាហរណ៍វាពិតជាមានភាពខុសគ្នាខ្លាំងណាស់អំពីការយល់ដឹងនិងភាពធំដឹងក្តីរវាងអ្នកប្រើប្រាស់វ័យជំទង់ដែលមានអាយុតិច និងច្រើនជាងគ្នា ហើយវាពិតជាសំខាន់ណាស់ដែលវាត្រូវបានយកមកឆ្លុះបញ្ចាំងនិងបញ្ចូលនៅក្នុងការកំណត់ឯកជនភាព។ ការធ្វើបច្ចុប្បន្នភាពឯកជនភាពរបស់TikTokនាពេលថ្មីៗនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីភាពខុសគ្នានេះ ព្រមទាំងបានដាក់ចេញនូវការកំណត់តាមលំនាំដើមទៅតាមអាយុរបស់អ្នកប្រើប្រាស់ ដែលនឹងបន្ថែមការការពារនិងផ្តល់សេរីភាពកាន់តែច្រើនថែមទៀតទៅដល់អ្នកប្រើប្រាស់វ័យជំទង់ទាំងពីរប្រភេទ»។

Kathryn Ann Hill ប្រធានប្រតិបត្តិនៃ MediaSmarts បាននិយាយថា៖ «យោងតាមការសិក្សារបស់ MediaSmarts បានឲ្យដឹងថាអ្នកប្រើប្រាស់វ័យក្មេងតែងយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់ពួកគេ ប៉ុន្តែពួកគេក៏តែងត្រូវបានជះឥទ្ធិពលដោយការកំណត់លំនាំដើមកម្មវិធីដែលពួកគេប្រើប្រាស់ផងដែរ។ ការផ្លាស់ប្តូរលំនាំដើមគឺជាជំហានវិជ្ជមានមួយក្នុងការគោរពដល់ការសិក្សាស្វែងយល់អំពីឯកជនភាពរបស់យុវជនតាមរយៈការជួយពួកគេគ្រប់គ្រងនិងកំណត់អ្នកដែលពួកគេអាចធ្វើការប្រាស្រ័យទាក់ទងជាមួយនិងមើលមាតិការបស់ពួកគេ»។

Iain Drennan ប្រធានប្រតិបត្តិនៃ WeProtect Global Alliance បាននិយាយថា៖ «ការកែលម្អថ្មីបំផុតពីTikTokបានបង្ហាញពីការបោះជំហានដ៏ធំមួយក្នុងការលើកកម្ពស់ឯកជនភាពនិងសុវត្ថិភាពរបស់កុមារនៅលើកម្មវិធីរបស់ពួកគេ។ ការកំណត់លំនាំដើមឯកជនភាព ដោយការដកចេញការផ្តល់យោបល់ពីអ្នកដទៃទៅលើវីដេអូរបស់កុមារនិងការរឹតត្បិតការទាញយកវីដេអូគឺជាជំហានមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទនិងរំលោភបំពានលើកុមារតាមប្រព័ន្ធអនឡាញ។ ពួកយើងសង្ឃឹមថាយើងនឹងបន្តកិច្ចការងារដ៏មានសារៈសំខាន់នេះជាមួយនឹងTikTokក៏ដូចជាសមាជិកដទៃទៀតរួមមានរដ្ឋាភិបាល ដៃគូឯកជន និងសង្គមស៊ីវិលដើម្បីធានាថាកុមារនៅទូទាំងពិភពលោកអាចទទួលបានឱកាសនានាដែលប្រព័ន្ធតិចណូឡូជីអាចផ្តល់ឲ្យពួកគេ ដោយគ្មានហានិភ័យនៃការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទ»៕

Tiktok Editors Feature Image

អំពី TikTok៖

TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

Rachel Roberts

ក្រុមហ៊ុន MSA Marketing Solutions

[email protected] +(855) 96 368 0826