រូបដែលអ្នកមើលឃើញមុនគេ វានឹងបង្ហាញពីអារម្មណ៍ និងភាពភ័យខ្លាចដែលអ្នកមាន?

តើរូបអ្វីដែលអ្នកសម្លឹងឃើញមុនគេ រូបនោះវានឹងបង្ហាញពីភាពភ័យខ្លាចរបស់អ្នក ថាតើអ្នកមានអារម្មណ៍ភ័យខ្លាចក្នុងរឿងអ្វីជាងគេ?

១. កប៉ាល់

Theship_header 1030x515

អ្វីដែលអ្នកខ្លាចជាងគេគឺមនុស្សជាទីស្រលាញ់របស់អ្នកចាកចេញពីអ្នក ដោយទុកឱ្យអ្នកនៅម្នាក់ឯងក្នុងលោកនេះ ដូចជាឪពុកម្តាយ ប្តីប្រពន្ធ កូន ឬបងប្អូនជាដើម។ អ្នកគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះគ្រួសារយ៉ាងខ្លាំង ហើយពឹងផ្អែកខ្លាំងលើសាច់ញាតិ។

ប្រសិនបើថ្ងៃណាមួយពួកគេស្លាប់ដោយសារជំងឺ ឬគ្រោះថ្នាក់ អ្នកនឹងមិនអាចទ្រាំទ្រនឹងការបាត់បង់នេះបានទេ។

២. មុខមនុស្ស

Hand Drawing Illustration Human Face_53876 15634

នៅក្នុងបេះដូងរបស់អ្នកការភ័យខ្លាចដ៏ធំបំផុតគឺការស្លាប់ដ៏ឈឺចាប់ព្រោះតែជំងឺ ឬបញ្ហាណាមួយ។ នៅពេលអ្នកឃើញអ្នកដែលមានជម្ងឺដេកនៅលើគ្រែមន្ទីរពេទ្យ ហើយត្រូវបានធ្វើទុក្ខវេទនាយ៉ាងខ្លាំងព្រោះតែស្ថានភាពជំងឺ អ្នកមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភថាថ្ងៃណាមួយអ្នកនឹងមានស្ថានភាពដូចពួកគេ។

អ្នកមិនមែនជាមនុស្សដែលចង់រស់មិនចង់ស្លាប់អីនោះទេ ប៉ុន្តែអ្នកចង់ស្លាប់ដោយសុខសាន្ត និងសន្តិភាព មិនរងទុក្ខដោយការឈឺចាប់ឡើយ។

៣. ម្រាមដៃ

1200px Hand_Model

អ្នកខ្លាចរឿងខាងជំនឿអរូបីបំផុត ដែលវិទ្យាសាស្ត្រមិនអាចពន្យល់បានដូចជាអារក្សខ្មោច និងការសងសឹកជាដើម។ ទោះបីជាអ្នកច្រើនតែប្រើហេតុផលដើម្បីគ្រប់គ្រងការភ័យខ្លាចទាំងនេះក៏ដោយ តែវាច្រើនតែលេចឡើងនៅក្នុងក្តីសុបិនរបស់អ្នក ធ្វើឱ្យអ្នកមិនអាចដកខ្លួនចេញបាន។ អ្នកក៏ខ្លាចភាពងងឹត អ្នកមិនចេះនៅម្នាក់ឯងនៅបេលយប់ស្ងាត់ ងងឹតបានឡើយ។

៤. ទឹកសមុទ្រ

29_05_17_small_22078

នៅក្នុងបេះដូងរបស់អ្នកការភ័យខ្លាចដ៏ធំបំផុតគឺការក្បត់ និងការបោកប្រាស់។ អ្នកមិនអាចទទួលយកការផ្លាស់ប្តូរអ្នកស្រឡាញ់បេះដូង ឬក្បត់ដោយមិត្តភក្តិជិតស្និទ្ធ។

នៅពេលដែលអ្នកជួបរឿងនេះ អ្នកនឹងខឹង និងឈឺចាប់ខ្លាំង ប៉ុន្តែអ្នកនឹងគ្មានអំណាចហើយមិនដឹងពីវិធីទប់ទល់ឡើយ។ ដូច្នេះអ្នកត្រូវប្រយ័ត្នខ្លាំងពេលជ្រើសរើសដៃគូ និងរាប់អានមិត្ត ហើយមិនហ៊ានជឿទុកចិត្តលើអ្នកណាខ្លាំងពេកទេ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក